Connect with us

ព័ត៌មានអន្ដរជាតិ

លោក Xi Jinping អញ្ជើញទៅដល់ វៀតណាម ជាលើកទី ៣ ក្នុងរយៈពេល ៨ ឆ្នាំ

បានផុស

នៅ

ប្រធានាធិបតីចិនលោក Xi Jinping រួមជាមួយនឹងភរិយាគឺលោកស្រី Peng Liyuan បានអញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai ក្នុងទីក្រុងហាណូយហើយនៅរសៀលថ្ងៃអង្គារនេះ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ ថ្ងៃក្នុងប្រទេសវៀតណាម ។

ដំណើរ​ទស្សន​កិច្ច​ចាប់​ពី​ថ្ងៃ​អង្គារ​ដល់​ថ្ងៃ​ពុធ ​គឺ​ជា​លើក​ទី​បី​ហើយរបស់​លោក Xi មក​កាន់​ប្រទេស​វៀតណាមក្នុងរយៈពេល ៨ ឆ្នាំ ក្នុង​នាម​ជា​អគ្គលេខា​ធិការ​បក្ស និង​ជា​ប្រធានាធិបតី​ចិន ខណៈដំណើរ​ទស្សនកិច្ច​ ២ ​លើក​មុន​គឺ​នៅ​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៧ ។

ទន្ទឹមនោះ លោក Xi ក៏ត្រូវបានអមដំណើរដោយមន្ត្រីជាន់ខ្ពស់ចិនជាច្រើនរូបផងដែរ រួមទាំងលោក Cai Qi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការនៃលេខាធិការដ្ឋានរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងរដ្ឋមន្ត្រីការបរទេសលោក Wang Yi ។

ក្នុងដំណើរទស្សនកិច្ចនេះ វៀតណាម និងចិនត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសំខាន់ៗលើវិស័យជាច្រើន រួមទាំងសន្តិសុខ និងការពារជាតិ ទំនាក់ទំនង ពាណិជ្ជកម្ម ការវិនិយោគ សេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍន៍បៃតង និងកិច្ចសហប្រតិបត្តិការដែនសមុទ្រជាដើម ។

នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក Xiong Bo បានលើកឡើងពីទិដ្ឋភាពថ្មីចំនួន ៤ នៃដំណើរទស្សនកិច្ចរបស់លោក Xi នៅពេលនេះ ដែលរួមមានដូចជា “ស្ថានភាពថ្មី ទិសដៅថ្មី សក្តានុពលថ្មី និងការជំរុញថ្មី” ។

ស្របពេលជាមួយគ្នានេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Nguyen Minh Vu ក៏បានលើកឡើងផងដែរថា ទាំងវៀតណាម និងចិនរំពឹងថា ដំណើរទស្សនកិច្ចរបស់លោក Xi នឹងនាំមកនូវ “ជំហរថ្មី” និង “កម្រិតថ្មី” ក្នុងទំនាក់ទំនងទ្វេភាគី ។

បើយោងតាមគយវៀតណាមបានឲ្យដឹងថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ខណៈដែលវៀតណាម គឺជាដៃគូធំបំផុតរបស់ចិននៅក្នុងតំបន់អាស៊ាន ។ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឈានដល់ ១៧៥.៦ ពាន់លានដុល្លារកាលពីឆ្នាំមុន ដោយក្នុងនោះការនាំចេញរបស់វៀតណាមឈានដល់ ៥៧.៧ ពាន់លានដុល្លារ ហើយការនាំចូលឈានដល់ ១១៧,៨៧ ពាន់លានដុល្លារ ។

សរុបមក រហូតមកដល់ថ្ងៃទី២០ ខែតុលា ប្រទេសចិនបានជាប់ចំណាត់ថ្នាក់ទី ៦ ក្នុងចំណោមប្រទេស និងដែនដីចំនួន ១៤៣ ដែលមានការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅវៀតណាម ជាមួយនឹងគម្រោងសកម្មចំនួន ៤,១០៥ និងមានដើមទុនចុះបញ្ជីសរុបជាង ២៦.៥ ពាន់លានដុល្លារ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ VN Express

ចុចអាន ៖ មេធំក្រុមហ៊ុន ណាហ្គា ទទួលមរណភាពក្នុងវ័យ ៧៥ ឆ្នាំ ខណៈកូនប្រុសនឹង ឡើងកាន់តំណែងជំនួសឪពុក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២ នាទីutes មុន

ចូលលួចម៉ូតូចំផ្ទះអតីតអ្នកប្រដាល់ ដេញឃាត់បានពីរនាក់

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានជាតិ៩ ម៉ោង មុន

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មាន​កិត្តិយស​ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ លោក​ជំទាវ​អគ្គលេខាធិការ​អាយប៉ា (AIPA)

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួង​ការងារ ​បដិសេធ​ចំពោះ​ជនខិលខូចដែលប្រើប្រាស់រូបនិងឈ្មោះ លោក ហេង សួរ ក្នុង​ចេតនា​ឆបោក​សាធារណជន

សន្តិសុខសង្គម១១ ម៉ោង មុន

ក្រុម​ក្មេង​ទំនើង​៩​នាក់ បើក​ឆាក​ប្រយុទ្ធគ្នា​នៅ​ស្រុក​រវៀង ត្រូវ​នគរបាល​ឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម