កីឡា
ទោះមានសង្គ្រាម អ៊ីស្រាអែលនឹងចូលរួមកីឡាអូឡាំពិក២០២៤នៅបារាំង១០០%
ប្រធានគណៈកម្មាធិការអូឡាំពិកអ៉ីស្រាអែល លោក Yaël Arad បានធានាកាលពីថ្ងៃព្រហស្បតិ៍បានបញ្ជាក់ពីអ៉ីស្រាអែល នឹងមានវត្តមាន១០០% ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងប៉ារីស នៅឆ្នាំ២០២៤ ត្រឹមតែជាងពីរខែ បន្ទាប់ពីការផ្ទុះជម្លោះជាមួយក្រុមហាម៉ាស់។

អតីតកីឡាករយូដូរូបនេះបាននិយាយថា ៖«យើងខិតជិតដល់ព្រឹត្តិការណ៍កីឡាអូឡាំពិកជាមួយនឹងទំនុកចិត្តថាយើងនឹងទៅទីនោះ១០០ភាគរយ។ យើងនឹងអាចចូលរួមបានដូចប្រទេសដទៃទៀត»។
ការវាយប្រហារថ្ងៃទី៧ ខែតុលា ដែលមិនធ្លាប់មានពីមុនមកដោយចលនាអ៉ីស្លាមហាម៉ាស់បានសម្លាប់មនុស្ស១១៤០នាក់ ក្នុងប្រទេសអ៉ីស្រាអែលដែលភាគច្រើនជាជនស៊ីវិល។ នេះបើយោងតាមការបូកសរុបដោយ AFP ដោយផ្អែកលើតួលេខផ្លូវការចុងក្រោយរបស់អ៉ីស្រាអែល។

អ៉ីស្រាអែលបានឆ្លើយតបដោយការវាយប្រហារតាមអាកាសលើតំបន់ហ្គាហ្សា បន្ទាប់មកវាយប្រហារផ្លូវគោក។
ក្រុមហាម៉ាស់បាននិយាយកាលពីថ្ងៃពុធថា ប្រតិបត្តិការយោធាអ៉ីស្រាអែលបានសម្លាប់មនុស្ស ២០ ០០០នាក់នៅក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម ក្នុងនោះមានកុមារយ៉ាងហោចណាស់ ៨០០០នាក់ និងស្ត្រី ៦២០០នាក់។
លោក Yaël Arad បាននិយាយថា ៖«យើងនៅតែភ្ញាក់ផ្អើលចំពោះថ្ងៃទី៧ ខែតុលា។ វាពិបាកក្នុងការដេកលក់ហើយភ្ញាក់ឡើង មនុស្សគ្រប់គ្នាបានបាត់បង់នរណាម្នាក់ដែលនៅជិតពួកគេ»។

នៅក្នុងគំនិតរបស់លោក ៖«វាជាការលំបាកសម្រាប់អត្តពលិកក្នុងការស្រមៃថា ការហ្វឹកហាត់ក្នុងកាលៈទេសៈបែបនេះដើម្បីធ្វើអ្វីមួយក្រៅពីជួយជនរួមជាតិរបស់ពួកគេ។ ប៉ុន្តែគណៈកម្មាធិការអូឡាំពិកអ៉ីស្រាអែលបានស្នើឲ្យពួកគេលើកទង់ជាតិរបស់ប្រទេសឲ្យខ្ពស់នៅព្រឹត្តិការណ៍អូឡាំពិក»៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


