Connect with us

បច្ចេកវិទ្យា

មេ Facebook បញ្ជាក់ថា ប៉ុន្មាននាទីទៀតអ្វីៗនឹងដំណើរការបានវិញហើយ

បានផុស

នៅ

មេ Facebook លោក Mark Zuckerberg បានចេញមកបញ្ជាក់ជូនអ្នកប្រើប្រាស់ បន្ទាប់ពីបណ្ដាញសង្គមយក្សមួយនេះកំពុងជួបបញ្ហា Log out ទៅលើគណនីអ្នកប្រើប្រាស់នៅទូទាំងពិភពលោក ។ យោងតាមការបង្ហោះនៅលើគណនី X ផ្លូវការរបស់លោក Mark Zuckerberg បានឲ្យដឹងថា “សូមមេត្តារង់ចាំ នៅប៉ុន្មាននាទីទៀត អ្វីៗគ្រប់យ៉ាងនឹងត្រូវបានដោះស្រាយ” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរបញ្ជាក់ថា នៅមុននេះ បណ្ដាញសង្គម Facebook បានជួបប្រទះបញ្ហាបច្ចេកទេស (Log Out) ពោលគណនីរបស់អ្នកប្រើប្រាស់ទាំងអស់នៅទូទាំងពិភពលោកមិនអាចដំណើរការបាននោះឡើយ ហើយបញ្ហានេះក៏បានប៉ះពាល់ទៅដល់កម្មវិធី Messenger និង Instagram ផងដែរ ខណៈរហូតមកដល់ពេលនេះ គេមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយទេ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ Breaking News! ខណៈនេះ Facebook កំពុងជួបបញ្ហាបើកមិនចេញទូទាំងពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម