ព័ត៌មានជាតិ
ប្រធានគណបក្សប្រជាជនកម្ពុជា៖ សណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ផ្ដល់ផលប្រយោជន៍ច្រើនដល់គ្រប់ប្រទេស
ក្នុងកិច្ចពិភាក្សាតុមូលអន្តរគណបក្ស តាមប្រព័ន្ធវីដេអូ នារសៀលថ្ងៃទី ២៣ ខែមករា នេះ នៅចំពោះមុខតំណាងគណបក្សមកពីប្រទេសរុស្សី ថៃ ឡាវ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី, សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា សណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់បានផ្ដល់ផលប្រយោជន៍ច្រើនដល់គ្រប់ប្រទេស។

ស្ថិតក្នុងបរិបទនៃការលេចឡើងនូវបញ្ហាប្រឈមជាច្រើនដែលមិនធ្លាប់មានជាច្រើនមិនត្រួតស៊ីគ្នា និងភាពមិនប្រាកដប្រជានៃសកលលោក សម្ដេចតេជោ បានអះអាងថា មានភាពចាំបាច់ដែលភាគីអន្តរគណបក្សត្រូវរួមគ្នាពង្រឹងបន្ថែមទៀត ដើម្បីសម្រេចឱ្យបាននូវសណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់មួយប្រកបដោយយុត្តិធម៌។
ជុំវិញបញ្ហានេះ ដើម្បីសម្រេចឱ្យបាននូវសណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់មួយប្រកបដោយយុត្តិធម៌ ប្រធានគណបក្សប្រជាជនកម្ពុជាបានចែករំលែកទស្សនៈចំនួន ដល់បណ្ដាប្រធាន តំណាងគណបក្សមកពីប្រទេសរុស្សី ថៃ ឡាវ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ដូចជា ទី១/ ភាគីអន្តរគណបក្សត្រូវបន្តរក្សាការប្ដេជ្ញាចិត្ត និងការតាំងចិត្តក្នុងការពង្រឹងតួនាទី និងឥទ្ធិពលរបស់អង្គការសហប្រជាជាតិឱ្យបានខ្ជាប់ខ្ជួននូវធម្មនុញ្ញរបស់អង្គការសហប្រជាតិ ជាពិសេសគោលការណ៍អធិបតេយ្យ និងសិទ្ធិស្វ័យសម្រេចរបស់ប្រជាជាតិនីមួយៗ ការអនុវត្តច្បាប់អន្តរជាតិដាច់ខាតត្រូវតែមានយុត្តិធម៌ ជៀសវាងការប្រកាន់ស្តង់ដារពីរ ជាពិសេសការប្រើប្រាស់ច្បាប់អន្តរជាតិ ដោយបំពាន មិនមានតម្លាភាពនាំឱ្យអាចនាំទៅដល់ការបាត់បង់ជំនឿជឿជាក់ និងការគាំទ្រទៅលើសណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់។

ទី២/ អន្តរគណបក្សត្រូវប្រកាន់ខ្ជាប់នូវដំណោះស្រាយដោយសន្តិវិធី និងមធ្យោបាយការទូតក្នុងដោះស្រាយបញ្ហាប្រឈមទាំងឡាយរួមទាំងជម្លោះប្រដាប់អាវុធ ដោយពិចារណាឱ្យបានហ្មត់ចត់ចំពោះកង្វល់ សន្តិសុខរបស់រដ្ឋអធិុបតេយ្យទាំងអស់ ស្របតាមគោលការណ៍ដែលទទួលស្គាល់ជាសកលនៃច្បាប់អន្តរជាតិ។ ក្នុងចំណុចនេះ សម្ដេចតេជោ បានបញ្ជាក់ថា សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបាននោះទេ។ សម្ដេចតេជោ បានសង្កត់ធ្ងន់ថា ការប្រើប្រាស់វិធានការឯកតោភាគី ទណ្ឌកម្មនយោបាយ សេដ្ឋកិច្ច មិនអាចនាំមកនូវដំណោះស្រាយឡើយ ផ្ទុយទៅវិញមានតែធ្វើឱ្យវិបត្តរឹតតែស្មុគស្មាញ ហើយការអូសបន្លាយនេះ នៅមិនទាន់គិតដល់ផលប៉ះពាល់នៃវិធានការទាំងនេះ មកលើប្រទេសដទៃទៀតផង។
ទី៣/ សណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់មួយមាននិរន្តភាព លុះត្រាតែមានបរិយាបន្ន។ សម្ដេចតេជោ បានពន្យល់ថា មិនមែនប្រទេសមហាអំណាចមួយចំនួនតូចអាចសម្រេចបានជំនួសពិភពលោកទាំងមូលបាននោះទេ ប៉ុន្តែត្រូវមានការចូលរួមពីសមាជិកដទៃទៀត ដើម្បីធានាថាប្រយោជន៍ និងកង្វល់មិនត្រូវបានព្រងើយកន្តើយ។ ដូច្នេះស្ថាប័នអន្តរជាតិ ពិសេសស្ថាប័នអង្គការសហប្រជាជាតិ ត្រូវធ្វើកំណែទម្រង់ក្នុងការផ្ដល់សំឡេង និងអំណាចឱ្យបានគ្រប់គ្រាន់ទៅដល់ប្រទេសដែលមានសេដ្ឋកិច្ចកំពុងងើបឡើង ប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត ដើម្បីប្រទេសទាំងនោះមានលទ្ធភាពចូលរួមពេញលេញនៅក្នុងបុព្វហេតុសន្តិភាព និងការអភិវឌ្ឍសកល។
ទី៤/ អន្តរគណបក្ស ត្រូវបដិសេធឯកតោភាគីនិយម ការគាំពារនិយម ហើយងាកមកចូលរួមពង្រឹងពហុភាគីនិយមដោយសេរីបើកចំហរ តម្លាភាព បរិយាបន្ន យុត្តិធម៌ និងផ្អែកលើច្បាប់។ សម្ដេចបានបន្តពន្យល់ថា អ្វីដែលអន្តរគណបក្សត្រូវបន្តធ្វើ ដើម្បីឆ្លើយតបទៅនឹងការឡើង ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ មិនមែនជាការកាត់ផ្ដាច់ពីគ្នា ឬការហ៊ុមព័ទ្ធគ្នាទៅវិញទៅមកនោះទេ ប៉ុន្តែជាការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដោយផ្អែកលើការគោរពគ្នា យោគយល់គ្នា ការផ្ដល់ប្រយោជន៍ទៅវិញទៅមក និងការដាក់របាំងការពារការប្រកួតប្រជែងទាំងនោះនាំទៅដល់ការខាតបង់ទាំងសងខាង៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


