សន្តិសុខសង្គម
លម្អិតបន្ថែមហេតុការណ៍ហិង្សាលើអនីតិជនដ៏ភ្ញាក់ផ្អើលនៅទួលសង្កែនៅយប់មិញនេះ
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ១ ខណ្ឌប្ញស្ដីកែវ បានឃាត់ខ្លួនស្រ្តីម្នាក់ករណីប្រើហិង្សាលើអនីតិជន។ ករណីហិង្សាបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋនិងសមត្ថកិច្ច ដែលហេតុការណ៍កើតឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ២០”០០នាទី ចំណុចផ្ទះ៣០៩K ក្រុម៥ ផ្លូវបេតុង ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។
ក្មេងស្រីរងគ្រោះឈ្មោះ យ៉ាន សម្បតិ្តចន្ទ័វិលីស្សា ភេទស្រី អាយុ ៦ ឆាំ្ន មុខរបរសិស្ស។ ចំណែកជនសង្ស័យ ឈ្មោះឃុន វ៉ាន់ដា ភេទស្រី អាយុ ៣៨ ឆ្នាំមុខរបរនៅផ្ទះ មានទីលំនៅផ្ទះកើតហេតុត្រូវជាអ៊ុំស្រីក្មេងរងគ្រោះ។

ជុំវិញហេតុការណ៍បង្កហិង្សាលើអនីតិជននេះ សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុ ជនសង្ស័យបានហៅក្មួយចំនួន ០៤ នាក់ហូបបាយជុំគា្ននៅក្នុងនោះក៍មានក្មេងស្រីរងគ្រោះឈ្មោះយ៉ាន សម្បតិចន្ទ័វិលីហ្សាផងដែរ។ ក្រោយពេលហូបបាយរួច ជនសង្ស័យបានហៅជនរងគ្រោះមករៀន ប៉ុន្តែជនរងគ្រោះមិនមករៀនធើ្វអោយជនសង្ស័យខឹងទ្រាំមិនបានក៏ទាយដៃជនរងគ្រោះចេញពីផ្ទះមកឈរនៅមុខផ្ទះខាងក្រៅរបងផ្ទះ រួចជនសង្ស័យបានបិទទា្វររបងផ្ទះដើរចូលក្នងផ្ទះ។ចំណែកជនរងគ្រោះស្រែកយំក៏យកដៃវាយទា្វររបងផ្ទះធើ្វអោយជនសង្ស័យ ខឹងទ្រាំមិនបានក៏បើកទា្វរបងផ្ទះយកក្រម៉ាដែលទុកនៅលើម៉ូតូយកមកធ្វើសកម្មភាពចងជើងចងដៃជនរងគ្រោះអោយដេកផ្កាប់មុខទៅដី ហើយជីដូនជនរងគ្រោះចេញពីក្នុងផ្ទះមកអង្គុយពីលើជនរងគ្រោះជួយចងជើង រួចដើរចូលក្នុងផ្ទះវិញបិទទា្វររបងផ្ទះ។ ចំណែកជនរងគ្រោះនៅតែស្រែកយំធ្វើអោយជនជនសង្ស័យទ្រាំមិនបានបើកទា្វររបងផ្ទះចេញមកក្រៅទះកំភ្លៀងជនរងគ្រោះចំនួន ០៣ ដៃទៅលើផ្ទៃមុខ។

សូមបញ្ជាក់ថា ឈ្មោះឃុន សុខគីម ភេទស្រីអាយុ ៣៦ ឆាំ្នមុខរបរគ្រូពេទ្យ ត្រូវជាម្តាយជនរងគ្រោះ បានយកកូនចំនួន ០៤ នាក់នៅក្នុងនោះក៏មានជនរងគ្រោះមា្នក់ផងដែរ យកមកអោយម្តាយបង្កើតនិងបងស្រីត្រូវជនសង្ស័យចិញ្ចឹមបីបាច់រៀនសូត្រ រយះពេល ០៤ ឆាំ្នមកហើយ មុនឪពុកម្តាយលែងលះគា្ន៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


