Connect with us

ព័ត៌មានជាតិ

សមណនិសិ្សត និស្សិត ជិត ៣២ ពាន់អង្គ/នាក់ បញ្ចប់ការសិក្សាថ្នាក់ឧត្ដម ពីវិទ្យាស្ថានក្រុងអង្គរ

បានផុស

នៅ

សមណនិសិ្សត និងនិស្សិតចំនួន ៣ ២៧៩ អង្គ/នាក់ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ ពីវិទ្យាស្ថានក្រុងអង្គរ។ នេះបើតាមការផ្ដល់ព័ត៌មានពីក្រសួងអប់រំ យុវជន និងកីឡា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នេះ វិទ្យាស្ថានក្រុងអង្គរ ខេត្តកំពង់ធំ បានរៀបចំពិធីចែកសញ្ញាបត្រ ប្រគេនសមណនិស្សិត ជូននិស្សិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៣ ២៧៩ អង្គ/នាក់ ដែលបានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០២១-២០២២ កន្លងមកនេះ ក្រោមអធិបតីភាព បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន តំណាង បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

វិទ្យាស្ថានក្រុងអង្គរ គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជន ដែលបច្ចុប្បន្ននេះមានទីតាំងចំនួន ២ កន្លែង កំពុងដំណើរការ នៅខេត្តកំពង់ធំ និងខេត្តព្រៃវែង។ ក្នុងឆ្នាំសិក្សា២០២២-២០២៣នេះ វិទ្យាស្ថានក្រុងអង្គរ មាននិស្សិតកំពុងសិក្សាចំនួន ១ ៧៧០ នាក់ និងគិតចាប់ពី ឆ្នាំសិក្សា២០០២-២០០៣ ដល់ ឆ្នាំសិក្សា២០២១-២០២២ កន្លងមកនេះ និស្សិតបានបញ្ចប់ការសិក្សា គិតទាំងនិស្សិតជ័យលាភី នេះផង សរុបចំនួន ៩ ៨៥០ នាក់។

បច្ចុប្បន្ននិស្សិតកម្ពុជាជាច្រើនរូបបានបញ្ចប់ការសិក្សា និងក្លាយជាមូលធនមនុស្សបម្រើដល់សេចក្ដីត្រូវការរបស់ប្រទេសជាតិ ដែលសមិទ្ធិផលទាំងនេះ បានមកពីការដឹកនាំប្រទេសជាតិ ប្រកបដោយគតិបណ្ឌិត និងគុណធម៌ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ ម្លប់នៃសន្តិភាពនេះ បានផ្តល់ឱកាស គ្រប់គ្រាន់ឱ្យប្រជាជនរស់នៅក្នុង កិត្តិយស សេចក្តីថ្លៃថ្នូរ សុភមង្គល តាមរយៈការកសាង និង អភិវឌ្ឍជាតិលើគ្រប់វិស័យនៅក្នុង ព្រះរាជាណាចក្រកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម