ព័ត៌មានអន្ដរជាតិ
Tesla កំពុងរកមើលដីនៅ ថៃ ដើម្បីវិនិយោគរោងចក្រផលិតរថយន្តអគ្គិសនី
នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន រួមជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Tesla បានធ្វើដំណើរជាមួយគ្នាទៅកាន់តំបន់ឧស្សាហកម្មប្រទេសថៃកាលពីសប្តាហ៍មុន ដើម្បីស្វែងរកដីធ្វើការវិនិយោគដ៏មានសក្តានុពលមួយ ។

លោក ថាវីស៊ីន បញ្ជាក់ថា ក្រុមហ៊ុន Tesla កំពុងស្វែងរកដី ៣២០ ហិកតា ដើម្បីវិនិយោគបង្កើតរោងចក្រផលិតឡានអគ្គិសនី ហើយលោកជឿជាក់ថា Tesla ពិតជានឹងធ្វើការវិនិយោគជាក់ជាមិនខាន ។
ខណៈពេលកន្លងទៅ បន្ទាប់ពីបានក្លាយជានាយករដ្ឋមន្ត្រីនៅខែសីហា លោក ថាវីស៊ីន បានជួបជាមួយប្រធានក្រុមហ៊ុន Tesla លោកមហាសេដ្ឋី Elon Musk ដើម្បីស្វែងរកការវិនិយោគ ហើយក្រៅពី Tesla លោកនាយករដ្ឋមន្ត្រីក៏បានជួបជាមួយនាយកប្រតិបតិ្តក្រុមហ៊ុនធំៗផ្សេងទៀតផងដែរ រួមមាន Microsoft និង Amazon ជាដើម ។

ថៃ ជាប្រទេសដែលផលិត និងនាំចេញរថយន្តធំជាងគេនៅក្នុងតំបន់ ដោយរួមមានក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota Motor Corp, Isuzu Motors និង Honda Motor ដែលគ្រប់គ្រងលើវិស័យរថយន្តថៃអស់ជាច្រើនទសវត្សរ៍មកហើយ ។
គួរបញ្ជាក់ថា ដោយសារតែថៃបានដាក់ចេញការកាត់បន្ថយពន្ធ និងការឧបត្ថម្ភធន ទើបប្រទេសនេះបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តចិនរួចទៅហើយ រួមទាំងក្រុមហ៊ុន BYD និង Great Wall Motor ដែលបានប្តេជ្ញាចិត្តក្នុងការវិនិយោគចំនួន ១.៤៤ ពាន់លានដុល្លារ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Bangkok Post
ចុចអាន៖ ថៃ ទំនងជាងបាត់ចំណូលជាង ៨ ពាន់លានដុល្លារពីគោលដៅទេសចរណ៍
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


