ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ស្ត្រីជាកម្មការិនីដើរតួនាទីដ៏សំខាន់ក្នុងការចូលរួមលើកស្ទួយសង្គម និងសេដ្ឋកិច្ចជាតិ
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអះអាងថា ស្ត្រីជាកម្មការិនីបម្រើការងារក្នុងវិស័យកាត់ដេរ បានដើរតួនាទីដ៏សំខាន់ក្នុងការចូលរួមលើកស្ទួយសង្គម និងសេដ្ឋកិច្ចជាតិ ឱ្យកាន់តែរីកចម្រើន។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៧ មីនា នេះថា បច្ចុប្បន្ននៅទូទាំងប្រទេសមានរោងចក្រកាត់ដេរចំនួន ១ ៥៣៩ មានកម្មករ ចំនួន ៨៩៩ ៤៨៣ នាក់ ក្នុងនោះមានស្ត្រីចំនួន ៦៧៩ ៦៣៦ នាក់។
លោកបានបន្តថា កម្លាំងស្ត្រី ជាស្នួល នៃឧស្សាហកម្មកាត់ដេរ ហើយចំណូលបានមកពីការងារចូលរួមចំណែកក្នុងជីវភាពប្រចាំថ្ងៃរបស់គាត់ និងក្រុមគ្រួសាររាប់លាននាក់ ដែលទាំងនេះជាការរួមចំណែកទ្រទង់សេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រក្រី។

លោកបានណែនាំដល់កម្មករ-កម្មការិនី ថា «ឱកាសការងារមានច្រើនណាស់ ដែលរោងចក្រសហគ្រាស កំពុងជ្រើសរើសសព្វថ្ងៃ និងកាន់តែច្រើនទៅនៅពេលខាងមុខ។ សូមលើកទឹកចិត្តដល់បងប្អូនខិតខំធ្វើការងារ គោរពច្បាប់ការងារ សម្រេចឱ្យបានសហគ្រាសមួយ សហគមន៍សុខសាន្តមួយ ដើម្បីលើកកម្ពស់ជីវភាព ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ និងសុខដុមរមនាសង្គម»។
ជាមួយគ្នានេះ លោក កត្តា អ៊ន បានជំរុញឱ្យកម្មករ-កម្មការិនី ត្រូវអភិវឌ្ឍន៍ចំណេះដឹងបន្ថែម ពិសេសចូលរួមក្នុងកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលដោយឥតគិតថ្លៃ ដើម្បីទទួលបាននូវចំណេះជំនាញថ្មីៗ សំដៅធ្វើយ៉ាងណាក្លាយជាកម្មករ-និយោជិត ដែលមានជំនាញវិជ្ជាជីវៈពិតប្រាកដ។

លោកបានបន្ថែមថា កម្មវិធីបណ្ដុះបណ្ដាលជំនាញនេះចែកចេញជា ៣ វេន គឺ វេនទី ១ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ រៀនពេលព្រឹក និងល្ងាច។ វេនទី ២ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ រៀនពេលយប់ និងវេនទី ៣ រៀននៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ រៀនពេលព្រឹក និងល្ងាច ខណៈបច្ចុប្បន្នមានយុវជនមកពីគ្រួសារក្រីក្រ ងាយរងហានិភ័យ និងយុវជនទូទៅ ក្នុងនោះមានកម្មករ-និយោជិត ដែរនោះ កំពុងសិក្សាជំនាញចំនួន ១២ ១១២ នាក់ ស្រី ៤ ១២០ នាក់ ចែកជា ៥៣៥ ថ្នាក់ ក្នុងនោះក្រុមគោលដៅមានចំនួន ៥ ៦៤៤ នាក់ ស្រី ២ ២៧១ នាក់ សិក្សាលើវិស័យ សំណង់ អគ្គិសនី និងថាមពល , អេឡិចត្រូនិក, កម្មន្តសាល, មេកានិកទូទៅ/មេកានិករថយន្ត, ធុរកិច្ច និងព័ត៌មានវិទ្យា , សេវាកម្ម, បរិក្ខារត្រជាក់ និងកម្តៅ ,ទេសចរណ៍, និង កសិកម្ម និង កសិ-ឧស្សាហកម្ម៕
អត្ថបទ ៖ សំអឿន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


