ព័ត៌មានជាតិ
លោកស្នងការខេត្តនិងមន្ត្រីពាក់ព័ន្ធចុះសួរសុខទុក្ខពលករមកពីប្រទេសថៃដែលកំពុងធ្វើចត្តាឡីស័ក
ពលរដ្ឋឆ្លងដែនត្រឡប់មកពីប្រទេសថៃចំនួន១៣នាក់ ដែលកំពុងដាក់ឲ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយក្នុងក្រុងដូនកែវ ត្រូវបានថ្នាក់ដឹកនាំខេត្ត លោកស្នការខេត្ត និងមន្ត្រីពាក់ព័ន្ធចុះសួរសុខទុក្ខ។
ការចុះទៅជួបជាមួយពលករទាំង១៣នាក់នេះ គឺនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គោលការណ៍ណែនាំរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

មានវត្តមាននាឳកាសនោះ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ លោកស្រី គា សុភូ អភិបាលរងខេត្តតាកែវ និងលោក កង អាណាន់ អភិបាលក្រុងដូនកែវ នៅសណ្ឋាគារ(Seven Day) ក្នុងគោលបំណងជួបសំណេះសំណាលសាកសួរសុខទុក្ខ និងយកព័ត៌មានពីពលករខ្មែរដែលឆ្លងដែនពីប្រទេសថៃទាំង១៣នាក់នោះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ពលករទាំង១៣នាក់បានធ្វើដំណើរពីប្រទេសថៃមកដល់ស្រុកគីរីវង់ ក្នុងនោះអាជ្ញាធរ បានយកពួកគាត់ទាំងអស់មកធ្វើចត្តាឡីស័កនៅសណ្ឋាគារ(Seven day)ស្ថិតក្នុងភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ៕
អត្ថបទ ៖ វីរៈ




-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


