ព័ត៌មានអន្ដរជាតិ
មនុស្ស១១នាក់ស្លាប់ក្នុងការវាយប្រហារដោយមីស៊ីល S-300នៅអ៊ុយក្រែនយប់មិញ
យ៉ាងហោចណាស់មនុស្ស១១នាក់ក្នុងនោះមានកុមារ៥នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយមីស៊ីល S-300 របស់រុស្ស៊ីយប់ថ្ងៃសៅរ៍ ទី៦ ខែមករា ឆ្នាំ២០២៤ នៅតំបន់ Donetsk ប្រទេសអ៊ុយក្រែន។

លោក Vadym Filashkin ប្រធានរដ្ឋបាលយោធាតំបន់ Donetsk បានផ្សាយក្នុង Telegram មួយថា ទាំងនេះជាលទ្ធផលបឋមនៃការវាយប្រហារនៅស្រុក Pokrovsk។ កម្លាំងរុស្ស៊ីបានវាយប្រហារនៅតំបន់ដោយគ្រាប់មីស៊ីល S-300 សម្លាប់មនុស្ស១១នាក់ និងរបួស៨នាក់។ កន្លែងរងការវាយប្រហារនៅស្រុក Pokrovsk និង Rivne ជាសហគមន៍ Myrnohrad។
លោកនិយាយថា ៖«សត្រូវវាយប្រហារជនស៊ីវិល ដោយព្យាយាមធ្វើទុក្ខបុកម្នេញលើទឹកដីរបស់យើងតាមលទ្ធភាពដែលអាចទៅរួច»។

ស្រុក Donetsk ស្ថិតនៅតំបន់សមរភូមិប៉ះទង្គិចគ្នាភាគខាងកើតប្រទេសអ៊ុយក្រែន ហើយផ្នែកខ្លះត្រូវបានកាន់កាប់ដោយកម្លាំងទ័ពរុស្ស៊ី។
សេវាសង្គ្រោះបន្ទាន់រដ្ឋអ៊ុយក្រែ (SES) បាននិយាយថា ការខិតខំប្រឹងប្រែងរុករក និងជួយសង្គ្រោះនៅកន្លែងរងការវាយប្រហារដែលមានផ្ទះ៣ខ្នងត្រូវបានបំផ្លាញ និងរថយន្ត១គ្រឿងឆេះកំពុងបន្តដំណើរការ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានសម្តែងការចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររង់ទុក្ខនៅក្នុងសុន្ទរកថាទាំងយប់។

លោកបាននិយាយថា ៖«រុស្ស៊ីត្រូវតែមានអារម្មណ៍ និងតែងតែមានអារម្មណ៍ ដែលថា បើគ្មានការវាយប្រហារទាំងនេះ នឹងគ្មានផលវិបាកកើតឡើង។ យើងត្រូវតែធានាឲ្យបានចំណុចនេះ ដោយកម្លាំងរបស់យើង ការការពារខ្លួនរបស់ខ្លួនយើង និងសមត្ថភាពនយោបាយរបស់យើង»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


