សេចក្ដីជូនដំណឹង
មិត្តហ្វូន ប្រារព្ធកម្មវិធីសប្បុរសធម៌ ពិនិត្យសុខភាព ផ្តល់ថ្នាំ ដោយឥតគិតថ្លៃ និងចែកអំណោយជាង៦០០នាក់ ក្នុងខេត្តកំពង់ឆ្នាំង
ក្រុមហ៊ុន Viettel Cambodia (មិត្តហ្វូន) បានរៀបចំកម្មវិធីពិនិត្យសុខភាពដោយឥតគិតថ្លៃ ចែកថ្នាំ និងអំណោយជាង ៦០០នាក់ ដល់អ្នកកំពុងជួបការលំបាកក្នុងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២៤។
ការប្រារព្ធកម្មវិធីនេះមានគោលបំណងដើម្បីចូលរួមចែករំលែក និងរួមដំណើរជាមួយរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ និងការពារសុខភាពសហគមន៍។ ក្រុមហ៊ុន មិត្តហ្វូន បានរៀបចំកម្មវិធីដើម្បីផ្តល់សេវាពិនិត្យ ប្រឹក្សាយោបល់ផ្នែកវេជ្ជសាស្រ្ត និងផ្តល់ថ្នាំដោយឥតគិតថ្លៃដល់ប្រជាជនដែលកំពុងរស់នៅ និងធ្វើការក្នុងខេត្តកំពង់ឆ្នាំង ដើម្បីព្យាបាលជំងឺឱ្យបានទាន់ពេលវេលា និងលើកកម្ពស់សុខភាពដល់ប្រជាពលរដ្ឋ។

ក្នុងកម្មវិធីនេះ គ្រូពេទ្យបានធ្វើការពិនិត្យសុខភាព និងផ្តល់ការណែនាំអំពីសុខភាពដល់ប្រជាពលរដ្ឋជាង ៦០០នាក់ ដែលរស់នៅក្នុងខេត្តកំពង់ឆ្នាំង ។ អាស្រ័យលើស្ថានភាពសុខភាព និងជំងឺរបស់អ្នកចូលរួម ក្រុមវេជ្ជសាស្រ្ដបានចែកចាយថ្នាំតាមកម្រិតសមស្រប។ សម្រាប់ករណីរ៉ាំរ៉ៃ វេជ្ជបណ្ឌិតបានផ្តល់ដំបូន្មាន និងការណែនាំដើម្បីស្វែងរកសេវាវេជ្ជសាស្ត្រឯកទេសដែលសមស្របក្នុងការព្យាបាល។
នៅក្នុងព្រឹត្តិការណ៍នេះដែរ ថ្នាក់ដឹកនាំក្រុមហ៊ុន មិត្តហ្វូន បានចែកអំណោយជាង៦០០នាក់ ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋដែលកំពុងខ្វះខាត ។

លោក កាវ ម៉ាញ ដឹក (Cao Manh Duc) ចែករំលែកដោយមនោសញ្ចេតនាថា៖ “យើងសង្ឃឹមថាកម្មវិធីថែរក្សាសុខភាព នេះនឹងជួយលើកកម្ពស់សុខុមាលភាព និងចែករំលែកការលំបាកដល់គ្រួសារជាច្រើនដែលកំពុងជួប។ តាងនាមបុគ្គលិកមិត្តហ្វូនទាំងអស់សូមផ្ញើនូវអារម្មណ៍ដ៏កក់ក្តៅ និងជូនពរដល់អ្នកទាំងអស់គ្នា។ យើងសង្ឃឹមថា ការពិនិត្យសុខភាព និងអំណោយតូចៗនឹងលើកទឹកចិត្ត និងជួយដល់ការរស់នៅរបស់ពួកគេបាន១ផ្នែកតូចផងដែរ”។
លោកបន្ថែមថា ជាច្រើនឆ្នាំកន្លងមកនេះ ទន្ទឹមនឹងសកម្មភាពអាជីវកម្ម ក្រុមហ៊ុនមិត្តហ្វូនតែងតែបង្ហាញនូវស្មារតីទទួលខុសត្រូវចំពោះសហគមន៍ រួមដំណើរជាមួយរដ្ឋាភិបាលក្នុងសកម្មភាពមនុស្សធម៌យ៉ាងសកម្ម និងនាំមកនូវគុណតម្លៃវិជ្ជមានជាច្រើនដល់ប្រជាពលរដ្ឋ ជាពិសេសជនងាយរងគ្រោះ និងជនពិការផងដែរ៕



-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


