ព័ត៌មានជាតិ
ក្មេងស្រីរងគ្រោះដោយការជួញដូរនៅចិន បានមកដល់កម្ពុជាវិញហើយ
ក្មេងស្រី ជាជនរងគ្រោះដែលចាញ់បោកមេខ្យល់យកទៅលក់នៅប្រទេសចិន បានធ្វើដំណើរមកដល់កម្ពុជាហើយ កាលពី យប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានការជួយសង្គ្រោះពីសំណាក់អាជ្ញាធរកម្ពុជា។ នេះបើតាមអ្នកនាំពាក្យ រងក្រសួងមហាផ្ទៃ លោក ទូច សុខៈ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១៩ ខែមីនានេះ យ៉ាងដូច្នេះថា៖ «ក្មេងស្រីដែលរងគ្រោះ នៅឯប្រទេសចិន ហើយត្រូវបានកម្ពុជាយើងជួយសង្គ្រោះ ដោយមានកិច្ចសហការគ្នាយ៉ាងស្អិតរមួតរវាងក្រសួងមហាផ្ទៃ និងក្រសួងការបរទេស ជាពិសេសក្រោមឆត្រនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺបានមកដល់កម្ពុជាដោយសុវត្ថិភាព កាលពីយប់មិញនេះហើយ»។

កិច្ចអន្តរាគមន៍ជួយសង្គ្រោះ និងបញ្ជូនមកកម្ពុជាវិញនេះ បានធ្វើឡើងក្រោយពីក្មេងស្រីកម្ពុជារូបនេះ បានអះអាងថា រូបនាងបានចាញ់បោកមេខ្យល់នាំយកទៅលក់នៅឯប្រទេសចិន ដោយមេខ្យល់សន្យារកការងារឱ្យធ្វើ ប៉ុន្តែបែរជាយកនាងទៅចាក់សោបង្ខាំងទុកក្នុងអគារមួយ នៅប្រទេសចិន។ តាមរយៈវីដេអូឃ្លីបចែកចាយនៅលើបណ្តាញសង្គម ក្មេងស្រីរងគ្រោះរូបនេះ បានស្វែងរកកិច្ចអន្តរាគមន៍ជួយសង្គ្រោះពីរាជរដ្ឋាភិបាលកម្ពុជា។
នៅពេលទទួលបានដំណឹងនេះ អាជ្ញាធរកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ និងក្រសួងការបរទេស បានទាក់ទងទៅកាន់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសចិន ជាពិសេសស្ថានអគ្គកុងស៊ុលកម្ពុជានៅទីក្រុងសៀងហៃ សហការគ្នាជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ចិន ដើម្បីជួយសង្គ្រោះ និងសម្របសម្រួលបញ្ជូនក្មេងស្រីរងគ្រោះមកកម្ពុជាវិញ។

ភ្លាមៗក្រោយមកដល់ប្រទេសកំណើត ក្មេងស្រីរងគ្រោះ បានសម្ដែងអារម្មណ៍រីករាយ និងបានថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាក្រសួងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ដែលបានជួយសង្គ្រោះ ហើយបានបញ្ជូននាងមកប្រទេសកម្ពុជាដោយសុវត្ថិភាពពេលនេះ។ គួរជម្រាបថា ក្មេងស្រីរងគ្រោះ ឈ្មោះ រុំ ភិផា អាយុ១៦ឆ្នាំ រស់នៅស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ៕
-
ព័ត៌មានជាតិ១៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


