សេដ្ឋកិច្ច
តម្លៃប្រេងពិភពលោកឡើងថ្លៃតិចតួច ដោយសាររឿងរ៉ាវវាយប្រហារនៅសមុទ្រក្រហម
តម្លៃប្រេងពិភពលោកមានការឡើងថ្លៃតិចតួច ដោយសារតែអ្នកវិនិយោគកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់នៅសមុទ្រក្រហម ក្រោយការវាយប្រហារនាពេលថ្មីៗនេះពីសំណាក់ក្រុមសកម្មប្រយុទ្ធយេម៉ែនហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់ ។

ប្រេងឆៅអន្តរជាតិម៉ាក Brent បានជួញដូរនៅតម្លៃ ៧៩.៣២ ដុល្លារក្នុងមួយបារ៉ែល ធ្លាក់ចុះ ០.១១ ភាគរយ បើប្រៀបធៀបនឹងតម្លៃដាក់លក់កាលពីថ្ងៃអង្គារដោយជួញដូរក្នុងតម្លៃ ៧៩.២៣ ដុល្លារក្នុងមួយបារ៉ែល ។
ចំណែកសន្ទស្សន៍តម្លៃគោលរបស់ក្រុមហ៊ុនប្រេងអាមេរិក West Texas Intermediate (WTI) ដែលជួញដូរក្នុងពេលតែមួយនោះមានតម្លៃ ៧៤.០៩ ដុល្លារក្នុងមួយបារ៉ែល ពោលធ្លាក់ចុះ ០.២០ ភាគរយ បើប្រៀបធៀបនឹងតម្លៃដាក់លក់កាលពីថ្ងៃអង្គារដោយជួញដូរក្នុងតម្លៃ ៧៣.៩៤ ដុល្លារក្នុងមួយបារ៉ែល ។
គួរបញ្ជាក់ថា ការកើនឡើងតម្លៃនេះ គឺបន្ទាប់ពីក្រុមហ៊ុនប្រេងធំៗមួយចំនួន ជាពិសេសក្រុមហ៊ុនប្រេងអង់គ្លេស BP បានផ្អាកដឹកជញ្ជូនប្រេងឆ្លងកាត់សមុទ្រក្រហម ក្រោយក្រុមឧទ្ទាមហ៊ូធីបើកការបាញ់ផ្លោង និងប្រើយន្តហោះគ្មានមនុស្សបើវាយប្រហារលើកប៉ាល់ពាណិជ្ជកម្មបរទេស ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Anadolu
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


