Connect with us

ព័ត៌មានជាតិ

យុវជនមកពីគ្រួសារក្រីក្រ រំពឹងថា នឹងមានការងារមួយច្បាស់លាស់ ប្រាក់ចំណូលសមរម្យ ក្រោយរៀនចប់ជំនាញធុរកិច្ចភេសជ្ជៈ

បានផុស

នៅ

យុវជន​មកពី​គ្រួសារ​ក្រីក្រ ដែល​កំពុង​រៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស នៅ​វិទ្យាស្ថាន​ជាតិ​សហគ្រិន​ភាព និង​នវានុវត្តន៍ មាន​ក្តី​រំពឹង​ថា ខ្លួន​នឹង​អាច​បម្រើ​ការងារ​ជា​បុគ្គលិក​នៅ​ហាង​កាហ្វេ ឬ​អាច​បើក​ហាង​កាហ្វេ​តូច​មួយ​ដោយ​ខ្លួនឯង បន្ទាប់ពី​បាន​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ផ្នែក​ជំនាញ​កាហ្វេ​ចប់​រយៈពេល ៤ ខែ ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា ហៀត រក្សា ជា​យុវតី​មកពី​ខេត្ត​បន្ទាយមានជ័យ កំពុង​សិក្សា​ជំនាញ​វិជ្ជាជីវៈ​ផ្នែក​ធុរកិច្ច​ភេសជ្ជៈ​នៅ​វិទ្យាស្ថាន​ជាតិ​សហគ្រិនភាព និង​នវានុវត្តន៍ បាន​លើក​ឡើង​ថា «រៀន​ចប់​រយៈពេល ៤ ខែ ផ្នែក​ជំនាញ​កាហ្វេ​នៅ​ទីនេះ ខ្ញុំ​អាច​ទៅ​បម្រើ​ការងារ​នៅ​ហាង​កាហ្វេ​បាន ដែល​វា​ជា​ជំហាន​ដំបូង​របស់ខ្ញុំ និង​បន្ទាប់មក​ទៀត ខ្ញុំ​មាន​ក្តី​បំណង​ចង់​បើក​ជា​ហាង​កាហ្វេ​តូចៗ ដោយ​ខ្លួនឯង​បាន​»។

យុវតី​រូប​នេះ ពន្យល់​ថា ខ្លួន​បាន​ជ្រើស​យក​ជំនាញ​កាហ្វេ​នេះ​ដោយសារ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន កាហ្វេ​គឺជា​ភេសជ្ជៈ​មួយ​ដែល​ពេញ​និយម​សម្រាប់​ពលរដ្ឋ​កម្ពុជា ដូច្នេះ​ទីផ្សារ​ការងារ​ផ្នែក​កាហ្វេ​ក៏​ល្អ​ដែរ។ ការ​រៀន​ជំនាញ​ធុរកិច្ច​កាហ្វេ​នេះ យុវតី សង្ឃឹម​ថា ខ្លួន​នឹង​អាច​មាន​ការងារ​មួយ​ច្បាស់លាស់ និង​ប្រាក់ចំណូល​សមរម្យ ដែល​ធ្វើ​ឱ្យ​ជីវភាព​គ្រួសារ​បាន​ប្រសើរ​ជាង​នេះ​នៅ​ពេល​អនាគត។

ដោយឡែក យុវជន ព្រំ ពេជ្រ មកពី​គ្រួសារ​ក្រីក្រ​នៅ​រាជធានី​ភ្នំពេញ ដែល​កំពុង​សិក្សា​ជំនាញ​ធុរកិច្ច​ភេសជ្ជៈ​នៅ​វិទ្យាស្ថាន​ជាតិ​សហគ្រិនភាព និង​នវានុវត្តន៍ លើក​ឡើង​ដែរ​ថា «ការ​ចង់​ចេះ​ឆុង​កាហ្វេ​នេះ គឺជា​ជំនាញ​មួយ​នៅ​ក្នុង​ក្តី​ស្រមៃ​របស់ខ្ញុំ ហើយ​ខ្ញុំ​សង្ឃឹមថា ខ្ញុំ​អាច​បើក​ហាង​កាហ្វេ​តូច​មួយ​សម្រាប់​ខ្លួនឯង​នៅ​ពេល​អនាគត»។

យុវជន​រូប​នេះ បន្ថែម​ថា កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ជា​ក្តី​សង្ឃឹម​តែមួយ​គត់​ដែល​អាច​ឱ្យ​ខ្លួន​បាន​សិក្សា​ជំនាញ​មួយ​ច្បាស់លាស់ អាច​រក​ការងារ​បាន​ធ្វើ មាន​ប្រាក់​ចំណូល​សមរម្យ។ យុវជន​រូប​នេះ ក៏​រំពឹង​ថ ​ខ្លួន​នឹង​ជា​អ្នក​ស្រោចស្រង់​ជីវភាព​គ្រួសារ​បាន​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន ខណៈ​គ្រួសារ​ក្រីក្រ និង​ឪពុកម្ដាយ​កាន់តែ​ជរា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

គូស​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ដែល​បាន​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ បាន​បោះជំហាន​ទៅ​មួយ​ដំណាក់កាល​ទៀតហើយ ដោយ​កាលពី​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ ២០២៤ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ប្រកាស​បើក​បវេសនកាល​ចូល​រៀន​ជា​ផ្លូវការ​នៅ​ទូទាំង​ប្រទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកវិភាគ និង​មេ​សហជីព​នៅ​កម្ពុជា​ ៖ សហជីព​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ត្រូវតែ​កាត់ទោស​

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ២០ ម៉ោង មុន

Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា  

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ជីវិតកម្សាន្ដ២២ ម៉ោង មុន

ទេព បូព្រឹក្ស ប្រកាសដាក់បទ«ទេវរាជ» ប្រកួតពានរង្វាន់អន្តរជាតិ និងស្នើឱ្យទស្សនាបទនេះតាម YouTube វិញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ២១ ម៉ោង មុន

បង្ហើប​តម្លៃ​ស្នាក់នៅ​បន្ទប់​សណ្ឋាគារ​ប្រណិត​ឋានសួគ៌​បូកគោ​ នៅ​លើ​កំពូល​ភ្នំ​បូកគោ

Sokha Hotels

ព័ត៌មានពេញនិយម