អាជីព
មុខរបរល្អទាំង៥ សម្រាប់អ្នកចូលចិត្តផ្នែកអាហារ
ជាអ្នកចូលចិត្តអាហារ មានធ្លាប់គិតថា នឹងបង្កើតមុខរបរដែលពាក់ព័ន្ធនឹងវិស័យនេះទេ? ហើយមានដឹងដែរអត់ថា ការងារអ្វីខ្លះដែលសក្តិសមសម្រាប់ Food Lover ដូចយើង?
១. បើកហាងលក់នំ

ចាប់ផ្តើមពីទុនតិចក៏អាចទៅរួច ដោយលក់នំតាមអនឡាញ ឬធ្វើដាក់លក់នៅតាមហាងកាហ្វេ ឬបោះឲ្យអ្នកលក់រាយតាមផ្សារសម្រាប់នំតូចៗ។ អ្នកអាចលក់នំខេក នំប៉័ង នំដូណាត់ នំផ្អែមផ្សេងៗ និងនំដែលអាចញ៉ាំលេងជាច្រើនមុខទៀតតាមតែខ្លួនចេះធ្វើ និងរៀនធ្វើនំណាដែលមានទីផ្សារច្រើន។ ក្រោយមានដើមទុនល្មម ដល់ពេលបើកហាងខ្លួនឯងតូចមួយ ដោយជួលកន្លែង រួចចាប់ផ្ដើមពង្រីកហាងលក់ឲ្យកាន់តែធំជាងមុន។
២. បើកហាងផ្គត់ផ្គង់អាហារតាមកម្មវិធី

សេវាកម្មនេះមិនពិបាកធ្វើជាអាចិន្ត្រៃយ៍ទេ តែធ្វើម្តងៗទទួលកម្រៃច្រើន។ អ្នកអាចបើកសេវាកម្មផ្គត់ផ្គង់អាហារតាមកម្មវិធីផ្សេងៗដូចជា ពិធីសម្ពោធក្រុមហ៊ុន សម្ភោធហាង កម្មវិធីបុណ្យ ពិធីមង្គលការ សិក្ខាសាលា និងកម្មវិធីជាច្រើនទៀត។
អាហារដែលអ្នកអាចផ្តល់ក្នុងសេវានេះ អាចជាម្ហូប បង្អែម ភេសជ្ជៈ ទាំងខ្មែរ និងបរទេស ប៉ុន្តែវាត្រូវការកម្លាំងច្រើន ដូច្នេះបើពិតជាចង់ធ្វើ អ្នកត្រូវរកមើលថានរណាអាចជួយអ្នកបាន។
៣. បើកហាងលក់ម្ហូបអាហារ

ជាអ្នកចូលចិត្តអាហារ ការបើកហាងលក់ម្ហូបជាអាជីពល្អមួយ។ អ្នកអាចលក់ដូចជា គុយទាវ ស៊ុប បាយម្ហូប អាហារសម្រន់ នំ បង្អែម ភេសជ្ជៈជាដើម។ បើមានអាហារប្រចាំត្រកូលរឹតតែល្អ ដោយច្នៃវាឡើងជាមីនុយប្រចាំហាង ឬអាហារដែលទើបរកឃើញ ឬអាហារប្រភេទណាមួយដែលមានរសជាតិឆ្ងាញ់ប្លែកពីគេ នោះប្រាកដជាជោគជ័យមិនខាន។
៤. បើកហាងលក់គ្រឿងទេស

នៅតាមផ្សារនានាមិនខ្វះទេកន្លែងលក់គ្រឿងទេស ប៉ុន្តែវានៅតែជាតម្រូវការចាំបាច់សម្រាប់មេផ្ទះនិងចុងភៅដដែល។ បើកហាងលក់គ្រឿងទេសដូចជា គ្រឿងផ្សំម្ហូប បន្លែ សាច់ និងសម្ភារៈផ្ទះបាយ។ល។ ក្រៅពីនោះ បើហាងអាចមានសេវាតាមណែនាំមុខម្ហូប និងវិធីធ្វើនៅក្នុងហាងតែមួយរឹតតែបង្កភាពងាយស្រួលដល់អតិថិជន ដោយអាចទាក់ទាញពួកគេឲ្យចូលហាងហូរហែរ។
៥. អនឡាញលើវិស័យអាហារ

បង្កើតប្លុក ផេក ឬឆាណែល YouTube អំពីវិស័យអាហារ ដោយអាចធ្វើនៅផ្ទះ ឬត្រូវចេញទៅស្វែងរកអាហារប្លែកៗនៅខាងក្រៅម្តងម្កាល។ សរសេរអត្ថបទពីការចម្អិនអាហារ ការណែនាំមុខម្ហូប ធ្វើវីឌីអូរបៀបចម្អិនអាហារ និងសូម្បីតែថតវីដេអូអង្គុយញ៉ាំអាហារក៏អាចរកចំណូលបាន។ ក្រោយពីអត្ថបទនិងវីដេអូរបស់អ្នកល្បី មិនខ្វះនោះទេភ្ញៀវទាក់ទងផ្សាយពាណិជ្ជកម្ម ហើយពេលនោះចំណូលក៏ហូរចូលជារឿយៗ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Business Insider
ចុចអាន៖ រវាងកាហ្វេកាពូឈីណូ ឡាតេ និងទឹកកាហ្វេខ្មៅសុទ្ធ មួយណាល្អជាង
-
សន្តិសុខសង្គម១៧ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


