ព័ត៌មានអន្ដរជាតិ
ថៃ ខឹងចិត្ត ក្រោយម្ហូបរបស់ខ្លួនជាប់ឈ្មោះលេខ ១ ជាអាហារអន់បំផុតលើលោក
កាលពីដើមខែមេសា គេហទំព័រអាហារដ៏ល្បីល្បាញ TasteAtlas បានដាក់ចំណាត់ថ្នាក់នៃមុខម្ហូបឈ្មោះថា Kaeng Tai Pla ដែលជាការីដ៏ល្បីល្បាញរបស់ប្រទេសថៃនាភាគខាងត្បូង ជាអាហារអាក្រក់និងអន់បំផុតក្នុងពិភពលោក ដោយដោយផ្អែកលើការស្ទង់មតិលើមនុស្ស ៣០១,៧៥០នាក់ ។

ចំណាត់ថ្នាក់នេះផងដែរ បានធ្វើឲ្យប្រជាជនថៃទូទាំងប្រទេសហាក់មិនសប្បាយចិត្តជាមួយនឹងលទ្ធផល ហើយបានធ្វើឲ្យអ្នកលេងអ៊ីនធឺណេតកើតទុក្ខមិនសុខចិត្ត ដោយសារតែម្ហូបនេះត្រូវបានអ្នកស្រុកជាច្រើនចូលចិត្តយ៉ាងខ្លាំង ដូច្នេះហើយទើបមានការពេញនិយមដោយប្រើ hashtag “Save Kaeng Tai Pla” នៅលើបណ្តាញសង្គមយ៉ាងព្រោងព្រាត។លើសពីនេះ មនុស្សជាច្រើនបានបង្ហោះជាភាសាអង់គ្លេសជំរុញឲ្យអ្នកទស្សនាប្រទេសថៃផ្តល់ឱកាសឲ្យម្ហូបនេះមុនពេលវិនិច្ឆ័យដោយចំណាត់ថ្នាក់ល្អប្រសើរជាងនេះ។
ដោយឡែកសារព័ត៌មាន Bangkokpost ក៏បានដកស្រង់សម្ដីរបស់លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន កាលពីថ្ងៃទី០៤ ខែមេសាដែរថា “មនុស្សមួយចំនួនអាចផ្តល់មតិអវិជ្ជមានចំពោះមុខម្ហូបថៃមួយចំនួន ប៉ុន្តែមុខម្ហូបថៃជាច្រើនទៀតត្រូវបានចាត់ទុកថាជាអាហារដែលមានរសជាតិឆ្ងាញ់បំផុតនៅលើពិភពលោក” ។
លោក សេដ្ឋា ពន្យល់ថា មិនមែនអ្នករាល់គ្នាចាប់អារម្មណ៍នឹងរសជាតិហឹររបស់ Kaeng Tai Pla គ្រប់ៗគ្នានោះទេ។ ប៉ុន្តែរសជាតិដិតនិងខ្លាំងបែបនេះ ជាអ្វីដែលធ្វើឲ្យម្ហូបប្លែក និងចូលចិត្តច្រើន ដោយបន្ថែមថាវាជាចំណូលចិត្តមួយរបស់គាត់ម្នាក់ដែរ។ ជាពិសេសទៀត រដ្ឋាភិបាលបានទទួលជោគជ័យក្នុងការផ្សព្វផ្សាយម្ហូបថៃជាយុទ្ធសាស្ត្រថាមពលទន់មួយរបស់ប្រទេសផងដែរ។

ថ្វីបើយ៉ាងណាក៏ដោយ Kaeng Tai Pla ជាធម្មតាត្រូវគេសម្គាល់ដឹងដោយសារតែវាមានរសជាតិហឹរខ្លាំង ត្រូវបានផ្សំគ្រឿងចម្បងជាមួយសាច់ត្រីប្រឡាក់អំបិល បង្គា គ្រឿងសមុទ្រ និងគ្រឿងទេសផ្សេងៗទៀត។ ថ្វីត្បិតតែ Kaeng Tai Pla ត្រូវបានគេមិនចូលចិត្តដោយអ្នកបរិភោគពិភពលោកក៏ដោយ ប៉ុន្តែវាត្រូវគេចាត់ទុកថាជាអាហារដ៏ឆ្ងាញ់សម្រាប់ប្រជាជននៅភាគខាងត្បូង ដែលជាតំបន់នេសាទដ៏ធំបំផុតរបស់ប្រទេសថៃ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ថៃ កំពុងប្រារព្ធពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីក្រោមមេឃក្ដៅចង់ខ្លោច
-
ចរាចរណ៍១ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


