ព័ត៌មានអន្ដរជាតិ
បុរសអង់គ្លេសវ័យ៥០ឆ្នាំ តេហៅប៉ូលិសមកចាប់ខ្លួនឯង ពីបទបើកបរក្នុងស្ថានភាពស្រវឹង
ប៉ូលិសអង់គ្លេសបានចាប់ខ្លួនបុរសម្នាក់ក្នុងវ័យ៥០ឆ្នាំ ពីបទបើកបរក្នុងស្ថានភាពស្រវឹងស្រាជោគជាំ បន្ទាប់ពីរូបគាត់បានទូរស័ព្ធហៅប៉ូលិសមកវាស់កម្រិតជាតិអាល់កុលក្នុងខ្លួន រហូតដល់កម្រិតខ្ពស់ជាងការកំណត់ផ្លូវច្បាប់ ៣ដង។
រឿងរ៉ាវខាងលើនេះបានកើតឡើងកាលពីថ្ងៃទី១៣ ខែកុម្ភៈ ទីភ្នាក់ងារសារព័ត៌មាន The Guardian បានរាយការណ៍ថា ប៉ូលិសនៅ North Yorkshire ប្រទេសអង់គ្លេស បានទទួលទូរស័ព្ទពីពលរដ្ឋម្នាក់ ដែលត្អូញត្អែរពីករណីបើកបរក្នុងស្ថានភាពស្រវឹង។ អ្នកដែលទូរស័ព្ទទៅរាយការណ៍នេះ គឺគ្មាននរណាក្រៅពីអ្នកបើកបរស្រវឹងនោះឯងទេ។
មន្ត្រីបាននិយាយថា បុរសនោះបានទូរស័ព្ទមកនិយាយ “ខ្ញុំបើកបរទាំងស្រវឹង ហើយខ្ញុំមិនដឹងថាខ្ញុំកំពុងធ្វើអ្វីទេ”! ក្រោយ ១៥ នាទី មុនពេលប៉ូលិសរកឃើញរថយន្តហៅឲ្យឈប់ដើម្បីផ្លុំគ្រឿងស្រវឹង និងវាស់កម្រិតជាតិអាល់កុលក្នុងឈាម។ បន្ទាប់មកទើបគេរកឃើញថា គាត់មានកម្រិតជាតិអាកុលដល់ទៅ១១៨ ដែលច្រើនជាងការកំណត់ផ្លូវច្បាប់ក្នុងប្រទេសអង់គ្លេស ៣ ដង។
ទោះយ៉ាងណាក៏ដោយ ផ្អែកតាមការស៊ើបអង្កេតបង្ហាញថា បុរសនោះមានអាយុខ្ទង់ ៥០ ឆ្នាំ ហើយបានផឹកស្រាច្រើនហួសកម្រិតកាលពីចុងសប្តាហ៍។ មុនពេលប៉ូលិសចាប់ខ្លួនបុរសនោះ ប៉ូលិសបានរៀបរាប់ពីហេតុការណ៍នេះនៅលើបណ្តាញសង្គមថា រឿងបែបនេះមិនកើតឡើងរាល់ថ្ងៃទេ ជនសង្ស័យក្នុងករណីបើកបរក្នុងស្ថានភាពស្រវឹង ទូរស័ព្ទទៅប៉ូលិស ហើយប្រាប់ពួកគេថាគាត់ស្រវឹង ហើយឲ្យគេមកចាប់គាត់យកទៅឃុំទុក។
យ៉ាងណាមិញ យោងតាមរបាយការណ៍ចុងក្រោយចេញផ្សាយដោយសារព័ត៌មានដដែលបានបញ្ចាក់ដែរថា ពេលនេះបុរសដែលស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោគខ្លួនរូបនេះ កំពុងស្ថិតនៅក្នុងការឃុំខ្លួន និងរង់ចាំឲ្យគាត់ស្វាងស្រវឹងសិនទើបប៉ូលិសធ្វើការសួរនាំហើយពិន័យប្រាក់ទៅតាមទំហំនៃការប្រព្រឹត្តរបស់គាត់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Influencer ចិនម្នាក់ ធ្វើឲ្យហ្វេនខកចិត្តខ្លាំង ក្រោយបង្ហាញមុខមាត់ពិតពេលដោះម៉ាស់ចេញ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


