Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ជោគជ័យដំណើរការតាក់ស៊ីលើអាកាស ដឹកភ្ញៀវបាន ៥ នាក់ក្នុងល្បឿន ២០០ គីឡូម៉ែត្រក្នុងមួយម៉ោង

បានផុស

នៅ

ប្រភេទ​​យន្ត​ហោះ​តាក់​ស៊ី​​អគ្គិសនី​ឈ្មោះ​​​ eVTOL ​ថ្មី​ៗ​នេះ​បាន​បំពេញ​បេសកកម្ម​ហោះ​ហើរ​លើក​ដំបូង​​របស់​ខ្លួន​ក្នុងប្រទេសចិន ក្នុងនាម​ជា​តាក់​ស៊ី​លើ​អាកាស​​ហោះ​ពី​ទី​ក្រុង​មួយ​ទៅ​ទី​​ក្រុង​មួយ​បាន​ដោយ​ជោគ​ជ័យ ​។ ​​នេះ​បើ​តាម​ការ​ចុះ​​ផ្សាយ​របស់​​​សារព័ត៌មាន​ចិន China Daily

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​​ថា ​តាក់​ស៊ី​ហោះ​នេះបាន​ចាប់​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ​ ឆ្នាំ២០២៤ ដោយ​ផ្តើម​​ចេញ​ពី​កំពង់​ផែ Shekou នៃ​ទី​ក្រុង​ Shenzhen ​ទៅ​​​កាន់​កំពង់​ផែ​ Jiuzhou ​នៃ​ទី​ក្រុង Zhuhai ដែលមានព្រំ​ដែនជាប់​ហុង​កុងទៅ​កាន់​​ភាគ​ខាង​ត្បូង​ខេត្ត​ Guandong ជាប់​​ទឹក​ដី​ម៉ាកាវ​ ហើយ​ប្រតិបត្តិ​ការ​ហោះ​ហើរ​នេះ ប្រើ​រយៈ​ពេល​ ២០ ​នាទី ក្នុង​រយៈ​ចម្ងាយ​ហោះ​ហើរ ​៥៥ ​គីឡូ​ម៉ែត្រ​ ។

សម្រាប់​​ប្រភេទ​យន្តហោះ​តាក់​ស៊ី​​ដើរ​ដោយ​អគ្គិសនី​​ eVTOL នេះ​ អភិវឌ្ឍ​ដោយ​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​​មួយ​ឈ្មោះ Prosperity ហើយ​វា​មាន​សមត្ថភាព​ហោះ​រយៈ​ចម្ងាយ​បាន​ ២៥០​ គីឡូ​ម៉ែត្រ និង​អាច​​ដឹក​អ្នក​ដំណើរ​បាន​ ៥ ​នាក់ ជា​មួយ​នឹង​សមត្ថភាព​ហោះ​ហើរ​​ល្បឿន​ដល់ ​២០០ ​គីឡូ​ម៉ែត្រ​ក្នុង​ ១​ ម៉ោង ​។ ​​​​​​​

ដោយ​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម