ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង អនុម័តច្បាប់ ចាត់ទុកការសម្លាប់ឬលក់សាច់ឆ្កែ ជាទង្វើខុសច្បាប់
ជាទីបញ្ចប់នៃប្រពៃណីទទួលទានសាច់ឆ្កែរបស់កូរ៉េខាងត្បូង, ប្រទេសនេះបានអនុម័តច្បាប់ថ្មីមួយ ដោយសម្រេចថា ការសម្លាប់ឬលក់សាច់ឆ្កែ នឹងក្លាយជារឿងខុសច្បាប់នៅឆ្នាំ២០២៧។

នៅថ្ងៃអង្គារទី៨ខែមករា រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ដោយសំឡេងឯកច្ឆន្ទ ២០៨-០ ហើយច្បាប់នេះ មានគោលបំណងចូលរួមចំណែក ក្នុងការលើកកម្ពស់តម្លៃនៃសិទ្ធិសត្វ ក៏ដូចជាការគោរពជីវិតនិងការរួមរស់ដោយសុខដុមរមនារវាងមនុស្សនិងសត្វ។
ក្រោមច្បាប់នេះ ការចិញ្ចឹមឬសម្លាប់សត្វឆ្កែសម្រាប់ការបរិភោគ ក៏ដូចជាការចែកចាយឬលក់សាច់ឆ្កែនឹងត្រូវហាមឃាត់ ហើយអ្នកដែលល្មើស នឹងត្រូវជាប់ពន្ធនាគារ។
យោងតាមច្បាប់ អ្នកកាប់សម្លាប់សត្វឆ្កែ ត្រូវប្រឈមការជាប់ពន្ធនាគាររហូតដល់៣ឆ្នាំ ឬពិន័យជាប្រាក់៣០លានវ៉ុន (២៣០០០ដុល្លារអាមេរិក) ខណៈអ្នកចិញ្ចឹមឆ្កែសម្រាប់លក់ ឬអ្នកលក់សាច់ឆ្កែអាចជាប់ពន្ធនាគារអតិបរមា២ឆ្នាំ។

ទោះបីជាយ៉ាងណាក៏ដោយ ច្បាប់ថ្មីនេះនឹងចូលជាធរមានក្នុងរយៈពេលបីឆ្នាំខាងមុខ ដើម្បីទុកពេលដល់អ្នកចិញ្ចឹម និងម្ចាស់ភោជនីយដ្ឋាន ឲ្យស្វែងរកប្រភពការងារនិងប្រាក់ចំណូលជំនួសមុខរបរនេះ។
ស្របពេលជាមួយគ្នានោះដែរ រដ្ឋាភិបាលបានសន្យាថានឹងជួយព្រមទាំងផ្តល់សំណង ជាទីគាប់ចិត្តចំពោះអ្នកចិញ្ចឹមឆ្កែ អ្នកកាប់សាច់ និងម្ចាស់ភោជនីយដ្ឋាន ដែលជួបផលប៉ះពាល់ដោយសារច្បាប់នេះ។
ការកាប់សម្លាប់និងទទួលទានសាច់ឆ្កែ ត្រូវបានក្រុមសិទ្ធិសត្វ ថ្កោលទោសជាយូរមកហើយ ហើយបើយោងតាមស្ថិតិរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង មានភោជនីយដ្ឋានលក់សាច់ឆ្កែប្រហែល១៦០០កន្លែងនិងកសិដ្ឋានចិញ្ចឹមឆ្កែ១១៥០កន្លែងក្នុងឆ្នាំ២០២៣៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ឆ្កែកាណាដាមួយក្បាលបំបែកកំណត់ត្រាពិភពលោក ដោយដោះស្រោមជើងជាច្រើនក្នុងរយៈពេលខ្លី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


