ជីវិតកម្សាន្ដ
អ្នកគាំទ្រដាក់ឡានតវ៉ាមុខអគារ SM ក្រោយ Karina រងការយាយីពី Hater
ដោយមានការព្រួយបារម្មណ៍ពីសុខុមាលភាពរបស់ Karina សមាជិកក្រុម aespa នាពេលថ្មីៗនេះ អ្នកគាំទ្ររបស់តារាស្រីរូបនេះ បានរៀបចំសារខ្លាំងៗសំដៅទៅកាន់ផលិតកម្ម SM Entertainment តាមរយៈរថយន្តតវ៉ាដែលផ្ញើទៅកាន់ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនតែម្ដង។

តាមរយៈសារនៅលើផ្ទាំងបដា LED និងអេក្រង់ឌីជីថល អ្នកគាំទ្រទាមទារនិងជំរុញឲ្យផលិតកម្មយក្យមួយនេះ ការពារ Karina ឲ្យមែនទែន។ ជាពិសេសធ្វើឲ្យកាន់តែប្រសើរឡើងនូវការព្យាបាលផ្លូវចិត្តសមាជិកក្រុម aespa ពីអ្នកធ្វើបាបនាង។
សារសំខាន់ដែលផ្ញើចេញពីអ្នកគាំទ្ររបស់ Karina អានថា “SM Entertainment សូមបញ្ឍប់អំពើល្អចំពោះអ្នកស្អប់! សូមដាក់ទោសការបង្ហោះព្យាបាទមិនឈប់ឈរ ដែលកំណត់គោលដៅចំពោះ Karina ក្រុម aespa!” (“SM Entertainment, srop being nice to haters! Properly punish non-stop malicious posts targeting aespa’s Karina!”)។
ក្នុងនោះផងដែរ ក្រុមអ្នកគាំទ្របានបង្ហាញការមិនពេញចិត្តនឹងជំហរយឺតយ៉ាវរបស់ផលិតកម្ម SM ចំពោះអ្នកអត្ថាធិប្បាយនូវប្រយោគព្យាបាទដែលបង្ហោះខ្លឹមសារ បង្កគ្រោះថ្នាក់ជាប្រចាំដល់ Karina មិនឈប់ឈរ។ សារបន្ថែមនៅលើឡានតវ៉ា បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់វិធានការប្រកបដោយប្រសិទ្ធភាពពី SM ដើម្បីការពារ Karina ពីការយាយីតាមអ៊ីនធឺណិតដែលនាងកំពុងប្រឈមមុខ។
សូមបញ្ចាក់ដែរថា កាលពីពេលថ្មីៗនេះ Karina បានរកនូវប្រយោគគំរាមកំហែងដល់នាង ព្រមទាំងការយាយីតាមរយៈបណ្ដាញអ៉ិនធើនណេតពីសំណាក់ក្រុម Hater។ ប៉ុន្តែផលិតកម្ម SM ដែលជាទ្រនំរបស់សមាជិកក្រុម aespa បែរជាយឺតយ៉ាវ និងហាក់ព្រងើយមិនព្រមអើពើ រហូតធ្វើឲ្យអ្នកគាំទ្រទ្រាំលែងបានទើបសម្រេចចិត្តតវ៉ាជួយនាងភ្លាមៗ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ Koreaboo
ចុចអាន៖បទកាលពី ១០ ឆ្នាំមុនរបស់ក្រុម EXO នៅតែវ៉ាដាច់គេក្នុងចំណាតថ្នាក់លេខ ២
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


