ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងអប់រំ ៖ ការអានសៀវភៅជាប្រភព នៃចំណេះដឹង ប្រែក្លាយយុវជនជាមនុស្សមូលធននិយម
នាថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៣ នេះ ថ្លែងក្នុងកម្មវិធី ពិព័រណ៍សៀវភៅលើកទី ១០ ក្រោមប្រធានបទ «សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ» លោករដ្ឋមន្រ្តីក្រសួងអប់រំ បានលើកឡើងថា ការអានសៀវភៅ គឺជាប្រភព នៃចំណេះដឹង។ ហើយការអាន គឺបានបណ្ដុះស្មារតី បញ្ញាញាណ របស់យុវជនក្លាយទៅជាមនុស្សមូលធននិយម ឈានឆ្ពោះការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចជាតិ ដែលចង់ប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានប្រជាជនមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលអាណត្តិទី ៦ និងអាណត្តិទី ៧ ថ្មីនេះ ផងដែរ។

លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការអាន និងការសរសេរ គឺជាវប្បធម៌មួយសម្រាប់បណ្ដុះគំនិតស្មារតី មនុស្សខ្មែរ ពិសេសគឺយុវជន ឱ្យមានចំណេះដឹង និងជំនាញផ្សេងៗ សម្រាប់ចូលរួមកសាងសង្គមជាតិរបស់យើង។ លោករដ្ឋមន្រ្ដី បន្ថែមថា តាមរយៈកម្មវិធីពិព័រណ៍សៀវភៅ នៅឆ្នាំនេះ នឹងក្លាយទៅជាជង្រុកវប្បធម៌មួយ ដែលនឹងជួយកសាងសមត្ថភាពមនុស្សក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល ឬសម័យឧស្សាហកម្ម ៤.០ នាពេលបច្ចុប្បន្ននេះ។ ទាក់ទងនឹងការអាននេះដែរ លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា ការអានគឺជាមូលដ្ឋាន ដើម្បីចាប់យកភាសា ពិសេសគឺភាសាជាតិរបស់ខ្លួន មុននឹងឈានទៅចាប់រៀនភាសាដទៃទៀត យុវជនត្រូវយល់ច្បាស់ពីភាសាជាតិរបស់ខ្លួនជាមុនសិន ទើបអាចចាប់យកភាសាផ្សេងទៀត បានប្រកបដោយប្រសិទ្ធិភាពខ្ពស់។

លោករដ្ឋមន្រ្តី បានក៏បានលើកឡើងបន្តថា ប្រទេសកម្ពុជាមានសក្ដានុពលខ្លាំងខាងការតែងនិពន្ធ និងសរសេរ តាំងពីសម័យមុនអង្គរមកម្ល៉េះ តាមរយៈភស្ដុតាងជាប្រភេទអត្ថបទសិលាចារឹក ប្រមាណជាង ២០០ផ្ទាំង ដែលមិនមានប្រទេសណាមួយដែលមានសិលាចារឹកច្រើនដូចប្រទេសកម្ពុជា នោះឡើយ។ ជាក់ស្ដែង ក្នុងប្រវត្តិសាស្រ្តកម្ពុជា សិលាចារឹកព្រះបាទជ័យវរ្ម័នទី៧ ដែលនិពន្ធដោយ ព្រះនាងឥន្ទ្រទេវី បានបង្ហាញឱ្យយើងដឹងថា ខ្មែរជាប្រទេសមួយដែលបានបណ្ដុះបណ្ដាលអ្នកប្រាជ្ញ បណ្ឌិត តាមរយៈភស្ដុតាង ដែលមានចារជាភាសាសំស្រ្កឹតកម្រិតខ្ពស់ ដែលអាចចាត់ទុកថាខ្មែរយើង ជាប្រទេសដែលមូលដ្ឋានវប្បធម៌ ការសរសេរ និងការតែងនិពន្ធ តាំងពីសម័យបុរាណមកម្ល៉េះ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី បានសង្ឃឹមយ៉ាងមុតមាំថា ការតាំងពិព័រណ៍សៀវភៅលើកទី១០ នៅឆ្នាំនេះ នឹងក្លាយទៅជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រដ៏ធំអស្ចារ្យមួយ សម្រាប់មនុស្សជាតិទូទៅ ពិសេសគឺប្រទេសកម្ពុជា ដែលនាំមកនូវសារៈសំខាន់មិនអាចកាត់ថ្លៃបាន និងទុកជាការចងចាំមួយ សម្រាប់បន្តទៅដល់យុវជនជំនាន់ក្រោយៗទៀត៕

អត្ថបទ ៖ សួស សិត


-
សន្តិសុខសង្គម២២ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


