ព័ត៌មានជាតិ
សហគ្រាសជាង ៧០% នៅកម្ពុជាជាម្ចាស់កម្មសិទ្ធិកាន់កាប់ទីកន្លែងអាជីវកម្ម
ម្ចាស់សហគ្រាសមានកម្មសិទ្ធិកាន់កាប់ទីតាំងអាជីវកម្មមានប្រមាណជិត ៧៣% នៅកម្ពុជា។ នេះបើយោងតាមរបាយការណ៍ជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ ដែលទើបតែចេញផ្សាយកាលពីពេលថ្មីៗនេះ។
បើពិនិត្យលើកម្មសិទ្ធិកាន់កាប់ទីកន្លែងអាជីវកម្មបានបង្ហាញថា អង្គភាពសេដ្ឋកិច្ចប្រមាណ ៧២,៧% មានកម្មសិទ្ធិកាន់កាប់ទីកន្លែងអាជីវកម្ម។ មានន័យថាចំនួនអង្គភាពសេដ្ឋកិច្ចដែលមានកម្មសិទ្ធិកាន់កាប់ទីកន្លែងអាជីវកម្មគឺមានកម្រិតមួយខ្ពស់នៅក្នុងប្រទេសកម្ពុជា។

បន្ថែមពីនេះបើផ្អែកតាមរបាយការណ៍ជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ ដែលរៀបចំឡើងដោយក្រសួងផែនការក៏បញ្ជាក់ទៀតថា សហគ្រាសឯកកម្មសិទ្ធិឬរូបវន្តបុគ្គលមានប្រមាណ ៩៦,៥% នៅកម្ពុជា។
សហគ្រាសឯកកម្មសិទ្ធិ ឬ រូបវន្តបុគ្គលមានចំនួនប្រមាណ ៧៣៤.៧៣៩ សហគ្រាស ស្មើនឹង ៩៦,៥% នៃអង្គភាពសេដ្ឋកិច្ចសរុបនៅឆ្នាំ២០២២។
ប្រទេសកម្ពុជាមានអង្គភាពសេដ្ឋកិច្ចភាគច្រើនបំផុតត្រូវបានគ្រប់គ្រងនិងកាន់កាប់ធ្វើប្រតិបត្តិការអាជីវកម្ម ដោយមនុស្សតែម្នាក់ (ឬម្ចាស់ម្នាក់ឯង)។ បន្ថែមលើពីនេះ ចំនួនអ្នកចូលរួមការងារក្នុងអង្គភាពសេដ្ឋកិច្ចប្រភេទនេះមានចំនួនប្រមាណ ២.៨១៤.៧៧៥ នាក់ ស្មើនឹង ៩៤% នៃអ្នកចូលរួមការងារសរុបនៅក្នុងឆ្នាំ២០២២។
ទាក់ទងអង្គភាពសេដ្ឋកិច្ចទូទាំងប្រទេស រាជធានីភ្នំពេញឈរលើគេមានអង្គភាពសេដ្ឋកិច្ចមួយភាគប្រាំនៃអង្គភាពសេដ្ឋកិច្ចសរុបដែលមានប្រមាណ ១៤៩.៨៨៨ សហគ្រាស ស្មើនឹង ២០% នៃអង្គភាពសេដ្ឋកិច្ចសរុប។
ខេត្តកណ្តាលមានប្រមាណ ៥៧.១២៥ សហគ្រាស ស្មើនឹង ៧,៦%។ ខេត្តសៀមរាបមានប្រមាណ ៥០.៧១៤ សហគ្រាស ស្មើនឹង ៦,៧%។ ខេត្តបាត់ដំបង មានប្រមាណ ៤៩ ៧៤៨ សហគ្រាស ស្មើនឹង ៦,៦% និងខេត្តតាកែវមានប្រមាណ ៤៥.៣៦៤ សហគ្រាស ស្មើនឹង ៦,០%។ មានន័យថាចំនួនអង្គភាព សេដ្ឋកិច្ចនៅរាជធានីភ្នំពេញ មានភាគចំណែកធំជាងគេបំផុតនៅឆ្នាំ២០២២។
ផ្អែកតាមរបាយការណ៍ជំរឿនសេដ្ឋកិច្ច ឆ្នាំ២០២២ ចំនួនអ្នកចូលរួមការងារនៅក្នុងរាជធានីភ្នំពេញស្ថិតនៅលំដាប់ទីមួយនៅឆ្នាំ២០២២ ដែលមានអ្នកចូលរួមការងារប្រមាណ ៩៣០.៩១៦ នាក់ ស្មើនឹង ៣១,២% នៃចំនួនអ្នកចូលរួមការងារសរុបក្នុងអង្គភាពសេដ្ឋកិច្ច។
ខេត្តកណ្តាលមានអ្នកចូលរួមការងារប្រមាណ ២៨៦.៨៦០នាក់ ស្មើនឹង ៩,៦%។ ខេត្តកំពង់ស្ពឺ មានអ្នកចូលរួមការងារប្រមាណ ២០៧.១០៤នាក់ ស្មើនឹង ៦,៩%។ ខេត្តតាកែវ មានប្រមាណ ១៦៧.៤៥៦ ស្មើនឹង ៥,៦% និងនៅខេត្តស្វាយរៀងមាន ១៥០.៤៣៩ នាក់ ស្មើនឹង ៥,០%៕
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


