ជីវិតកម្សាន្ដ
អតីតតារាសម្តែងទសវត្សរ៍ ៩០ ដឹកនាំក្រុមសិល្បៈសម្តែងអបអរចូលឆ្នាំខ្មែរនៅទឹកដីអាមេរិក
មិនខុសពីរាល់ឆ្នាំ អតីតតារាភាពយន្តដ៏ល្បីនាទសវត្សរ៍ឆ្នាំ ៩០ លោក យស បូវណ្ណ: តែងតែរៀបចំដឹកនាំក្បួនដង្ហែសិល្ប:ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅលើទឹកដីសហរដ្ឋអាមេរិក។


ជាក់ស្តែងនៅក្នុងឆ្នាំនេះ តារាភាពយន្តជើងចាស់រូបនេះក៏បានធ្វើពិធីដង្ហែក្បួនសិល្ប: ដោយបានប្រកូកប្រកាសប្រមូលក្រុមសិល្ប:ចម្រុះមកសម្តែងរាំងលេងកម្សាន្តសប្បាយជាការអបអរសាទរបុណ្យចូលឆ្នាំខ្មែរ ខណ:មានការចូលរួមពីសំណាក់បងប្អូនខ្មែររស់នៅទីនោះនិងជនបរទេសរាប់ម៉ឺននាក់ផងដែរ។
ក្រៅតែពីការដង្ហែក្បួនសិល្ប:ចម្រុះ ក៏មានរៀបចំជាឆាកតន្ត្រីសម្រាប់រាំលេងកំសាន្ត និង ការសម្តែងសិល្ប:បុរាណមួយចំនួនទៀតពីក្រុមសិសិល្ប:របស់ខ្មែរ។
ភរិយាលោក យស បូវណ្ណ: បានបង្ហោះសកម្មភាពអមខ្លឹមសារថា សូមចែកចាយឲ្យពិភពលោកដឹងថាបងប្អូនខ្មែររស់នៅសហរដ្ឋអាមេរិកសាមគ្គីគ្នាថែរក្សាប្រពៃណីវប្បធម៌ជាតិខ្មែរជាមួយតារាភាពយន្តលោក យស បូវណ្ណៈ ក្នុងការដង្ហែក្បួនវប្បធម៌ និងចូលឆ្នាំខ្មែររៀបចំដោយក្រុងខ្មែរនៅឡុងបុិចរដ្ឋកាលីហ្វ័ញ៉ា។
ចំណែកលោក យស បូវណ្ណ: បានបញ្ជាក់ថា ចូលឆ្នាំខ្មែរមហាសង្រ្កាន្តថ្មីសិរីសួស្តីជាមួយកូនខ្មែរ ដែលបានចូលរួមថែរក្សា ការពារ និងផ្សព្វផ្សាយ អភិរក្ស លេីខឿនសិល្បៈវប្បធម៌ ដេីម្បីអត្តសញ្ញាណជាតិខ្មែរនៅលេីទឹកដីសហរដ្ឋអាមេរិក ពីក្រុមសិល្ប:វប្បធម៌ប្រចាំរដ្ឋកាលីហ្វ័រនីញ៉ាសហរដ្ឋអាមេរិក។

លោក យស បូវណ្ណ: កាលពីកន្លងទៅបានលើកឡើងថា ការរៀបចំកម្មវិធីនេះឡើងគឺក្នុងគោលបំណងបង្ហាញឲ្យអន្តរជាតិបានស្គាល់ពីអត្តសញ្ញាណនៃវប្បធម៌ជាតិខ្មែរ ជាពិសេសចង់ឲ្យប្រជាជនខ្មែរគ្រប់ទិសទីមានការរួបរួមគ្នា ចេះស្រឡាញ់គ្នានិងឲ្យក្មេងៗជំនាន់ក្រោយដែលរស់នៅទីនេះបានស្គាល់និងចូលរួមទ្រទ្រង់ថែរក្សាខឿននៃវប្បធម៌ជាតិខ្មែរឲ្យបានគង់វង្ស។
លោកយស បូវណ្ណ: ក៏ធ្លាប់បញ្ជាក់កន្លងមកដែរថា ដេីម្បីផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិ ទោះលោកហត់នឿយពីការងារស្នូលយ៉ាងណាក៏ដោយ ក៏ក្រុមគ្រួសារលោកស៊ូរខំប្រឹងបង្ហាញឲ្យបរទេសបានស្គាល់អំពីអត្តសញ្ញាណសិល្បៈ វប្បធម៌ខ្មែរដ៏សម្បូរបែបផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


