Connect with us

ព័ត៌មានជាតិ

មន្ទីរកសិកម្ម៖ ទោះបីមានភ្លៀងធ្លាក់យ៉ាងណាក៏មិនការរំខានដល់ការប្រមូលផលរបស់កសិករនៅ ខេត្តសៀមរាប

បានផុស

នៅ

ប្រជាកសិករនៅគ្រប់មូលដ្ឋានខេត្តសៀមរាប មានភាពសប្បាយរីករាយក្នុងការប្រមូលភោគផលស្រូវវស្សា ឆ្នាំ២០២៣ បើទោះបីជាមានភ្លៀងធ្លាក់យ៉ាងណាក៏មិនការរំខានដល់ការប្រមូលផលរបស់ប្រជាកសិករនោះដែរ។ ជាមួយគ្នានោះ តម្លៃផលស្រូវនៅលើទីផ្សារ ដែលក្រុមឈ្នួញបានទិញមានតម្លៃល្អ ធ្វើឱ្យពួកគាត់ទទួលយកបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានបញ្ជាក់ថា ក្នុងរដូវវស្សាឆ្នាំ២០២៣នេះ បរិមាណទឹកភ្លៀងបានធ្លាក់នៅសព្វទីកន្លែងក្នុងភូមិសាស្ត្រខេត្ត។ ទោះបីមានតំបន់មួយចំនួនបានទទួលរងគ្រោះ ជំនន់ទឹកភ្លៀង ធ្វើឱ្យប៉ះពាល់ខូចខាតផលដំណាំស្រូវក៏ពិតមែន តែការអនុវត្តលើការធ្វើស្រែវស្សា ទាំងស្រូវស្រាល ស្រូវធ្ងន់បាន ១៤៨ ៩៥០ហិកតា ស្មើរនឹង ៧៦,៩៣% នៃផ្ទៃដីអនុវត្តន៍បាន ១៩៣ ៦១០ហិកតា។ ចំពោះការងារបង្កបង្កើនផលស្រូវរដូវប្រាំងឆ្នាំ២០២៣-២០២៤ អនុវត្តន៍បាន ៧ ២០០ហិកតា ស្មើរនឹង ២៨,៧៨% នៃផែនការ ២ ៥២០ហិកតា។ ចំពោះដំណាំសាកវប្បកម្ម និងឧស្សាហកម្មរដូវប្រាំងឆ្នាំ២០២៣ អនុវត្តន៍បាន ៣៧៤៥ហិកតា ស្មើរនឹង ២០,៨៣% នៃផែនការ ១៧ ៩៧៨ហិកតា។

បើតាមការបញ្ជាក់ របស់លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប ការប្រមូលភោគផលស្រូវវស្សា មកដល់ពេលនេះប្រមូលផលបាន ៧៦% ហើយតម្លៃស្រូវលក់បាន ១គីឡូក្រាម តម្លៃពី ១ ២០០រៀល ទៅ ១ ៣៥០រៀល តែបើស្រូវស្ងួតមានតម្លៃ ១ ៦០០រៀល ក្នុងមួយគីឡូក្រាម។ លោកបានបន្តថា ពេលនេះប្រជាកសិករបានសម្រុកក្នុងធ្វើស្រែបណ្តេញទឹក និងស្រែប្រាំង ដោយឆ្នាំនេះនៅតំបន់មួយចំនួន ប្រជាកសិករបានធ្វើការច្រូតកាត់ស្រូវនៅក្នុងទឹកទៀតផង។ ម៉្យាងទៀតមកដល់ខែធ្នូនេះ ទឹកនៅពេញវាលស្រែនៅឡើយ ដែលបង្កលក្ខណៈងាយស្រួលដល់ប្រជាកសិករធ្វើស្រែប្រាំង មិនមានការភ័យព្រួយឡើយ៕

អត្ថបទ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម