Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ីនឹងផ្តើមពង្រាយបណ្តាញ 5G នៅតាមទីក្រុងធំៗក្នុងឆ្នាំ ២០២៦

បានផុស

នៅ

ប្រទេសរុស្ស៊ីនឹងចាប់ផ្តើមដាក់ពង្រាយបណ្តាញ 5G ទៅតាមស្ថានីយ៍ក្នុងទីក្រុងធំៗ ចាប់ពីឆ្នាំ ២០២៦ តទៅ ។ នេះបើតាមការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ឌីជីថលលោក Maksut Shadayev ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបញ្ជាក់ថា ការដាក់ពង្រាយយ៉ាងសកម្មនៃបណ្តាញ 5G នៅស្ថានីយ៍មួយចំនួនក្នុងទីក្រុងធំៗរបស់រុស្ស៊ីនឹងចាប់ផ្តើមនៅឆ្នាំ ២០២៦ ខណៈការងារពាក់ព័ន្ធផ្សេងទៀតនឹងប្រព្រឹត្តទៅនៅឆ្នាំ ២០២៥ ។

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin លើកឡើងថា រដ្ឋាភិបាលនឹងបន្ថែមថវិកាប្រហែល ៣៨.៦១​ លានដុល្លារ ដើម្បីបង្កើតស្ថានីយ៍មូលដ្ឋានដើម្បីជួយសម្រួលដល់ប្រតិបត្តិករក្នុងការផ្លាស់ប្តូរទៅជាបណ្តាញ 5G ។

គួរបញ្ជាក់ថា កាលពីខែមករា ឆ្នាំ ២០២៣ ប្រតិបត្តិករទូរគមនាគមន៍រុស្ស៊ីបានចុះកិច្ចសន្យាបន្តជាមួយក្រុមហ៊ុនផលិតស្ថានីយ៍មូលដ្ឋានរបស់រុស្ស៊ីសម្រាប់បណ្តាញទំនាក់ទំនងដែលមានតម្លៃជាង ១.១ ពាន់លានដុល្លារ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ TASS

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម