ជីវិតកម្សាន្ដ
ទម្លាយថ្លៃសម្រាលកូនទី២ របស់ Mew សក្តិសមជាកូនសេដ្ឋីថៃពិតមែន
តារាសម្ដែងរាងតូចច្រឡឹង Mew Nittha បានសម្រាលកូនប្រុសទីពីរដោយជោគជ័យ កាលពីថ្ងៃទី ១៧ ខែធ្នូ កន្លងទៅនេះ សម្រាប់ការសម្រាលកូនលើកនេះនាងនិងស្វាមីបានជ្រើសរើសនៅមន្ទីរពេទ្យដ៏ល្បីប្រចាំប្រទេសថៃ Bumrungrad International ។

តាមរយៈគណនីផ្ទាល់ខ្លួនរបស់ Mew Nittha បានសរសេរខេបសិនពេញដោយអត្ថន័យថា “Welcome to the world baby” ខណៈស្វាមីរបស់នាងគឺលោក Saint Kuhapremkit បានបង្ហោះរូបភាពរួមគ្នាជាមួយភរិយា ព្រមទាំងកូនប្រុសដែលទើបនឹងកើតដោយស្វាគមន៍យ៉ាងកក់ក្ដៅ។
ទោះយ៉ាងណាក៏ដោយ ក្នុងនោះផងដែរទស្សនិកជនជាច្រើនបានសង្កេតឃើញថា ការសម្រាលកូនប្រុសទី២លើកនេះគូស្វាមីហៃសូបានជ្រើសរើសមន្ទីរពេទ្យលំដាប់ប្រទេសហើយតម្លៃអាចនឹងថ្លៃមិនខានទេ។ មន្ទីរពេទ្យ Bumrungrad International ជាមន្ទីរពេទ្យមានតម្លៃខ្ពស់ ហើយក៏មានតែលំដាប់អ្នកមានៗតែប៉ុណ្ណោះដែលប្រើប្រាស់សេវារបស់Bumrungrad បាន។
វាបានបែងចែកដូចខាងក្រោមដុចជា៖
-តម្លៃដឹកជញ្ជូនធម្មតា (Normal Delivery) តម្លៃ ៨៥,០០០ បាត។
-ការសម្រាលធម្មតាដោយប្រើថ្នាំសណ្តំឆ្អឹងខ្នង (Normal Delivery with Epidural Block) តម្លៃ ៩៩,០០០ បាត។
-ផ្នែកវះកាត់ (Cesarean Section) តម្លៃ ១០៩,០០០ បាត។
-ការវះកាត់ស្បូនក្នុងការមានផ្ទៃពោះភ្លោះ (Twin Cesarean Section) តម្លៃ ១៩៩,០០០ បាត។
យ៉ាងណាមិញមិនមែនជារឿងចម្លែកនោះទេ ដែល Mew និង ស្វាមីបានជ្រើសរើសអ្វីដែលល្អបំផុតសម្រាប់កូនប្រុសរបស់ពួកគេតាំងពីថ្ងៃដំបូងដែលទារកបានបើកភ្នែកចូលទៅក្នុងពិភពលោក។ ហើយនេះពិតជាសក្តិសមជាកូនមហាសេដ្ឋីពិតៗ ព្រោះឪពុករបស់ក្មេងគឺជាអ្នកមានប្រចាំស្រុកថៃយូរណាស់មកហើយ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖PPTVHD36
ចុចអាន៖មិត្តជិតស្និទ្ធទម្លាយមូលហេតុដែល Cheer និងមិត្តប្រុសបែកគ្នា មិនមែនជនទី ៣
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


