ជីវិតកម្សាន្ដ
ទស្សនិកជនរិះគន់ Park Min Young ស្លៀកពាក់មិនទំនងក្នុងរឿង “Marry My Husband”
នាពេលបច្ចុប្បន្ននេះ រឿង “Marry My Husband” កំពុងក្លាយជាភាពយន្តទទួលបានការចូលទស្សនាយ៉ាងច្រើនលើសលុបពីសំណាក់អ្នកគាំទ្រទូទាំងពិភពលោក។ ថ្វីបើរឿងភាគកូរ៉េខាងត្បូងមួយនេះទទួលបានការវាយតម្លៃខ្ពស់ក៏ពិតមែន ប៉ុន្តែឈុតខ្លះៗរបស់តួឯកស្រី Park Min Young នៅតែរងការរិះគន់មិនសមទំនងទាល់តែសោះ។

យោងតាមការចុះផ្សាយ ពីកាសែតក្នុងប្រទេសកូរ៉េខាងត្បូង កាលពីពេលថ្មីបានចុះផ្សាយពីមតិរបស់អ្នកទស្សនានិងអ្នកលេងអ៊ីនធឺណេតកូរ៉េដែលបញ្ចេញមតិ ជុំវិញអាជីពរបស់តារាស្រីរូបនេះ។ អ្នកប្រើប្រាស់សហគមន៍អនឡាញបានចោទជាសំណួរគួរឲ្យចាប់អារម្មណ៍អំពីរចនាប័ទ្ម វិជ្ជាជីវៈ និងការរួមបញ្ចូលគ្នានៃតួអង្គនៅលើអេក្រង់ និងស្តង់ដារម៉ូដនៃពិភពពិតស្ដែងៗ។
ក្រុមអ្នកលេងអ៉ិនធើណេតជាច្រើនបានបញ្ចេញមតិយ៉ាងខុសៗគ្នាថា “តើអ្នកណាម្នាក់ដែលស្លៀកពាក់បែបនេះនៅការិយាល័យនៅប្រទេសកូរ៉េខាងត្បូង? តើអ្នកមិនធ្លាប់ធ្វើការក្នុងការិយាល័យពីមុនមកទេ? “ខ្ញុំភ្នាល់ថា ក្រុមហ៊ុនរបស់អ្នកមានចិត្តល្អទើបហ៊ានស្លៀកពាក់យ៉ាងដូច្នោះ”។

មិនត្រឹមប៉ុណ្ណឹងនោះទេ ក្រុមអ្នកទស្សនាភាពយន្តកំពុងទទួលបានភាពល្បីល្បាញ “Marry My Husband” ផ្សេងៗទៀតក៏មានមតិយោបល់ខុសពីអ្នកខាងលើថា តួអង្គក្នុងរឿងប្រហែលជាមិនដឹងថាខ្លួនឯងប្រកបអាជីពអ្វីឲ្យពិតប្រាកដនោះទេ។ សំលៀកបំពាក់បែបនេះមានតែអ្នកដើរលេងប៉ុណ្ណោះ អ្នកធ្វើការក្នុងការិយាល័យគេមិនអាចស្លៀកពាក់បែបនេះទេ ព្រោះការស្លៀកឈុតនេះវាជារឿងគួរឲ្យអស់សំណើចបំផុត។
ទោះយ៉ាងណាក៏ដោយ បើទោះជាមានការរិះគន់មិនឈប់ឈរពីសំណាក់អ្នកលេងអ៉ិនធើណេតយ៉ាងណាក្ដី ប៉ុន្តែរឿងភាគកូរ៉េ “Marry My Husband” នៅតែទទួលបានចំណាតថ្នាក់ខ្ពស់មិនធ្លាប់មាន ក្នុងប្រទេសនិងក្រៅប្រទេស។ អ្វីដែលជាទីចំណាប់អារម្មណ៍ខ្លាំង នាពេលថ្មីៗនេះថែមទៀត វាបានវ៉ាដាច់រឿងភាគរបស់តារាល្បីៗជួរមុខរបស់កូរ៉េ ដល់ថ្នាក់តួសម្ដែងក្នុងរឿងបានក្លាយជាបុគ្គលសំខាន់របស់ភ្នែកទ្សនិកជនសឹងតែគ្រប់គ្នា៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សមាជិកក្រុម Idol ម្នាក់ ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ១ឆ្នាំ ពីបទគេចមិនចូលបម្រើយោធា
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


