ព័ត៌មានជាតិ
ស្វែងយល់ពីភូមិសាស្រ្តក្រុងបាត់ដំបង
ក្រុងបាត់ដំបងគឺជាមជ្ឈមណ្ឌលចំរុះផ្នែកនយោបាយ ពាណិជ្ជកម្ម វប្បធម៌។ ទីប្រជុំជនខេត្តភាគពាយ័ព្យនេះមានការអភិវឌ្ឍជាមួយហេដ្ឋារចនាសម័្ពន្ធផ្លូវគមនាគមន៍ ប្រព័ន្ធធារាសាស្រ្ត ដែលជាមធ្យោបាយបម្រើឲ្យវិស័យពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍រួមទាំងការថែរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ និងបរិស្ថានជាដើម។


ភូមិសាស្រ្តនិងប្រជាសាស្រ្តក្រុងបាត់ដំបង
ក្រុងបាត់ដំបងគ្របដណ្តប់លើផ្ទៃដីទំហំ ១១៧,៥៣ គីឡូម៉ែត្រការ៉ែ ចែកចេញជា ១០ សង្កាត់ មានពលរដ្ឋរស់នៅសរុបប្រមាណ ១៥២ ០២៧ នាក់។ នេះបើតាមទិន្នន័យឆ្នាំ ២០២១។
របាយប្រជាជនតាមបណ្តាសង្កាត់ទាំង ១០ មាន៖
១-សង្កាត់ទួលតាឯក មានប្រជាពលរដ្ឋចំនួន ១៨ ៧២៩នាក់ ក្នុងនោះស្ត្រីចំនួន ៩ ៦៥៤ នាក់
២-សង្កាត់ព្រែកព្រះស្តេច មានប្រជាជនចំនួន ១៤ ៨៣៨នាក់ ក្នុងនោះស្ត្រីចំនួន ៧ ៧៩២ នាក់
៣-សង្កាត់រត្តន: មានប្រជាជនចំនួន ១៥ ១០៨នាក់ ក្នុងនោះស្ត្រី ៧ ៣៩០ នាក់
៤-សង្កាត់ចំការសំរោង មានប្រជាជនចំនួន ២០ ៤៧៤នាក់ ក្នុងនោះស្ត្រីចំនួន ១០ ២៣៨ នាក់
៥-សង្កាត់ស្លាកែត មានប្រជាជន ៨ ៨៩២នាក់ ក្នុងនោះស្ត្រី ៤ ៣២៤ នាក់
៦-សង្កាត់ក្តុលដូនទាវ មានប្រជាជនចំនួន ១០ ៥៧៦ នាក់ ក្នុងនោះស្ត្រីចំនួន ៥ ៥៣៦ នាក់
៧-សង្កាត់អូរម៉ាល់ មានប្រជាជនចំនួន ១១ ៩២៥នាក់ ក្នុងនោះស្ត្រីចំនួន ៦ ១៧៩ នាក់
៨-សង្កាត់វត្តគរ មានប្រជាជនចំនួន ១៩ ០១៧ នាក់ ក្នុងនោះស្ត្រីចំនួន ៩ ៩៤២នាក់
៩-សង្កាត់អូរចារ មានប្រជាជនចំនួន ២០ ៤៩៧ នាក់ ក្នុងនោះស្ត្រីចំនួន ៩ ៩១៣ នាក់
១០-សង្កាត់ស្វាយប៉ោ មានប្រជាជនចំនួន ២៣ ៥២៦ នាក់ ក្នុងនោះស្ត្រីចំនួន ១១ ៥៧៤ នាក់
មុខរបរពលរដ្ឋក្នុងក្រុង
បើយោងតាមទិន្នន័យពីមន្ទីរផែនការខេត្ត ពលរដ្ឋក្នុងក្រុងប្រមាណ ២២,៩% ជាកសិករ ក្នុងនោះធ្វើស្រែមាន ១៤,៤០% ដាំដំណាំរយៈពេលវែងដូចជា មៀន ក្រូច ស្វាយ មានចំនួន ២,៥% ដាំដំណាំរយៈពេលខ្លីរួមមាន៖ អំពៅ ពោត សណ្តែក ល្ង មានចំនួន ២,៧% ដាំបន្លែមានចំនួន ២,២% នេសាទមានចំនួន ០,២% ចិញ្ចឹមសត្វមានចំនួន ០,៨% និងរកអនុផលព្រៃឈើមានចំនួន ០,១%។

ស្ទឹងសង្កែជាប្រភពទឹកដ៏សំខាន់សម្រាប់បម្រើដល់ការធ្វើកសិកម្មក្នុងក្រុង។ បើតាមលោក ហេង សិទ្ធ មន្ត្រីនៃមន្ទីរកសិកម្មខេត្តបានឲ្យដឹងថា ប្រជាជនក្នុងក្រុងបាត់ដំបងប្រកបការងារសិកម្មមានរបាយខុសៗគ្នាទៅតាមតំបន់ដូចជានៅសង្កាត់អូរម៉ាល់ ៨០-៩០ ភាគរយជាកសិករ, សង្កាត់ចំការសំរោងមានប្រហែល ១០%, សង្កាត់ស្លាកែត និងសង្កាត់ក្តុលដូនទាវមានប្រហែល ៥-១០%, សង្កាត់អូរចារ និងសង្កាត់វត្តគរប្រហែល ៤០% ក្រៅពីនេះសុទ្ធតែអាជីវករទាំងអស់។

ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុង
ផ្លូវក្នុងក្រុងមានចំនួន ១៧៦ ខ្សែ ដែលភាគច្រើនមានសភាពចាស់ និងធ្លាប់បានកសាងឬជុសជុលយូរមកហើយ។ ផ្លូវមួយចំនួនក្នុងក្រុងបាត់ដំបងនឹងត្រូវធ្វើថ្មីឡើងវិញ បន្ទាប់ពីបញ្ចប់គម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់នៅឆ្នាំ២០២៥។ នេះបើតាម លោក សុខ លូ អភិបាលខេត្តបាត់ដំបង។
ខេត្តបាត់ដំបងមានផ្លូវជាតិចំនួនបីខ្សែឆ្លងកាត់ គឺផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៥៧ និង ផ្លូវជាតិលេខ១០។
ផ្លូវជាតិលេខ ៥ គឺជាខ្សែផ្លូវដ៏មានសក្តានុពលតភ្ជាប់ទំនាក់ទំនងរូបវន្ត ស្ថាប័ន និងប្រជាជននៃខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងបណ្តាខេត្តជាប់ព្រំប្រទល់គ្នា ហើយក៏ជាខ្សែផ្លូវយុទ្ធសាស្រ្តយ៉ាងសំខាន់តភ្ជាប់ពីរាជធានីភ្នំពេញទៅច្រកទ្វារព្រំដែនប៉ោយប៉ែត-អារញ្ញប្រាថេត (ព្រំដែនកម្ពុជា-ថៃ)។ ផ្លូវនេះឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។
ផ្លូវជាតិលេខ ៥៧ អតីតផ្លូវជាតិលេខ ១០ ប្រវែងជាង ១០០ គីឡូម៉ែត្រ ពីខេត្តបាត់ដំបងទៅខេត្តប៉ៃលិនព្រំដែនកម្ពុជា-ថៃ។
ផ្លូវជាតិលេខ ១០ មានប្រវែងជាង ១៩៨ គីឡូម៉ែត្រ លាតសន្ធឹងពីស្រុកសំឡូតខេត្តបាត់ដំបងឆ្លងកាត់ខេត្តពោធិ៍សាត់រហូតដល់ខេត្តកោះកុង។
វិទ្យាល័យក្នុងក្រុង
ជាខេត្តដ៏ធំមួយមានប្រជាជនជិត ១ លាននាក់ បាត់ដំបងមានគ្រឹះស្ថានអប់រំតូចធំទូទាំង ១៣ ក្រុងស្រុក ដែលជាថ្នាលសម្រាប់បណ្តុះគ្រាប់ពូជចំណេះដឹងដល់យុវជនជំនាន់ក្រោយ។
ក្នុងក្រុងបាត់ដំបងមានថ្នាក់កម្រិតវិទ្យាល័យចំនួន ៦ កន្លែងដែលមានដូចជា វិទ្យាល័យព្រះមុនីវង្ស វិទ្យាល័នេតយ៉ង់ វិទ្យាល័យសម្ដេចឪ វិទ្យាល័យក្ដុលដូនទាវ វិទ្យាល័យហ្វារពន្លឺសិល្ប: និងវិទ្យាល័យអប់រំពិសេសបាត់ដំបង។
វត្តអារាមក្នុងក្រុង
ក្រុងបាត់ដំបងមានវត្ត ៣១ កន្លែង ខណៈទូទាំងខេត្តបាត់ដំបងមានវត្តសរុប ៣៨៥ វត្ត។ វត្តខ្លះអាយុរាប់សតវត្សក្លាយជាបេតិកភណ្ឌជាតិ។ វត្តទាំង ៣១ កន្លែងក្នុងក្រុងបាត់ដំបងមានឈ្មោះដូចជា៖

សង្កាត់ស្វាយប៉ោ
-វត្តពិភិទ្ធារាម ហៅវត្ត ពីភិទ្ធ
-វត្តបាការនិវេសន៍ ហៅវត្ត កំផែង
-វត្តមណីភេត្រារាម ហៅវត្ត សំពៅ
-វត្តស្វេតកុញ្ជរជ័យ ហៅវត្ត ដំរីស
សង្កាត់ព្រែកព្រះស្តេច
-វត្តវិវដ្តគាមិនី ហៅវត្ត ផ្សារថ្មី
សង្កាត់រតនៈ
-វត្តពោធិ៍វាល ហៅវត្ត ពោធិ៍វាល
-វត្តពោធិ៍ក្នុង ហៅវត្ត ពោធិ៍ក្នុង
-វត្ត វិបុលត្ថារាម ហៅវត្ត កណ្តាល
-វត្ត ឥន្រ្ទាធិបតី ហៅវត្ត សង្កែ
-វត្តធម្មនិមិត្តរាជបុប្ផារាម ហៅវត្ត ប៉ាឆា
-វត្តសុរភ្យារាម ហៅវត្ត សូភី
-វត្ត ព្រះគន្ធកុដិត ហៅវត្ត គន្ធកុដិ
សង្កាត់វត្តគរ
-វត្តគរ ហៅវត្ត គរ
-វត្តកណ្តឹង ហៅវត្ត កណ្តឹង
-វត្តធម្មិការាម ហៅវត្ត កំណាត់ហ្លួង
-វត្តប្រសិទ្ធីរាម ហៅវត្ត សមសាន្ត
-វត្តសិរីជ័យមង្គល ហៅវត្ត កំពង់សីមា
-វត្តកល្យាណមិត្ត ហៅវត្ត ខ្សាច់ពោយ
-វត្តបល្ល័ង្ក ហៅវត្ត បល្ល័ង្ក
សង្កាត់ស្លាកែត
-វត្តសុវណ្ណបារមីស្រីធីតារាម ហៅវត្ត ស្លាកែត
-វត្តកល្យាណី ហៅវត្ត ទួលត្នោតជុំ
-វត្តស៊ុនជិមធម្មនិម្មិត ហៅវត្ត ស្រែ ១០០
សង្កាត់ អូរម៉ាល់
-វត្តរាជរង្សីយារាម ហៅវត្ត បឹងរាំង
-វត្តព្រះពុទ្ធពោធិញ្ញាណ ហៅវត្ត អាងពោធិ
-វត្ត សិម្តលីវនារាម ហៅវត្ត រកា
សង្កាត់ក្តុលដូវទាវ
-វត្តប្រាប្បច្ឆាមិត្ត ហៅវត្ត ក្តុល
-សង្កាត់ទួលតាឯក
-វត្តឯករស្មី ហៅវត្ត ទួលតាឯក
សង្កាត់ចំការសំរោង
-វត្តសច្ចារាម ហៅវត្ត លៀប
-វត្តឧត្តមសម្បត្តិហត្ថី ហៅវត្ត រំដួល
-វត្តពោធិវង្ស ហៅវត្ត ពោធិវង្ស
សង្កាត់អូរចារ
-វត្តសាមគ្គីរស្មី ហៅវត្ត ទួលដូនប៉ុក
វត្តចំណាស់ៗក្នុងខេត្តបាត់ដំបងមានដូចជា វត្តសំរោងក្នុង វត្តឥន្ទ្រាធិបតីធារាម (ហៅវត្តសង្កែ) វត្តមុនីរតនារាម (ហៅវត្តកែវ) វត្តកណ្តាល វត្តពោធិវាល វត្តពិភិទ្ធារាម វត្តកំផែង វត្តគរ វត្តដំរីស និងវត្តឈើខ្មៅ ដែលវត្តទាំងនេះមានអាយុកាលរាប់រយឆ្នាំមកហើយ។
បើតាមលោក ហម អារុណ ប្រធានការិយាល័យឧស្សាហកម្មទេសចរណ៍ខេត្តបាត់ដំបងបានឲ្យកម្ពុជាថ្មីដឹងថា វត្តសំរោងក្នុងជាវត្តចំណាស់ជាងគេមានអាយុកាលជាង ៣១៦ ឆ្នាំគឺសាងសង់ឡើងក្នុងអំឡុងឆ្នាំ ១៧០៧។
ផ្សារក្នុងក្រុង
ក្នុងក្រុងបាត់ដំបងមានផ្សារចំនួន ០៩ កន្លែងង ក្នុងនោះផ្សារឯកជនមានចំនួន ០២។
ផ្សារសំខាន់ៗទាំង ០៩ នៅក្នុងក្រុងបាត់ដំបងរួមមាន ១,ផ្សារធំបាត់ដំបង (ផ្សារណាត់) ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ២,ផ្សារបឹងឈូក ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់បាត់ដំបង ៣, ផ្សារអប្សារាផ្សារលើ ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ៤, ផ្សារ១៣មករា ស្ថិតនៅក្នុងសង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ៥, ផ្សាររោងល្ខោនស្ថិតនៅក្នុងសង្កាត់ទួលតាឯកក្រុងបាត់ដំបង ៦,ផ្សារវត្តលៀប ស្ថិតនៅក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ៧,ផ្សារពោធិវង្ស ស្ថិតនៅក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ៨,ផ្សារភូពុយ ស្ថិតនៅក្នុងសង្កាត់អូរចារក្រុងបាត់ដំបង (ផ្សារឯកជន) និង៩,ផ្សារហេង ឆៃលី ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោក្រុងបាត់ដំបង (ផ្សារឯកជន)។

ផ្សាររាត្រីដែលជាជំនួយរបស់ ADB ដែលមានទីតាំងនៅក្នុងសង្កាត់ស្វាយប៉ោជិតរង្វង់មូលនាគបាញ់ទឹកទល់មុខអគ្គិសនីខេត្ត មិនត្រូវបានរាប់បញ្ចូលក្នុងចំណោមផ្សារទាំង ០៩ ខាងលើនោះទេ ដោយអាជ្ញាធរដាក់បញ្ចូលជាទីផ្សារទេសចរណ៍ក្នុងខេត្តបាត់ដំបង។
សេវាស្នាក់នៅក្នុងក្រុងបាត់ដំបង
ក្នុងខេត្តបាត់ដំបងមានសណ្ឋាគារ ៤៨ កន្លែង ដែលភាគច្រើនមានទីតាំងក្នុងក្រុងបាត់ដំបង។
សណ្ឋាគារទាំង ៤៨ កន្លែងនៅខេត្តបាត់ដំបងមានឈ្មោះដូចជា៖
-ក្លាស់ស៊ី ហូថេល និងស្ប៉ា
-ស្ទឹងសង្កែ
-ខេមរាបាត់ដំបង ១
-ឃីងហ្វី
-ប្រេស៊ីដង់
-អេមើវិលប៊ីប៊ីបាត់ដំបង
-សេង ហ៊ត
-រ៉ូយាល់
-អាស៊ី
-ស្តារ
-បាណន់
-ស្រ្ពីងផាក
-ផាក
-ហ៊្វែរ រ៉េស
-វិចតូរីយ៉ា
-ធីនី
-វីតែ
-អង្គរខមហ្វត
-វណ្ណនេ
-សុវណ្ណភូមិ
-កាលីហ្វ័រនីញ៉ា
-ស្តារវឺឡា
-ឡេង សេងណា
-ប៉ារីស
-លី ម៉េង
-វិមានសុវណ្ណភូមិ
-អិល អេ
-មេហ្សុងវត្តគរ
-ដឺលុច្សវីឡា
-ប៉ាប៊ូ
-រ៉ាវន វីឡា ប៊ូទិច
-ដី សាំងជូរីវីឡា &វីស៊ត
-កាពីតាល់ បាត់ដំបង
-កូកូណាត់ ហៅស៍
-សុខសាន្តវីឡា
-ញ៉ូ ហូមស្តូនវីស៊ត
-ខេមបាណា ឡាវីវីយ
-ឱ បាត់ដំបង
-ហុង ប៉ិប
-ស្តាយផាលេស
-ម៉ី អឹញ
-ពិសិដ្ឋ ប្រាយ វេតវីឡា
-វីក្រោន
-មាតុភូមិសំណាង
-ដាលុច្ស ម៉ូតែល
-ហ្គោល ឱនហៀល
-ផ្កាព្រៃរីសត
-ហ្គ្រាណាស៊ី


ក្រៅពីសណ្ឋាគារ មានផ្ទះភ្ញៀវចំនួន ១០២ ផ្ទះស្នាក់ ០៣ សាលប្រជុំ ២២ ភោជនីដ្ឋាន ២១៥ បៀហ្កាឌិន ០១ រង្គសាល ០២ ខារ៉ាអូខេ ២៧ ម៉ាស្សានិងស្ប៉ា ០៦ និងទីភ្នាក់ងារទេសចរណ៍ចំនួន ០២។
តំបន់គោលដៅទេសចរណ៍ក្នុងក្រុង
ទូទាំងខេត្តបាត់ដំបងមានគោលដៅទេសចរណ៍សរុបចំនួន ១១៥ ទីតាំង។ ដោយឡែកក្នុងក្រុងបាត់ដំបងមានកន្លែងកម្សាន្តចំនួន ៣៤ ទីតាំង ក្នុងនោះមានរមណីយដ្ឋានទេសចរណ៍ចំនួន ០១ ទីតាំង សហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ចំនួន ០១ ទីតាំង តំបន់គោលដៅទេសចរណ៍មានចំនួន ១៥ ទីតាំង សារមន្ទីរមានចំនួន ០២ ទីតាំង និងទេសចរណ៍សាសនាមានចំនួន ១៥ ទីតាំង។

តំបន់គោលដៅទេសចរណ៍ទាំង ៣៤ ទីតាំងនៅក្នុងក្រុងបាត់ដំបងមានដូចជា៖
១-(សួនទឹកសុភមង្គល) មានទីតាំងស្ថិតក្នុង ភូមិបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង មានចម្ងាយ ៥ គីឡូម៉ែត្រពីក្រុងបាត់ដំបង ដែលគ្រប់គ្រងដោយឯកជន ។
២-(ភូមិទេសចរណ៍ វប្បធម៌វត្តគរ) ស្ថិតក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង មានចម្ងាយ ១ គីឡូម៉ែត្រពីក្រុង ជាប្រភេទសហគមន៍ទេសចរណ៍វប្បធម៌ ដែលគ្រប់គ្រងដោយរដ្ឋនិងពលរដ្ឋ។
៣-(ស្ពានថ្មចាស់ ឆ្នាំ១៩១៦) ស្ថិតក្នុងភូមិកម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ជាប្រភេទវប្បធម៌ប្រវត្តិសាស្ត្រ ដែលគ្រប់គ្រងដោយរដ្ឋ។
៤-(សំណង់អាគារអភិរក្ស) ស្ថិតក្នុងក្រុងបាត់ដំបង ជាប្រភេទ វប្បធម៌ប្រវត្តិសាស្ត្រ ការគ្រប់គ្រងដោយរដ្ឋ។
៥-(វាលស្រែឯកភ្នំ) ប្រភេទទេសចរណ៍កែច្នៃ ស្ថិតក្នុង ភូមិអូរតានប់ សង្កាត់ក្រិកដូនទាវ ក្រុងបាត់ដំបង មានចម្ងាយ ០៩ គម ពីក្រុង ការគ្រប់គ្រងដោយឯកជន។
៦-(កន្លែងធ្វើនំបញ្ចុករំចេក) ផលិតផលទ្រទ្រង់ទេសចរណ៍មូលដ្ឋាន ស្ថិតក្នុងភូមិរំចេក ៣ សង្កាត់រតន: ក្រុងបាត់ដំបង មានចម្ងាយ ២ គីឡូម៉ែត្រពីក្រុង ការគ្រប់គ្រងដោយប្រជាពលរដ្ឋមូលដ្ឋាន។
៧-(អាងក្រពើ )ប្រភេទផលិតផលទ្រទ្រង់ទេសចរណ៍មូលដ្ឋាន ស្ថិតក្នុង ភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង មានចម្ងាយ ៤.៥ គីឡូម៉ែត្រពីក្រុង ការគ្រប់គ្រងប្រជាពលរដ្ឋមូលដ្ឋាន។
៨-(សម្រស់ដងស្ទឹងសង្កែ) ប្រភេទទេសចរណ៍វប្បធម៌សិល្ប: ស្ថិតក្នុងក្រុងបាត់ដំបង ការគ្រប់គ្រងដោយប្រជាពលរដ្ឋមូលដ្ឋាន។
៩-(ហ្វាពន្លឺសិល្ប:) ប្រភេទទេសចរណ៍វប្បធម៌សិល្ប: ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង មានចម្ងាយ ៤ គីឡូម៉ែត្រពីក្រុង ការគ្រប់គ្រងដោយអង្គការមិនស្វែងប្រាក់ចំណេញ។
១០-(អគារមន្ទីរទេសចរណ៍ខេត្តអំឡងឆ្នាំ ១៩២០) ជាប្រភេទទេសចរណ៍សិល្ប: ស្ថិតក្នុង ភូមិកម្មករ សង្កាត់ស្វាយ ប៉ោ ក្រុងបាត់ដំបង ការគ្រប់គ្រងដោយរដ្ឋ។
១១-(សួនសម្តេចក្រឡាហោម ស ខេង) ប្រភេទទេសចរណ៍កែច្នៃ (សួនសាធារណះ) ស្ថិតក្នុងភូមិរំចេក ៤ សង្កាត់រតន: ក្រុងបាត់ដំបង ការគ្រប់គ្រងដោយរដ្ឋ។
១២-(រូបសំណាកនាគសន្តិភាព ២០០៧) ប្រភេទទេសចរណ៍ប្រវត្តិសាស្ត្រ ស្ថិតក្នុង ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង គ្រប់គ្រងដោយរដ្ឋ។
១៣-(ប៉មវត្តសំពៅ ឬប៉ម ជប៉ុន ចន្លោះឆ្នាំ១៩៤២-១៩៤៣) ប្រភេទទេសចរណ៍ប្រវត្តិសាស្ត្រ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ការគ្រប់គ្រងដោយរដ្ឋ។
១៤-(ស្ពានរថភ្លើងឆ្នាំ១៩៣១) ប្រភេទទេសចរណ៍ប្រវត្តិសាស្ត្រ ស្ថិតក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង គ្រប់គ្រងដោយរដ្ឋនិងឯកជន។
១៥-(ផ្សារធំបាត់ដំបងឬផ្សារណាត់ ១៩៣០) ប្រភេទផ្សារទេសចរណ៍ ស្ថិតក្នុងសង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ចម្ងាយ ១.៥ គីឡូម៉ែពីក្រុង ការគ្រប់គ្រងដោយរដ្ឋ។
១៦-(វិថីម្ហូបអាហារ) ប្រភេទផ្សារទេសចរណ៍ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ការគ្រប់គ្រងដោយរដ្ឋ។
១៧-(វិថីទេសចរណ៍បាត់ដំបង) ប្រភេទទេសចរណ៍សិល្ប: (កន្លែងកម្សាន្ត) ស្ថិតក្នុងភូមិ ២០ ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ចម្ងាយ ១.២ គីឡូម៉ែត្រពីក្រុង ការគ្រប់គ្រងដោយរដ្ឋ។
១៨-(សារមន្ទីរខេត្តឆ្នាំ១៩៦៨) ប្រភេទសារមន្ទីរវប្បធម៌ ស្ថិតក្នុងក្រុងបាត់ដំបង ការគ្រប់គ្រងដោយរដ្ឋ។
១៩-(សារមន្ទីរប្រវត្តិសាស្ត្រខេត្តឆ្នាំ១៩០៥) ប្រភេទសារមន្ទីរប្រវត្តិសាស្ត្រខេត្ត ស្ថិតក្នុងក្រុងបាត់ដំបង ការគ្រប់គ្រងដោយ រដ្ឋ/ឯកជន។
២០-(វត្តកំផែង ឆ្នាំ១៩១០) ប្រភេទវត្តសក្តានុពលទេសចរណ៍ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ការគ្រប់គ្រងដោយរដ្ឋ។
២១-(វត្តស្វេតឆ័ត្រគុញ្ជាជ័យ ហៅវត្តដំរីស ឆ្នាំ១៩០៤) ប្រភេទវត្តសក្តានុពលទេសចរណ៍ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ការគ្រប់គ្រងដោយរដ្ឋ។
២២-(វត្តពិភិទ្ធារាម ហៅវត្តពិភិទ ឆ្នាំ១៨៤០) ប្រភេទ វត្តសក្តានុពលទេសចរណ៍ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ការគ្រប់គ្រងដោយរដ្ឋ។
២៣-(វត្តសង្កែធារាម ហៅវត្តសង្កែ ឆ្នាំ១៨៤៥) ប្រភេទ វត្តសក្តានុពលទេសចរណ៍ ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបងការគ្រប់គ្រងដោយរដ្ឋ។
២៤-(វត្តវិបុល្លថារាម ហៅវត្តកណ្តាល ឆ្នាំ១៨៥២) ប្រភេទវត្តសក្តានុពលទេសចរណ៍ ស្ថិតក្នុង ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ចម្ងាយ ១ គីឡូម៉ែត្រពីក្រុង ការគ្រប់គ្រងដោយរដ្ឋ ។
២៥-(វត្តពោធិ៍វាល១៨៤៥) ប្រភេទ វត្តសក្តានុពលទេសចរណ៍ ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ការគ្រប់គ្រងដោយរដ្ឋ។
២៦-(វត្តគរ ១៨៨៥) ប្រភេទវត្តសក្តានុពលទេសចរណ៍ ស្ថិតក្នុងភូមិវត្តគរ ឃុំវត្តគរ ក្រុងបាត់ដំបង មានចម្ងាយ ២ គមពីក្រុង ការគ្រប់គ្រងដោយរដ្ឋ ។
២៧-(វត្តចម្រើនសិរីជ័យមង្គល ហៅវត្តកំពង់សីមា ឆ្នាំ១៨៨៥) ប្រភេទ វត្តសក្តានុពលទេសចរណ៍ ស្ថិតក្នុងភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង មានចម្ងាយ ៤.៣ គីឡូម៉ែត្រពីក្រុង ការគ្រប់គ្រងដោយរដ្ឋ។
២៨-(វត្តប្រាសាទបច្ចាមិត្ត ហៅវត្តក្តុល១៩៤៧) ប្រភេទ វត្តសក្តានុពលទេសចរណ៍ ស្ថិតក្នុងភូមិក្តុល សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង មានចម្ងាយ ៥.៥គម ពីក្រុងបាត់ដំបង ការគ្រប់គ្រងដោយរដ្ឋ។
២៩-(វត្តកល្យាណមិត្ត ហៅវត្តខ្សាច់ពោយ) ប្រភេទវត្តសក្តានុពលទេសចរណ៍ ស្ថិតក្នុង ភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង មានចម្ងាយ ៧.៥ គ.មពីក្រុង ការគ្រប់គ្រងដោយរដ្ឋ។
៣០-(លោកតាដំបងក្រញួង) ប្រភេទទីសក្ការៈបូជា ស្ថិតក្នុងក្រុងបាត់ដំបង មានចម្ងាយ ១គ.ម ពីក្រុង ការគ្រប់គ្រងដោយរដ្ឋ។
៣១ (ព្រះមហាគន្ធកុដ្ឋ) ប្រភេទទីសក្ការៈបូជា ស្ថិតក្នុងភូមិរំចេក សង្កាត់រតនៈ ក្រុងបាត់ដំបង ចម្ងាយ ៦.៥ គ.មពីក្រុង គ្រប់គ្រងដោយពុទ្ធសានិក។
៣២- (អង្គការពុទ្ធសាសនាដើម្បីការអប់រំនៅកម្ពុជា) ប្រភេទគ្រិះស្ថានសាសនា(ព្រះពុទ្ធសាសនា) ស្ថិតក្នុងភូមិកំពង់សីមា សង្កាត់ វត្តគរ ក្រុងបាត់ដំបង ចម្ងាយ ៥ គមពីក្រុង ការគ្រប់គ្រងដោយអង្គការ។
៣៣-(ព្រះវិហារចិន សង្កាត់ស្វា យប៉ោ) ប្រភេទ ទីគោរពបូជា ស្ថិតក្នុង ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ចម្ងាយ ១ គម ពីក្រុង ការគ្រប់គ្រងដោយសមាគមន៍។
៣៤-(ព្រះវិហារកាតូលិក ពេទ្យយាយជី) ប្រភេទទីគោរពបូជា (គ្រិស្តសាសនា) ស្ថិតក្នុងភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង ចម្ងាយ ២.៧ គមពីក្រុង គ្រប់គ្រងដោយឯកជន៕
ក្នុងខេត្តបាត់ដំបងមានរមណីយដ្ឋានទេសចរណ៍ចំនួន ២២ ទីតាំង ក្នុងនោះសហគមន៍និងអេកូទេសចរណ៍មានចំនួន ០៤ ទីតាំង សារមន្ទីរមាន ០២ ទីតាំង គោលដៅទេសចរណ៍មាន ៥៤ ទីតាំង ទេសចរណ៍សាសនាមាន ២៩ ទីតាំង កសិទេសចរណ៍មាន ០៤ ទីតាំង សរុបគោលដៅទេសចរណ៍មាន ១១៥ ទីតាំង៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


