ព័ត៌មានអន្ដរជាតិ
ឡាវ ចេញសេចក្ដីណែនាំសម្រាប់បុណ្យចូលឆ្នាំថ្មី អ្នកល្មើសនឹងរងទោសទណ្ឌ
រដ្ឋបាលរដ្ឋធានីវៀងចន្ទន៍ប្រទេសឡាវ បានចេញសេចក្តីណែនាំសម្រាប់ប្រជាពលរដ្ឋមូលដ្ឋានរបស់ខ្លួន ចូលរួមសហការអនុវត្តនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឡាវខាងមុខនេះ ។ ថ្ងៃចូលឆ្នាំប្រពៃណីឡាវ ក៏ដូចនឹងថ្ងៃចូលឆ្នាំប្រពៃណីខ្មែរផងដែរ ពោលគឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខ ។

តាមសារព័ត៌មានក្នុងស្រុកឡាវ Laotian Times បានឲ្យដឹងថា សេចក្តីណែនាំសម្រាប់ឆ្នាំថ្មីដាក់ចេញនោះ គឺដើម្បីធានាសុវត្ថិភាព និងការគោរពដល់ទំនៀមទម្លាប់ប្រពៃណីផង ។
នៅក្នុងខ្លឹមសារសេចក្តីណែនាំ គឺបានបម្រាមលើផ្លូវ និងទីតាំងសាធារណៈ ។ ក្នុងនោះមានការហាមប្រាមការលេងទឹកក្នុងរូបភាពមួយចំនួន ដូចជាមិនឲ្យប្រើប្រាស់ទឹកកខ្វក់ ទឹកកក ស៊ីទែនទឹកធំៗ ហាមឃាត់ការស្លៀកសម្លៀកបំពាក់មិនសមរម្យ ក៏ដូចជាការបង្កសំឡេងកងរំពងរំខាន ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរ និងហាមប្រាមលើការដុតផាវ ឬគ្រឿងផ្ទុះមួយចំនួនផងដែរ ។

ដោយឡែក អ្នកបើកបរយានជំនិះទាំងឡាយ នឹងត្រូវហាមឃាត់ពីការប្រើប្រាស់គ្រឿងស្រវឹង នៅតំបន់មួយចំនួន ចំណែកតម្លៃទំនិញតាមហាងលក់ តម្រូវមិនឲ្យឡើងថ្លៃនៅឱកាសបុណ្យចូលឆ្នាំ ។
សម្រាប់ការបំពានសេចក្តីណែនាំនេះ ក៏មានទោសបញ្ញត្តិផងដែរ មិនថាជនជាតិឡាវ ឬអន្តរជាតិ នឹងត្រូវពិន័យ ដូចជាការហៅណែនាំ ការពិន័យទឹកប្រាក់ ឃាត់ខ្លួន អាស្រ័យកម្រិតល្មើស ហើយសមត្ថកិច្ចប៉ូលិស និងដាក់ពង្រាយនៅតាមតំបន់គោលដៅសំខាន់ៗដើម្បីត្រៀមបង្ការហានិភ័យបទល្មើស ក៏ដូចជាគ្រោះថ្នាក់ផ្សេងៗ ។ តាមរយៈការអនុវត្តនេះ សាធារណជនដែលប្រារព្ធពិធីចូលឆ្នាំថ្មីឡាវ នឹងរីករាយ ព្រមទាំងរក្សាបាននូវសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងក្រុងវៀងចន្ទន៍ ៕

ដោយ៖ មាន រតនា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


