Connect with us

ជីវិតកម្សាន្ដ

លោក សុះ ម៉ាច ថា អ្នកសិល្ប:ខុសពីអ្នកជំនួញខ្លះ​យកចំណេះដឹងទៅបោកអ្នកល្ងង់ជាងខ្លួនឲ្យរងទុក្ខ

បានផុស

នៅ

តារាចម្រៀងជើងចាស់លោក សុះ ម៉ាច បានចាត់ទុកថា រវាងអ្នកសិល្ប:និងអ្នកជំនួញ​ខ្លះគឺមានចរិតខុសគ្នាដោយហេតុថាអ្នកសិល្ប:ឬអ្នកចម្រៀងតែងយកចំណេះជំនាញបទពិសោធន៍ទៅបង្ហាត់បង្ហាញអ្នកល្ងង់ជាងខ្លួន។ រីអ្នកជំនួញខ្លះយកចំណេះដឹងដែលខ្លួនចេះទៅបោកប្រាស់អ្នកល្ងង់ ដើម្បីផលប្រយោជន៍ធ្វើមានធ្វើបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុះ ម៉ាច បានលើកឡើងថា «អ្នកសិល្បៈអ្នកចម្រៀងដូចរូបខ្ញុំក៏ដូចអ្នកដទៃ តែងតែយកចំណេះជំនាញបទពិសោធន៍​ទៅបង្ហាត់បង្ហាញអ្នកល្ងង់ជាងខ្លួន (ខ្វះចំណេះដឹងខ្វះបទពិសោធន៍ខ្វះជំនាញតែគាត់ចង់ចេះចង់រៀន) រហូតឲ្យពួកគេចេះក្លាយជាអ្នកសិល្ប: មានមុខរបរអាចរស់ចិញ្ចឹមជីវិតបាន»។

ខុសពីអ្នកជំនួញខ្លះយកចំណេះដឹងដែលខ្លួនចេះទៅបោកប្រាស់អ្នកល្ងង់ធ្វើមានធ្វើបាន ហើយបែរជាធ្វើឲ្យអ្នកល្ងង់ជាងខ្លួនរងទុក្ខលំបាកជំពាក់ធនាគារវេទនាក្រអស់ផ្ទះសំបែងទឹកភ្នែករាល់ថ្ងៃ ដោយសារតែចាញ់បោកពួកគេតើនេះឬដែលហៅថាអ្នកចេះបង្រៀនអ្នកល្ងង់ក្នុងនាមជាតិសាសន៍ដូចគ្នា?។ លោក​ សុះ ម៉ាច បានបន្ថែម។

តារាចម្រៀងល្បីឈ្មោះលោក សុះ ម៉ាច បានបញ្ជាក់បន្ថែមថា សូមទោសផងដែលប្រើពាក្យល្ងង់ (មិនចេះ មិនយល់ មិនស្គាល់ មិនដឹង គ្មានបទពិសោធន៍ គ្មានជំនាញជាដើម)។ ជាការពិតណាស់បច្ចុប្បន្នគេសង្កេតឃើញមានប្រជពលរដ្ឋមួយចំនួនបានរងគ្រោះ ដោយការចាញ់បោកពាក្យសម្តីលួងលោមឬឃោសនាពីសំណាក់បុគ្គលមួយចំនួនតាមរយ:ការដាក់​ទុន​វិនិយោគលើគម្រោងផ្សេងៗគ្នា៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម