ព័ត៌មានជាតិ
បណ្ឌិត សុខ ទូច៖ ជាអ្នកបំផ្លាញព្រៃឈើខ្មែរ តែវៀតណាមចោទថាខ្មែរជីកព្រែកហ្វូណន ប៉ះពាល់បរិស្ថានធ្ងន់ធ្ងរ
លោកបណ្ឌិតសភាចារ្យ សុខ ទូច បានអះអាងថា ជាប្រទេសដែលធ្លាប់បំផ្លាញព្រៃឈើតាមរយៈការទិញឈើ ការលើងកូនឈើពីខ្មែរ វៀតណាមមិនដែលនិយាយថាខ្លួនបំផ្លាញបរិស្ថានឡើយ ប៉ុន្តែពេលដែលកម្ពុជារៀបចំគម្រោងជីកព្រែកហ្វូណនតេជោដែលនាំឱ្យបាត់បង់ប្រយោជន៍របស់ខ្លួន វៀតណាមបែជាចោទកម្ពុជាថាកំពុងបំផ្លាញបរិស្ថានធ្ងន់ធ្ងរ។ លោកបណ្ឌិតសភាចារ្យ អះអាងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីការឆ្លើយតបរបស់អ្នកវិទ្យាសាស្ត្រកម្ពុជាចំពោះការមូលបង្កាច់មកលើកម្ពុជាជុំវិញករណីព្រែកជីកហ្វូណនតេជោ នាល្ងាចថ្ងៃទី១០ ខែមេសា។

លោកបណ្ឌិតសភាចារ្យ សុខ ទូច បានបន្ថែមថា វៀតណាមបានកាប់ព្រៃឈើចាប់ពីតំបន់បង្គោលលេខ០ ដល់បង្គោលលេខ៣០ ដើម្បីដាំកាហ្វេ ប៉ុន្តែវៀតណាមមិនដែលនិយាយថាខ្លួនបំផ្លាញបរិស្ថានម្ដងណាឡើយ។
តាមលោកប្រធានរាជបណ្ឌិត្យរូបនេះ កម្ពុជាជីកព្រែកហ្វូណន មិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរដូចប្រទេសនៅតំបន់ទន្លេមេគង្គលើដែលសាងសង់ទំនប់វារីអគ្គិសនីឡើយ។ ជុំវិញនឹងអំណះអំណាងនេះ លោក សុខ ទូច ក៏បានចោទសួរទៅកាន់វៀតណាម និងគណៈកម្មការទន្លេមេគង្គថា តើមានបានគិតពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនេះដែរឬទេ?

ជាមួយគ្នានេះ លោក សុខ ទូច ក៏បានព្រមានថា ប្រសិនបើប្រទេសណាមួយ ប្រើនយោបាយគ្មានស្ថេរភាពមកលើកម្ពុជា នោះកម្ពុជា នឹងប្រើប្រាស់នយោបាយដើម្បីទប់ទល់ជាមួយប្រទេសទាំងនោះដូចគ្នា។ លោកបន្ថែមថា កម្ពុជាតូចមិនប្រាកដថា គ្មានលទ្ធភាពទប់ទល់ជាមួយប្រទេសធំឡើយ៕

-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៩ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


