Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះកំបុតត្បូងវាយប្រហាររដ្ឋ Tennessee ផ្តាច់ជីវិតមនុស្ស៦នាក់ និងបង្កការបំផ្លិចបំផ្លាញធំធេង

បានផុស

នៅ

មនុស្ស៦នាក់ ត្រូវបាត់បង់ជីវិតនៅតំបន់ចំនួន២ក្នុងរដ្ឋ Tennessee និងប្រមាណ២០នាក់ទៀតរងរបួស បន្ទាប់ពីព្យុះកំបុតត្បូង វាយប្រហារភាគខាងត្បូងរដ្ឋ កាលពីថ្ងៃសៅរ៍ទី៩ខែធ្នូ។

(រូបថត៖ USA Today)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅតំបន់ Montgomery, មនុស្សចំនួន៣នាក់ ត្រូវបានបញ្ជាក់ថាស្លាប់ ក្នុងនោះមានទាំងកុមារម្នាក់ផងដែរ ខណៈ២៣នាក់ទៀត ត្រូវបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យក្នុងតំបន់។

នៅក្នុងរបាយការណ៍ដាច់ដោយឡែកមួយ មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ Nashville បានបង្ហោះលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមថា មនុស្ស៣នាក់ ត្រូវព្យុះផ្តាច់ជីវិតនៅទីនោះ។

(រូបថត៖ X)

លើសពីនេះ តំបន់ជាច្រើនក្នុងរដ្ឋ Tennessee បានរាយការណ៍ពីមនុស្សរងរបួស ប៉ើងដំបូលផ្ទះ និងការដាច់ចរន្តអគ្គិសនីដល់មនុស្សរាប់ម៉ឺននាក់។

យោងតាមគេហទំព័រ PowerOutage.us, អតិថិជនប្រហែល ៨៥០០០នាក់ គ្មានអគ្គិសនីប្រើប្រាស់នៅក្នុងរដ្ឋ Tennessee កាលពីយប់ថ្ងៃសៅរ៍។

(រូបថត៖ Facebook)

អភិបាលក្រុង Clarksville លោក Joe Pitts បានបញ្ជាក់ថា “យើងទទួលបានព័ត៌មានដ៏សោកសៅអំពីការបំផ្លិចបំផ្លាញ ហើយយើងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់។ ទីក្រុង​បាន​ត្រៀម​ខ្លួនរួច​ជា​ស្រេច ​ដើម្បី​ជួយ​ពួក​គេ​ក្នុង​ពេល​មាន​ទុក្ខ​ព្រួយ​”។

កាលពី២ឆ្នាំមុន ទីភ្នាក់ងារអាកាសធាតុជាតិ បានកត់ត្រាព្យុះកំបុតត្បូងចំនួន៤១ ឆ្លងកាត់រដ្ឋមួយចំនួន ដោយក្នុងនោះមាន ១៦ព្យុះនៅរដ្ឋ Tennessee និង ៨ព្យុះនៅរដ្ឋ Kentucky ខណៈត្រឹមតែរដ្ឋ Kentucky មានមនុស្សសរុបដល់ទៅ៨១នាក់ ដែលបាត់បង់ជីវិត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ព្យុះ Khanun សម្លាប់មនុស្សនៅជប៉ុន រួចបន្តទៅវាយប្រហារ កោះតៃវ៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី ឧបត្ថម្ភថវិកាសរុប៥០ម៉ឺនដុល្លារ ដល់សមាគមសិល្បករខ្មែរ​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចេញ​សេចក្តីប្រកាស​ព័ត៌មាន​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ជួយ​ពលការ​នី​ខ្មែរ​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចធិបតី​ បញ្ជាឱ្យរៀបចំប្រកួតក្បាច់គុនល្បុកតោ គុនខ្មែរ ខម ស្រងែពែន​  ដើម្បីគាស់រំលើងក្បាច់គុនឡើងវិញ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចធិបតី ណែនាំឱ្យសមាគមសិល្បករខ្មែរ​ ជួយចាស់ជរា ក្មេងកំព្រា   និងបន្តជួយទ្រទ្រង់ជីវភាពសិល្បករចាស់ជរា

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ គង់ ម៉ាលី

Sokha Hotels

ព័ត៌មានពេញនិយម