ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី គូសបញ្ជាក់ថា ការពង្រឹងសាលាភូមិន្ទរដ្ឋបាលកម្ពុជា នឹងរួមចំណែកគាំទ្រគោលនយោបាយរយៈពេលវែងរបស់កម្ពុជា
ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ពីភាពចាំបាច់ នៃគម្រោង«ការពង្រឹងសាលាភូមិន្ទរដ្ឋបាលកម្ពុជា» ដែលនឹងរួមចំណែកគាំទ្រដល់កម្មវិធី និងគោលនយោបាយរយៈពេលវែងរបស់កម្ពុជា។

ការគូសបញ្ជាក់នេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបជាមួយប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំកម្ពុជា (KOICA) ដឹកនាំដោយលោកស្រី CHOI Moon Jung នាយិកាទីភ្នាក់ងារ KOICA និងក្រុមអ្នកជំនាញមកពីប្រទេសកូរ៉េ ក្នុងគោលបំណង ពិភាក្សាការងារលើគម្រោង«ការពង្រឹងសាលាភូមិន្ទរដ្ឋបាលកម្ពុជា» កាលពីព្រឹកថ្ងៃពុធ ទី ២០ ខែធ្នូ ឆ្នាំ ២០២៣។

ឯកឧត្ដម ហ៊ុន ម៉ានី គូសបញ្ជាក់ពីភាពចាំបាច់ នៃគម្រោង«ការពង្រឹងសាលាភូមិន្ទរដ្ឋបាលកម្ពុជា» ដែលនឹងរួមចំណែកគាំទ្រដល់កម្មវិធី និងគោលនយោបាយរយៈពេលវែងរបស់កម្ពុជា ជាពិសេសរួមចំណែកគាំទ្រយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១។ ហើយស្នូល នៃយុទ្ធសាស្ត្របញ្ចកោណ បានផ្ដោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ។

ទន្ទឹមនេះ ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានគូសបញ្ជាក់បន្ថែមជូនប្រតិភូនូវឧត្ដមភាពរបស់សាលាភូមិន្ទ ដែលជាយន្តការដ៏សំខាន់របស់ក្រសួងមុខងារសាធារណៈ ក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈ។
ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានកត់សម្គាល់នូវកិច្ចសហប្រតិបត្តិការកន្លងមក រវាងទីភ្នាក់ងារ KOICA ជាមួយនឹងក្រសួងមុខងារសាធារណៈ ចាប់តាំងពីឆ្នាំ ២០១៤ តាមរយៈវគ្គបណ្ដុះបណ្ដាលនៅទីស្នាក់ការ KOICA ប្រទេសកូរ៉េ ការផ្តល់អាហារូបករណ៍ដល់មន្ត្រីរាជការក្រសួងមុខងារសាធារណៈ ព្រមទាំងកិច្ចសហប្រតិបត្តិការជាមួយសាលាភូមិន្ទរដ្ឋបាលកម្ពុជា។

ដោយឡែក លោកស្រី CHOI Moon Jung ក៏បានបង្ហាញជូន ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នូវការចូលរួមរបស់ទីភ្នាក់ងារ KOICA ក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមន្ត្រីនៅប្រទេសកម្ពុជា ជាពិសេសឈានដល់ការសិក្សាសមិទ្ធលទ្ធភាព (Feasibility Study) នៃគម្រោង«ការពង្រឹងសាលាភូមិន្ទរដ្ឋបាលកម្ពុជា» ដែលគម្រោងនេះ មានលទ្ធភាពខ្ពស់ក្នុងការរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសមត្ថភាពរបស់មន្ត្រីរាជការនៅតាមបណ្ដាក្រសួងស្ថាប័នទាំងអស់។

គួរជម្រាបថា តាមរយៈជំនួបនាថ្ងៃនេះដែរ នឹងរួមចំណែកដល់ការបើកទូលាយចំពោះការជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ព្រមទាំងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ឲ្យបន្តរីកចម្រើនទៅមុខ ដែលនឹងជាប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជន នៃប្រទេសទាំងពីរ៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


