Connect with us

សេដ្ឋកិច្ច

វៀតណាម ចំណេញការនាំចេញទំនិញថែមទៀតទៅ ចិន ក្រោយទស្សនកិច្ច​របស់​លោក Xi Jinping

បានផុស

នៅ

ក្រោយបញ្ចប់ជំនួបរវាងប្រធានាធិបតីវៀតណាមលោក Vo Van Thuong និងប្រធានាធិបតីចិនលោក Xi Jinping កាលពីពេលថ្មីៗនេះរួចហើយ ចិនត្រៀមបង្កើនការនាំចូល​ទំនិញពីវៀតណាមបន្ថែមទៀត ជាពិសេសលើផលិតផលកសិកម្មដែលមានគុណភាពខ្ពស់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបនោះទៀតសោត លោក Vo Van Thuong ចង់ឲ្យវៀតណាម និងចិនចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍន៍ និងបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ ជាពិសេសក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគដ៏រឹងមាំ និងមានប្រសិទ្ធភាព ។

បន្ថែមពីនេះ​ លោកប្រធានាធិបតីក៏បានស្នើឲ្យបង្កើនទំនាក់ទំនងដឹកជញ្ជូន និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម បរិស្ថាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការថែទាំសុខភាពផងដែរ ។

ចំពោះលោក ស៊ី ជីនពីង​ វិញបានបញ្ជាក់ថា ចិននឹងបង្កើនការនាំចូលពីវៀតណាម ជាពិសេសផលិតផលកសិកម្មដែលមានគុណភាពខ្ពស់ ជំរុញសហគ្រាសចិនឲ្យបង្កើនការវិនិយោគដែលមានគុណភាព ដែលឆ្លុះបញ្ចាំងពីការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសចិន ។

ដូចគ្នាផងដែរ ប្រធានាធិបតីចិន​ បានបង្ហាញក្តីសង្ឃឹមសម្រាប់ការពង្រឹងមូលដ្ឋានគ្រឹះនយោបាយរវាងប្រទេសទាំងពីរ និងការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីជំរុញការងើបឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងជំរុញការតភ្ជាប់យុទ្ធសាស្ត្ររវាងសេដ្ឋកិច្ចប្រទេសទាំងពីរ ។

បើយោងតាមគយវៀតណាមបានឲ្យដឹងថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ខណៈដែលវៀតណាមគឺជាដៃគូធំបំផុតរបស់ចិននៅក្នុងអាស៊ាន ។ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឈានដល់ ១៧៥.៦ ពាន់លានដុល្លារកាលពីឆ្នាំមុន ដោយក្នុងនោះការនាំចេញរបស់វៀតណាមឈានដល់ ៥៧.៧ ពាន់លានដុល្លារ ហើយការនាំចូលវិញឈានដល់ ១១៧.៨៧ ពាន់លានដុល្លារ ។

សរុបមក គិតត្រឹមថ្ងៃទី២០ ខែតុលា ប្រទេសចិនបានជាប់ចំណាត់ថ្នាក់ទី ៦ ក្នុងចំណោមប្រទេស និងដែនដីចំនួន ១៤៣ ដែលមានការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅវៀតណាម ជាមួយនឹងគម្រោងសកម្មចំនួន ៤,១០៥ និងមានដើមទុនចុះបញ្ជីសរុបជាង ២៦.៥ ពាន់លានដុល្លារ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ VN Express

ចុចអាន ៖ លម្អិតដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលជិត ៣០ ម៉ោងរបស់ប្រធានាធិបតី​ចិន Xi Jinping នៅវៀតណាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម