ព័ត៌មានអន្ដរជាតិ
ស្រ្តីដែលត្រូវគេបាញ់ក្នុងបាតុកម្មមីយ៉ាន់ម៉ា ទទួលមរណភាពហើយ
ស្ត្រីអាយុ២០ឆ្នាំម្នាក់ បានក្លាយជាបាតុករដំបូងបំផុតដែលស្លាប់នៅក្នុងបាតុកម្មប្រឆាំងរដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីនាងត្រូវបានបាញ់ចំក្បាល។

នាង Mya Thwe Thwe Khaing បានរងរបួសកាលពីសប្តាហ៍មុន នៅពេលប៉ូលិសព្យាយាមបំបែកក្រុមអ្នកតវ៉ាដោយប្រើកាណុងបាញ់ទឹក គ្រាប់កាំភ្លើងជ័រនិងគ្រាប់ពិត។
ក្រុមសិទិ្ធមនុស្សបាននិយាយថា មុខរបួសរបស់នាងគឺត្រូវគ្រាប់កាំភ្លើងពិតមួយគ្រាប់។ នាងបានទទួលរងរបួសក្បាលធ្ងន់ធ្ងរ។

មន្ទីរពេទ្យក្នុងរដ្ឋធានី ណៃពិដោ បានបញ្ជាក់ពីការស្លាប់របស់នាងនៅម៉ោង១១:០០ (ម៉ោងក្នុងស្រុក)។ ព័ត៌មានលម្អិតបន្ថែមទៀត នឹងបញ្ចេញក្នុងពេលឆាប់ៗនេះ។
អាជ្ញាធរនិយាយថា ពួកគេនឹងស៊ើបអង្កេតលើករណីនេះ។

នាង Mya Thwe Thwe Khaing ដែលឈានចូលវ័យ២០ឆ្នាំបន្ទាប់ពីត្រូវគេបាញ់ បានស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ ចាប់តាំងពីនាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃទី៩ខែកុម្ភៈ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ការតវ៉ានៅស្ថានីយ៍រថភ្លើងមីយ៉ាន់ម៉ា ប្រែក្លាយទៅជាអំពើហិង្សា
ចុចអាន៖ ចិន ចេញមុខបញ្ជាក់អំពីពាក្យចចាមអារ៉ាមនិងជំរុញ មីយ៉ាន់ម៉ាឲ្យដោះស្រាយការខ្វែងគំនិត គ្នាខាងនយោបាយ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៦ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ