Connect with us

ព័ត៌មានជាតិ

ខេត្តស្វាយរៀងប្រារព្ធពិធី ទិវាជាតិទីក្រុងស្អាតលើកទី១២ ក្រោមប្រធានបទ “ទីក្រុងស្អាតដើម្បីទេសចរណ៍”

បានផុស

នៅ

នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោក សេង សីលា អភិបាលរងខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១២ (ថ្ងៃទី២៧ កុម្ភៈ ២០២៤) ក្រោមប្រធានបទ “ទីក្រុងស្អាតដើម្បីទេសចរណ៍” នៅរង្វង់មូលវិមានឯករាជ្យក្រុងស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេង សីលា អភិបាលរងខេត្ត បានប្រសាសន៍ថា៖ បច្ចុប្បន្នកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយនៅក្រុងស្វាយរៀងរបស់យើងក៏មានការ អភិវឌ្ឍន៍រីកចម្រើនផងដែរ ក្នុងនោះមាន រោងចក្រសហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានជាច្រើន។

លោក សេង សីលា បន្ថែមថា សម្រាប់ក្រុងស្វាយរៀងនេះ គឺយើងទាំងអស់គ្នាត្រូវបំផុសបំផុលឲ្យមហាជន កុំចោលសំរាមពាសវាលពាសកាល ត្រូវវេចខ្ចប់កាកសំណល់ដាក់នៅក្នុងធុងសំរាម ដើម្បីងាយស្រួលក្នុងការប្រមូល ។ លោកក៏សូមឱ្យមានការយកចិត្តទុកដាក់ចំពោះការបញ្ចេញកាកសំណល់រាវ និងផលប៉ះពាល់ពីសំណល់រាវ ដោយត្រូវរៀបចំរីហ្គែ សម្រាប់ស្តុកកាកសំណល់រាវ និងអាងចម្រោះទឹកកខ្វក់ចេញពីបណ្ដារោងចក្រសហគ្រាសក្រុមហ៊ុនមជ្ឈមណ្ឌលកម្សាន្តផ្សេងៗ ឲ្យបានត្រឹមត្រូវដើម្បីកុំឲ្យមានផលប៉ះពាល់ដល់បរិស្ថាន។ លោកបានបញ្ជាក់ថា ចំពោះពលរដ្ឋណាដែរមិនគោរពតាមការណែនាំរបស់អាជ្ញាធរ ហើយនៅតែយកសំរាមទៅចោលតាមទីសាធារណៈនោះ នឹងត្រូវផាកពិន័យតាមច្បាប់៕

ដោយ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម