ជីវិតកម្សាន្ដ
Influencer ចិនម្នាក់ ធ្វើឲ្យហ្វេនខកចិត្តខ្លាំង ក្រោយបង្ហាញមុខមាត់ពិតពេលដោះម៉ាស់ចេញ
គេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមចិនមួយចំនួន រួមមាន Douyin, Weibo, Xiao Hong Shu និង Bilibili (B Site) បានកំណត់ការប្រើប្រាស់ឈ្មោះពិត សម្រាប់គណនីដែលមានអ្នកតាមដានច្រើនជាង 500K ដើម្បីលុបបំបាត់វត្តមានរបស់អ្នកក្លែងបន្លំ និងគណនីបោកប្រាស់។
កាលពីសប្តាហ៍មុន វេទិកាចែករំលែកវីដេអូ B Site បានធ្វើការផ្លាស់ប្តូរដ៏ធំមួយដើម្បីបង្ខំអ្នកប្រើប្រាស់ដែលមានការតាមដានធំៗចូលទៅក្នុងការបើកចំហ ប្រសិនបើពួកគេនៅតែដំណើរការក្រោមឈ្មោះក្លែងក្លាយតាមអ៊ីនធឺណិត។

ក្រោយមក ឈ្មោះពិតនិងរូបភាពរបស់ពួកគេនឹងត្រូវបានបង្ហាញនៅលើគេហទំព័រដដែលនេះ ហើយការមិនអនុលោមតាមនឹងនាំឲ្យមានការថយចុះចរាចរណ៍ទៅកាន់ទំព័ររបស់ពួកគេ។ ក្នុងបញ្ជីដែលបង្ហាញមុខ Influencer ជាសាធារណៈបានសរសេររៀបរាប់យ៉ាងលម្អិតថា “អ្នកមានឥទ្ធិពលនិម្មិតនៅទីនេះដើម្បីស្វាគមន៍អ្នកសម្រាប់ឆ្នាំថ្មី” ត្រូវបានផ្សព្វផ្សាយតាមអ៊ីនធឺណិត ដោយបង្ហាញពីអត្តសញ្ញាណ រួមទាំងឈ្មោះពេញ និងរូបថតរបស់អ្នកប្រើប្រាស់ដែលមានអ្នកតាមដានជាង 500K ។
ទោះយ៉ាងណាក៏ដោយ បុគ្គលមានឥទ្ធិពលម្នាក់ដែលគេស្គាល់ថាជា HongKongDoll បានក្លាយជាមនុស្សពេញនិយមចំពោះរូបរាងរបស់នាងខុសប្លែកពីជីវិតពិត ដែលនាងតែងតែបង្ហាញអ្នកគាំទ្រជារឿយៗ។ នាងត្រូវបានអ្នកលេងអ៊ីនធឺណិតចូលចិត្តចំពោះរូបរាងសិចស៊ី និងភ្នែកដ៏មូលក្រឡង់មានមន្តស្នេហ៍ស្រស់ស្អាត។ នាងក៏ត្រូវបានគេស្គាល់ថា ជា “Mask Goddess” ខណៈដែលរូបភាពដែលបង្ហាញសាធារណជនគឺតែងតែពាក់ម៉ាស់ ដើម្បីរក្សារមុខមាត់ដ៏អាថ៌កំបាំង។

បន្ទាប់ពីអ្នកគាំទ្រជាច្រើនបានឃើញរូបពិតរបស់អាយដលពួកគេហើយ ម្នាក់ៗបានថ្លែងអំណរគុណដល់ B Site ដែលបង្ហាញបញ្ចីឈ្មោះពិតប្រាកដថា ឈ្មោះពិតរបស់ HongKongDoll គឺ Wang Jia Le នាងមើលទៅមិនដូចតារាសិចស៊ីអនឡាញរបស់នាងទេ “ក្នុងនាមពួកយើងជាអ្នកគាំទ្រនាងពេលនេះ យើងដឹងហើយថា ពួកយើងត្រូវបានគេកុហក និងបោកប្រាស់ទំនុកចិត្ត ការស្រមើស្រមៃរបស់គ្រប់គ្នាត្រូវបានបំផ្លាញអស់ហើយ” ។
យ៉ាងណាមិញ នេះគ្រាន់តែជាមតិមួយចំនួនដែលបន្សល់ទុកដោយអ្នកលេងអ៊ីនធឺណិតក្នុងប្រទេសចិន ដែលបានសម្ដែងការខកចិត្តជាមួយនឹងរបៀបដែល Jia Le ធ្លាប់បង្ហាញជូនដល់អ្នកគាំទ្ររបស់នាង។ ព្រោះកន្លងមកម្នាក់ៗបានទុកចិត្តនិងគិតថា រាល់សកម្មភាពនិងរូបភាពដែលនាងបង្ហាញបណ្ដាញអ៉ិនធើនណេត សុទ្ធតែជាការពិត ឥតក្លែងបន្លំ។ ប៉ុន្តែនៅពេលពួកគេបានដឹងការពិតហើយ សឹងតែរត់ទៅជួប Influencer រូបនេះដើម្បីសងពេលវេលាដែលពួកគេបានតាមដានមនាងកន្លងមក៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Dilraba ត្រូវទស្សនិកជនសរសើរថា និយាយអង់គ្លេសបានយ៉ាងល្អ ក្នុងព្រឹត្តិការណ៍ Dior
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


