ព័ត៌មានអន្ដរជាតិ
បុរសអ៊ុយក្រែន នៅក្រៅប្រទេស នឹងត្រូវកោះហៅឲ្យវិលមកមាតុភូមិវិញ ដើម្បីបម្រើកងទ័ព
តាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ Rustem Umerov កាលពីថ្ងៃព្រហស្បតិ៍ទី២១ខែធ្នូ, បុរសជនជាតិអ៊ុយក្រែន អាយុចន្លោះពី២៥ទៅ៦០ឆ្នាំ ដែលកំពុងរស់នៅបរទេស នឹងត្រូវហៅឲ្យវិលមកមាតុភូមិវិញ ដើម្បីចូលបម្រើក្នុងជួរកងទ័ព។

ថ្វីបើលោកចាត់ទុកការអំពាវនាវនេះ ប្រៀបបានដូចជាការអញ្ជើញក៏ដោយ ប៉ុន្តែគេមើលឃើញថា អ្នកណាដែលមិនអនុវត្តតាម ប្រហែលជាត្រូវមានទោស។
ក្នុងបទសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយ Die Welt, Bild និង Politico លោក Umerov ហៅការអំពាវនាវនេះថា “មិនមែនជាការដាក់ទណ្ឌកម្មអ្វីទេ ប៉ុន្តែវាជាកិត្តិយស។ យ៉ាងណា យើងនៅតែពិភាក្សាអំពីអ្វីដែលគួរធ្វើបន្ទាប់ ប្រសិនបើពួកគេមិនមកដោយស្ម័គ្រចិត្ត”។
មិនមានមណ្ឌលជ្រើសរើសយោធានៅខាងក្រៅប្រទេសអ៊ុយក្រែនឡើយ ហើយអាជ្ញាធរអ៊ុយក្រែនក៏មិនបង្ខិតបង្ខំនរណាម្នាក់ឲ្យមកចូលរួមដែរ។

រឿងនេះកើតឡើង បន្ទាប់ពីលោកប្រធានាធិបតី Zelensky បញ្ជាក់ទៅអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា អ៊ុយក្រែន ត្រូវការទាហានថ្មីជាចាំបាច់ចន្លោះពី ៤៥ ម៉ឺនទៅ ៥០ ម៉ឺននាក់ ។
ទីក្រុងកៀវ ក៏កំពុងក្រពុលមុខរឿងជំនួយផងដែរ ខណៈក្រុមអ្នកសាធារណរដ្ឋអាមេរិក នាំគ្នារារាំងកញ្ចប់យោធាទឹកប្រាក់ ៦១ ពាន់លានដុល្លារ ហើយហុងគ្រី ថែមទាំងបិទកិច្ចព្រមព្រៀងហិរញ្ញវត្ថុ EU តម្លៃ ៤៣ ពាន់លានដុល្លារទៅទៀត។
ចំពោះការវិភាគតួលេខពីទីភ្នាក់ងារស្ថិតិសហភាពអឺរ៉ុប Eurostat ក្នុងខែវិច្ឆិកា, គ្រាប់តែ EU មួយកន្លែង គេបានឃើញមានបុរសអ៊ុយក្រែនអាយុពី ១៨ ទៅ ៦៤ ឆ្នាំ រហូតដល់ ៧៦៨,០០០ នាក់ទៅហើយ ដែលបាននាំគ្នារត់ទៅ ចាប់តាំងពីរុស្ស៊ី បើកការវាយលុកពេញបន្ទុក ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ឥណ្ឌូណេស៊ី ថា ដោយសារតែមហិច្ឆតារបស់ ណាតូ ទើបផ្ទុះសង្គ្រាម អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


