ជីវិតកម្សាន្ដ
សមាជិកក្រុម Idol ម្នាក់ ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ១ឆ្នាំ ពីបទគេចមិនចូលបម្រើយោធា
យោងតាមប្រភពពីព័ត៌មានប្រទេសកូរ៉េ allkpop នាថ្ងៃទី ១៧ ខែមករា សមាជិកក្រុមចម្រៀងមួយរូបឈ្មោះ Ahn អាយុ ៣២ ឆ្នាំ កំពុងប្រឈមនឹងការចោទប្រកាន់ពីបទរំលោភលើច្បាប់សេវាកម្មយោធា ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំជាមួយនឹងការសាកល្បងរយៈពេល ២ ឆ្នាំ និងបញ្ជាឲ្យបំពេញ៨០ ម៉ោងនៃសេវាសហគមន៍។
ផ្នែកព្រហ្មទណ្ឌទី ៩របស់តុលាការក្រុងសេអ៊ូលខាងជើង បានលើកឡើងពីហេតុផលជាច្រើនសម្រាប់ការសម្រេចចិត្តកាត់ទោសលើសមាជិក Idol រូបនេះ។ ពួកគេបានគិតពីការទទួលស្គាល់របស់លោក Ahn បានប្រព្រឹត្តអំពើខុសឆ្គង ការពិតថា នេះជាបទល្មើសទីមួយរបស់គាត់ និងការប្តេជ្ញាចិត្តរបស់គាត់ក្នុងការបំពេញកាតព្វកិច្ចយោធានាពេលអនាគត។
លោក Ahn ធ្លាប់ត្រូវបានចាត់ថ្នាក់ថា មានសិទ្ធិទទួលបានសេវាកាតព្វកិច្ចសកម្មថ្នាក់ទី ១ និង ២ ក្នុងឆ្នាំ ២០១១ និង ២០១៧ រៀងគ្នា។ ទោះបីជាយ៉ាងណាក៏ដោយ ខណៈពេលដែលកំពុងធ្វើការជាសមាជិកនៃក្រុមចម្រៀងមួយរូប គាត់បានប្រឈមមុខនឹងការចោទប្រកាន់ថា បានព្យាយាមគេចពីកាតព្វកិច្ចយោធារបស់គាត់។ នៅខែឧសភា ឆ្នាំ ២០២០ គាត់បានទទួលការធ្វើរោគវិនិច្ឆ័យនៃពិការភាពបញ្ញា ហើយបានបញ្ជូនវាទៅរដ្ឋបាលកម្លាំងយោធា។
លើសពីនេះទៀតនោះ លោក Ahn បានទទួលការព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុងសេអ៊ូល អស់រយៈពេលប្រហែលប្រាំពីរខែ ដោយចាប់ផ្តើមពីខែតុលា ឆ្នាំ ២០១៩។ ក្នុងអំឡុងពេលនេះ លោកត្រូវបានគេរាយការណ៍ថាបានផ្តល់ការឆ្លើយតបបំផ្លើស ឬបំភ្លៃក្នុងអំឡុងពេលធ្វើតេស្តផ្លូវចិត្ត ឬបញ្ហានៃការយល់ដឹងផ្សេងៗ។ លោក Ahn បានប្រាប់គ្រូពេទ្យថា គាត់មានជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ, គិតចង់ធ្វើអត្តឃាត, មានការញ័របេះដូង និងពិបាកដកដង្ហើម។
យ៉ាងណាមិញ ផ្អែកលើការវាយតម្លៃផ្នែកវេជ្ជសាស្រ្ត លោក Ahn ត្រូវបានចេញវិញ្ញាបនបត្រពីមន្ទីរពេទ្យ ដែលបង្ហាញថាលោកមានពិការភាពបញ្ញាកម្រិតស្រាល ហើយត្រូវបានចាត់ថ្នាក់ថា មានសិទ្ធិចូលបម្រើការងារជាបុគ្គលិកសុខុមាលភាពសង្គមកម្រិតទី ៤។ វិញ្ញាបនបត្រវេជ្ជសាស្រ្ត បានផ្តល់អនុសាសន៍បន្ថែមលើការសង្កេតជំងឺផ្លូវចិត្ត និងការព្យាបាលដោយថ្នាំសម្រាប់រយៈពេលយ៉ាងតិចមួយឆ្នាំប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ធ្លាយពាក្យចចាមអារ៉ាមជាថ្មីថា Jennie កំពុងស្រលាញ់គ្នាជាមួយ Juyeon ក្រុម the boyz
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


