ជីវិតកម្សាន្ដ
Jungkook បង្ហាញពីក្រោយឆាកនៃការកោរសក់ខ្លួនឯង មុនចូលបំពេញកាតព្វកិច្ចយោធា
នៅថ្ងៃទី ១២ ខែធ្នូ Jungkook រួមជាមួយនឹងសមាជិកក្រុម BTS ផ្សេងទៀតគឺ Jimin បានចូលបម្រើយោធាជាផ្លូវការហើយ។ បន្ទាប់ពីទទួលបានការហ្វឹកហ្វឺនយោធាមូលដ្ឋាន លោកនឹងបន្តការបម្រើជាទាហានសកម្មក្នុងជួរកងទ័ព។
ទន្ទឹមនឹងនោះ បងប្រុសរបស់ Jungkook បានចែករំលែករូបថតមួយសន្លឹកនៅលើគណនីផ្ទាល់ខ្លួនរបស់គាត់ ដោយបានថតរូបភាពរបស់សមាជិកក្រុម BTS កោរសក់ខ្លួនឯងជាមួយនឹងឡាមនៅមុខកញ្ចក់មុនពេលចូលបម្រើការងារយោធា។ បងប្រុសរបស់ Jungkook បានបង្ហាញពីក្តីស្រលាញ់ចំពោះបងប្អូនបង្កើតរបស់គាត់ ដោយបន្ថែមការអត្ថាធិប្បាយថា “ឃើញព័ត៌មានចុះឈ្មោះចូលបម្រើការងារ ធ្វើឲ្យខ្ញុំនឹកឃើញកាលពី១០ឆ្នាំមុន ហើយវាមានអារម្មណ៍ចម្លែក។ ថែខ្លួនផង ជួបគ្នាឆាប់ៗ”!
ទន្ទឹមនឹងនោះ មុនពេលចូលបម្រើការងារ Jungkook បានចែករំលែកពីអារម្មណ៍របស់គាត់ក្នុងអំឡុងពេលការផ្សាយបន្តផ្ទាល់ Weverse នៅព្រឹកថ្ងៃទី ១២ ខែធ្នូ ដោយបង្ហាញពីគំនិតរបស់គាត់ក្នុងការឃ្លាតឆ្ងាយពីអ្នកគាំទ្ររយៈពេល១ឆ្នាំ ៦ខែថា “ខ្ញុំនឹងចុះឈ្មោះនៅថ្ងៃស្អែក! នេះទំនងជាជាការផ្សាយផ្ទាល់ចុងក្រោយមុនការចូលបម្រើយោធារបស់ខ្ញុំ។ ហើយខ្ញុំនឹងទៅវិញដោយសុវត្ថិភាព”។

Jungkook បានបង្ហាញការដឹងគុណថា “អរគុណច្រើនដែលបានគាំទ្រខ្ញុំរហូតដល់ខ្ញុំចាកចេញ។ ខ្ញុំសង្ឃឹមថាអ្នកមានសុខភាពល្អនិងរីករាយ។ ខ្ញុំនឹងនឹកអ្នក”!
ជាចុងក្រោយ Jungkook បាននិយាយថា “តាំងពីខ្ញុំមិនទាន់ចូលយោធា ខ្ញុំមិនអាចលើកដៃសំពះបានទេ ប៉ុន្តែបន្ទាប់ពីបញ្ចប់ការហ្វឹកហ្វឺន ខ្ញុំនឹងស្វាគមន៍អ្នកដោយពាក្យសំពះដោយសេចក្តីថ្លៃថ្នូរ។ ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា! ខ្ញុំនឹងត្រលប់មកវិញកាន់តែរឹងមាំ។”ឮ
នៅលើកំណត់សម្គាល់មួយទៀត Jungkook បានពង្រឹងជំហររបស់លោកជាតារាប៉ុបពិភពលោកដោយទទួលបានភាពជោគជ័យបីជាប់ៗគ្នាជាមួយនឹងបទចម្រៀងដែលមានចំណងជើងថា “Seven” “3D” និងអាល់ប៊ុមទោលដំបូង “GOLDEN” ដែលបានចេញផ្សាយនៅក្នុងខែកក្កដា។ ជាមួយនឹងបទចម្រៀងថ្មីទាំងនេះ លោកមិនត្រឹមតែឈរនៅកំពូលតារាង Billboard Hot 100 ប៉ុណ្ណោះទេ ថែមទាំងបានចូលក្នុង Billboard 200 នៅចំណាត់ថ្នាក់លេខ ២ ដោយបង្ហាញពីថាមពលរបស់ខ្លួនក្នុងនាមជាអ្នកលេងភ្លេង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖KBIZ
ចុចអាន៖អ្នកគាំទ្រដាក់ឡានតវ៉ាមុខអគារ SM ក្រោយ Karina រងការយាយីពី Hater
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


