Connect with us

ព័ត៌មានអន្ដរជាតិ

ធ្លាយឧស្ម័នអាម៉ូញាក់នៅ Chonburi របួសមនុស្សជាង១០០នាក់ បង្កការភ័យស្លន់ស្លោ

បានផុស

នៅ

ការលេចធ្លាយឧស្ម័នអាម៉ូញាក់ ចេញពីរោងចក្រផលិតទឹកកក Banglamung Ltd ក្នុងស្រុក Bang Lamung នៃខេត្ត Chonburi បានបង្កជាភាពស្លន់ស្លោ និងប៉ះពាល់ដល់មនុស្សជាង១០០នាក់។

(រូបថត៖ Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍របស់ Bangkok Post, ឧបទ្ទវហេតុនេះ កើតឡើងនៅម៉ោង ១១.៣៦នាទីយប់ថ្ងៃពុធទី១៧ខែមេសា ហើយភ្លាមៗនោះ ក្រុមអ្នកជួយសង្គ្រោះ បានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុ ខណៈកម្មករ​នៅ​រោងចក្រនិង​អ្នក​ស្រុក​ ក្នុង​រង្វង់​ចម្ងាយពីរ​គីឡូម៉ែត្រ​ ត្រូវ​បាន​ជម្លៀស​ចេញ​ភ្លាមៗ។

យោងតាមសាក្សី, ពួកគេបាន​ឮ​សំឡេង​ផ្ទុះ​យ៉ាង​ខ្លាំង​នៅ​រោងចក្រ​នេះ បន្ទាប់​មក​មាន​ផ្សែង​ហុយ ហើយក្រោយពេលពួកគេប៉ះជាមួយឧស្ម័នដែលធ្លាយ ស្រាប់តែ​រលាក​ភ្នែក និង​ច្រមុះ​ លើសពីនេះ ដល់ថ្នាក់មានមនុស្ស​មួយចំនួន ​បាត់បង់​ស្មារតី​ទៀតផង។

(រូបថត៖ Nation)

អាជ្ញាធរមូលដ្ឋាននិយាយថា អ្នករបួសចំនួន១២៨នាក់ ទទួលការព្យាបាលបឋមនៅកន្លែងកើតហេតុ ក្រោយមកក៏ត្រូវបញ្ជូនទៅមន្ទីរពេទ្យនានា។

ស្របពេលជាមួយគ្នានោះដែរ មន្ត្រីសុខាភិបាលស្រុក Bang Lamung បានណែនាំអ្នកស្រុក ​សូមកុំទទួលទានអាហារណាមួយដែលអាចប៉ះពាល់នឹងឧស្ម័នអាម៉ូញាក់ដែលលេចធ្លាយនេះ ឲ្យសោះ។

(រូបថត៖ Nation)

សូមបញ្ជាក់ថា អាម៉ូញាក់ គឺជាសារធាតុគីមីឧស្សាហកម្មដ៏សំខាន់ ហើយវាត្រូវបានផលិតក្នុងទ្រង់ទ្រាយធំសម្រាប់ការប្រើប្រាស់ផ្សេងៗ។ គេប្រើឧស្ម័ននេះសម្រាប់​ការ​ផលិត​ទឹកកក ជាភ្នាក់ងារសម្អាត សារធាតុរំលាយ ជាវត្ថុធាតុដើមសម្រាប់ផលិតប្លាស្ទិក សារធាតុផ្ទុះ និងសារធាតុគីមីផ្សេងៗទៀត។

អាម៉ូញាក់​ អាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់មនុស្ស​ ឬសត្វ ប្រសិនបើដកដង្ហើម​ស្រូបចូល ឬស្រូបចូលតាមស្បែក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ​រោងចក្រទឹកកកធ្វើឱ្យលេចធ្លាយឧស្ម័នអាម៉ូញាក់នៅ​ឫស្សីកែវប្រឈមនឹងការបិទទ្វារ​បើកើតមានលើកទី២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម