Connect with us

ជីវិតកម្សាន្ដ

Mai Davika​ ស្លៀកខោទ្រនាប់យីហោ Calvin Klein បង្ហាញរាងលើកនេះ​ គេឯងសរសើរព្រាត

បានផុស

នៅ

បន្ទាប់ពីលេចមុខក្នុងឈុតក្រៅឆាកដែល Mai Davika​ ថតបង្ហាញបង្ហាញម៉ូដឈុតក្នុងរបស់យីហោលំដាប់ពិភពលោក​ Calvin Klein​ ​តារាស្រីរូបនេះហាក់ទទួលការសរសើរពីសម្រស់ ព្រមទាំងរាងរៅគួរឲ្យស្រលាញ់ខ្លាំងពីសំណាក់អ្នកគាំទ្ររបស់នាង។

តាមរយៈឈុតក្រៅឆាកពីឃ្លិបវីដេអូមួយបានលេចឡើងលើបណ្ដាញអ៉ិនធើណេត សម្រស់របស់ Mai​ Davika ប្រៀបដូចជាទេពធីតានៃម៉ាកល្បី ដែលនាងមកលើកនេះហាក់ចង់បង្អួតរាងដ៏ទ្រលុកទ្រលន់ជាងមុន ក្រោមម៉ាកយីហោខោទ្រនាប់ Calvin Klein ។ ឆ្លៀតក្នុងឱកាសនេះរូបនាងផ្ទាល់ បានសរសេរសារទម្លាយពីទិដ្ឋភាពនៅពីក្រោយនៃការថតម៉ូដចុងក្រោយបង្អស់របស់ខ្លួន តាមរយៈគណនី IG​​ របស់នាងថា​ “យុទ្ធនាការដំបូងរបស់ខ្ញុំជាមួយ calvinklein”។

យ៉ាងណាក៏ដោយ ​ប៉ុន្មានឈុតក្រៅឆាកដែលនាងបានផ្សព្វផ្សាយផលិតផលក្រោមម៉ាក​ Calvin Klein បានចំនាយពេលដល់ទៅ៥ម៉ោងឯណោះ ទើបសម្រេចថាថតចប់សព្វគ្រប់។ ក្នុងពេលដែល អ្នកគាំទ្រជាច្រើនបានចូលទៅសាទរនូវដំណើរការថ្មីក្នុងនាមនាងជាទូតសុឆន្ទៈឲ្យប្រេនលំដាប់អន្តរជាតិថាពិតជាសក្តិសមឥតខ្ចោះហើយគ្រប់គ្នាសុទ្ធតែប្រាកដចិត្តឈុតនេះនឹងលក់ដាច់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អតីតមិត្តប្រុស Ice បដិសេធថា ខ្លួនមិនបានធ្វើឲ្យនាងជួបវិបត្តិផ្លូវចិត្តទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម