Connect with us

ព័ត៌មានជាតិ

មតេ្តយ្យសហគមន៍ សន្តិភាព ភូមិទឹកល្អក់ ផ្ដួចផ្ដើមដោយ ធនាគារជាតិ នៃកម្ពុជា និង ឧបត្ថម្ភដោយក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

បានផុស

នៅ

កាលពី​ថ្ងៃ​អង្គារ ៦​កើត ខែបុស្ស ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាល​រង​ធនាគារ​ជាតិ​នៃ​កម្ពុជា បានផ្ដល់​កិត្តិយស​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រគល់ និង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ម​ត្តេ​យ្យ​សហគមន៍ សន្តិភាព ភូមិ​ទឹកល្អក់ ដែល​ស្ថិតនៅ​ភូមិ​ទឹកល្អក់ ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអប់រំ​គឺជា​មូលដ្ឋាន​ស្នូល​យ៉ាងសំខាន់​សម្រាប់​ការរីកចម្រើន​ប្រកបដោយ​ចីរភាព​របស់​ប្រទេស​កម្ពុជា។ ការអប់រំ​ក្នុង​កម្រិត​ម​ត្តេ​យ្យ មិន​ត្រឹមតែ​ផ្តល់ឱ្យ​កុមារ​នូវ​កន្លែង​សម្រាប់​សិក្សា​រៀនសូត្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ផ្ដល់ឱកាស​ឱ្យ​ពួកគាត់​ពង្រីក និង​បញ្ចេញ​នូវ​គំនិត​ច្នៃប្រឌិត។ ការសាងសង់​ម​តេ្ត​យ្យ​សហគមន៍ សន្តិភាព ទឹកល្អក់ គឺជា​គំនិត​ផ្ដួចផ្ដើម​របស់​ធនាគារជាតិ​នៃ​កម្ពុជា និង​សហគមន៍​ភូមិ​ទឹកល្អក់ ហើយ​ទទួល​បានការ​ឧបត្ថម្ភ​ដោយ ក្រុមហ៊ុន ក្រេ​ឌី​ត ប្យួ​រ៉ូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី។

ឯកឧត្តម រ័ត្ន សុវណ្ណ​នរៈ ទេសាភិបាល​រង ធនាគារជាតិ​នៃ​កម្ពុជា បាន​មានប្រសាសន៍ថា​៖ “​ការអប់រំ​កម្រិត​ម​ត្តេ​យ្យ​សិក្សា​មុននឹង​ឈានចូល​ដល់​ថ្នាក់បឋមសិក្សា នឹង​ជួយ​បង្កើត​នូវ​ទម្លាប់​អាន​សៀវភៅ ព្រមទាំង​ជួយ​កុមារ​ឱ្យមាន​វិន័យ​ល្អ សីលធម៌ និង​មាន​ឥរិយាបថ​សមរម្យ​តាំងពី​កុមារ និង​អាច​សម្រាល​បន្ទុក​ដល់​ប្រជាពលរដ្ឋ​ដែលមាន​កូនតូចៗ​អាចមាន​ពេលវេលា​ក្នុងការ​ប្រកប​របរ​ចិញ្ចឹមជីវិត”។

លោក អឿ សុធារ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន​ក្រេ​ឌី​ត ប្យួ​រ៉ូ ខេ​ម​បូ​ឌា បានឱ្យដឹងថា​៖ “​ការចូលរួម​ក្នុង​កិច្ចការ​សង្គម​គឺជា​ការប្តេជ្ញាចិត្ត​មួយ​របស់​យើង ក្នុងការ​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ ជាពិសេស​ក្នុង​វិស័យ​អប់រំ​។ ក្នុងនោះដែរ​ឆ្នាំនេះ​ក្រោម​ការផ្តួចផ្តើម​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា យើង​បាន​ឧបត្ថម្ភ​ក្នុងការ​សាងសង់ និង​បង្កើត​ម​តេ្ត​យ្យ​សហគមន៍ សន្តិភាព ទឹកល្អក់​នេះ​ឡើង ដើម្បី​អនុញ្ញាត​ឱ្យ​កុមារ​ទាំងអស់​ក្នុង​សហគមន៍​មាន​ភាពងាយស្រួល និង​អាច​ចូល​សិក្សា​បាន​គ្រប់ៗ​គ្នា​។​”

បន្ថែម​លើ​នេះ លោក អឿ សុធា​រ័ត្ន បាន​បន្ថែម​ផងដែរ​ថា​៖ “​ស៊ី​ប៊ី​ស៊ី សង្ឃឹម​យ៉ាង​មុតមាំ​ថា ម​តេ្ត​យ្យ​សហគមន៍​នឹង​ក្លាយ​កន្លែង​ចាប់ផ្តើម​ដំបូង​របស់​កុមារ​នៅក្នុង​សហគមន៍ និង​ជា​ថ្នាល​បណ្តុះបណ្តាល​ដ៏​សំខាន់​ដើម្បី​ផ្សារភ្ជាប់​បន្តទៅ​កាន់​កម្រិត​សិក្សា​កម្រិត​បន្ទាប់​នៅ​គ្រឹះស្ថានសិក្សា​របស់​រដ្ឋ​បន្តទៀត​។ កុមារ​គឺជា​ទំពាំង​ស្នង​ឫស្សី​ដ៏​សំខាន់​សម្រាប់​សង្គមជាតិ​យើង​។ ស៊ី​ប៊ី​ស៊ី នឹង​នៅតែ​បន្ត​ប្ដេជ្ញា​ចិត្ត ក្នុង​ការ​ចូលរួម​ចំណែក​ក្នុង​កិច្ច​សង្គម​ទាំង​វិស័យ​អប់រំ វិស័យ​ហិរញ្ញវត្ថុ​ជាដើម”។

ក្នុង​ពិធី​សម្ពោធ​នេះ ក៏មាន​ការចូលរួម​ពី​ទីប្រឹក្សា​អម​គណៈកម្មាធិការ​បុណ្យជាតិ និង​អន្តរជាតិ រដ្ឋបាល​ស្រុក​កំពង់ត្រឡាច មន្ទីរអប់រំ​ខេត្ត​កំពង់ឆ្នាំង នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា នាយក​ប្រតិបត្តិ និង​សហការី របស់​ក្រុមហ៊ុន​ក្រេ​ឌី​ត ប្យួ​រ៉ូ ខេ​ម​បូ​ឌា ព្រមទាំង​កុមារ​ចំនួន​៤០​នាក់ ចាស់​ព្រឹទ្ធាចារ្យ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​សហគមន៍​ផង​ដែរ ដែល​អ្នកចូលរួម​សរុប ១៥០​នាក់។

គួរ​បញ្ជាក់​ផង​ដែរ​ថា មតេ្តយ្យ​សហគមន៍ សន្តិភាព ភូមិ​ទឹកល្អក់​នេះ មាន​អគារ​មួយ​ខ្នង​ពីរ​បន្ទប់ បំពាក់​ដោយ​សៀវភៅ សម្ភារៈ​សិក្សា តុ​កៅអី ក្តារខៀន បន្ទប់ទឹក កន្លែង​លាងដៃ និង​មាន​ទីធ្លា និង​សួនច្បារ សួន​កម្សាន្ត​ធំ​ទូលាយ​សម្រាប់​កុមារ ដែល​អាច​អនុញ្ញាត​ឱ្យ​កុមារ​នៅ​ក្នុង​សហគមន៍​ប្រហែល ៥០ នាក់ បាន​ចូលរៀន។

ទំនាក់ទំនង ៖

ក្រុមហ៊ុន​ក្រេឌីត ប្យួ​រ៉ូ (​ខេម​បូ​ឌា​) ខូ អិល​ធី​ឌី

ឃឿន ខាត់

ទូរស័ព្ទ ៖ ០១៥ ៩៨៣ ៨៩៨

អ៊ីមែល ៖ [email protected]

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ នាទីutes មុន

ការផ្តល់ពាក្យ និងទទួលពាក្យ បេក្ខជនប្រឡង

ព័ត៌មានជាតិ២៣ នាទីutes មុន

«កក្កដា»ជាខែដ៏ពិសិដ្ឋ មានអត្ថន័យធំធេងចំពោះកម្ពុជា ព្រោះសម្បត្តិបេតិកភណ្ឌជាតិចំនួន៣ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ព័ត៌មានជាតិ២៩ នាទីutes មុន

ឥណ្ឌា ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ៤១ នាក់ ទៅបន្តការសិក្សាថ្នាក់ឧត្តម និងក្រោយឧត្តមសិក្សា នៅប្រទេសឥណ្ឌា

ព័ត៌មានជាតិ៥២ នាទីutes មុន

គណៈរដ្ឋមន្ត្រី អនុម័តសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ

ព័ត៌មានជាតិ៥៥ នាទីutes មុន

ប្រធានសភាស្នើ​ដល់កូរ៉េ​ឱ្យ​បង្កើន​ចំនួន​កូតា​ពលករ​ខ្មែរ​បន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

Sokha Hotels

ព័ត៌មានពេញនិយម