Connect with us

វប្បធម៌ ជំនឿ

មិនចង់នាំគ្រោះចូលផ្ទះ ហាមដាំប្រទាលពស់ក្រាយនៅ​កន្លែង២នេះដាច់ខាត

បានផុស

នៅ

ក្នុងទ្រឹស្ដីវិទ្យាសាស្ត្រ ប្រទាលពស់ក្រាយ​ជារុក្ខជាតិដែលអាចបន្សុទ្ធខ្យល់ពីកង្វក់បរិយាកាសបានយ៉ាងមានប្រសិទ្ធិភាព។ ក្រុមអ្នកស្រាវជ្រាវធ្វើការណែនាំដល់ពលរដ្ឋគ្រប់គ្រួសារគួរតែដាំប្រទាលនេះតាមផ្ទះ ដើម្បីការពារខ្យល់ពុល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក ក្នុងជំនឿហុងស៊ុយចិន  ប្រទាលពស់ក្រាយ​ជារុក្ខជាតិដែលអាចនាំទាំងសំណាងល្អនិងអាក្រក់​ទន្ទឹមគ្នា។ ប្រសិនដាំមិនត្រូវកន្លែងវាអាចនាំស៊យពេញមួយគ្រួសារ។ អ៊ីចឹង! មកស្វែងយល់ពីហុងស៊ុយប្រទាលនេះជាមួយ KPT Plus!

ហុងស៊ុយប្រទាលពស់ក្រាយ

ប្រទាលពស់ក្រាយពណ៌បៃតងចាស់ដែលមានស្លឹករាងមូលទ្រវែង ត្រូវបានគេចាត់ ជារុក្ខជាតិហុងស៊ុយដ៏ល្អ ព្រោះអាចបង្កើតបាននូវភាពរស់រវើកនៃជីវិត ព្រមទាំងបង្កើតភាពរីករាយនៅក្នុងគ្រួសារ។ ជនជាតិចិនជឿថា ប្រទាលពស់ក្រាយអាចបណ្ដេញថាមពលអវិជ្ជមានពីខាងក្រៅបាន ប្រសិនបានដាំនៅក្នុងផ្ទះ។ ចំពោះបុគ្គលណា ឬផ្ទះណាដែលចង់កម្ចាត់ចោលសំណាងអាក្រក់ ឬបញ្ចៀសស៊យដែលមិនចង់ជួប ពួកគេនឹងដាំរុក្ខជាតិនេះពុំអាក់ខានឡើយ។

គេជឿថា ​ស្លឹកត្រង់នៃប្រទាលអាចការពារប្រឆាំងនឹងថាមពលអាក្រក់ និងសម្លាប់ភាពអវិជ្ជមានដែលចង់យារយីខ្លួន។ ស្លឹករបស់វាក៏មានអត្ថន័យពីការរីកចម្រើន ព្រមទាំងភាពវិជ្ជមានផងដែរ។

តើគួរដាំប្រទាលពស់ក្រាយនៅកន្លែងណា?

១. ដើម្បីបង្កើតសំណាញ់ការពារឬបន្សាបថាមពលអាក្រក់ណាមួយកុំឱ្យចូលគ្រួសារ ត្រូវដាំវានៅយ៉រផ្ទះ ឬផ្លូវចូលផ្ទះ។

២. ចៀសវាងដាំប្រទាលពស់ក្រាយនៅក្នុងផ្ទះដាច់ខាត ជាពិសេសបន្ទប់គេង ដោយសារតែស្លឹករបស់វាស្រដៀងទៅនឹង “ព្រួញ” ទើបគេជឿថា វាអាចបង្កើតថាមពលអវិជ្ជមាន នៅពេលដែលចង្អុលទៅនរណាម្នាក់៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ fengshuibeginner

ចុចអាន៖ ហុងស៊ុយក្នុងផ្ទះ​ដែល​មនុស្ស​គ្រប់គ្នា​តែង​ទម្លាប់​ធ្វើ​ខុស​មក​រហូត

ចុចអាន៖ ហុងស៊ុយ នៃការជ្រើសរើស​រូបភាពមកដាក់តាំងផ្ទះឲ្យចម្រុងចម្រើន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្នងការខេត្តសៀមរាប បញ្ចប់ករណីប្ដីប្រពន្ធលក់អនឡាញជេរអតិថិជនមិនសំចៃមាត់ត្រឹម «ការសុំទោសជាសាធារណៈ»

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ “ឯកសណ្ឋាន​តែមួយ គ្រួសារ​តែមួយ”

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ៖«ឯកសណ្ឋានតែមួយ គ្រួសារតែមួយ»

ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្មករ និង​និយោជក​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​គិតគូរ​យ៉ាង​ដិតដល់ និង​ធ្វើកំណែទម្រង់​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​វិស័យ​ការងារ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកអគ្គរដ្ឋតទូតអាមេរិក៖ ខេត្តសៀមរាបជាកន្លែងទេសចរណ៍ ទាក់ទាញបំផុត ខណៈលោកមានបេសសកម្មការទូត រយៈពេល៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម