ព័ត៌មានអន្ដរជាតិ
ក្រុមគាំទ្រដោយអ៊ីរ៉ង់ បាញ់រ៉ុកកែតពីអ៊ីរ៉ាក់ វាយប្រហារមូលដ្ឋានទ័ពអាមេរិក នៅស៊ីរី
តាមសេចក្តីរាយការណ៍របស់ Reuters កាលពីថ្ងៃអាទិត្យទី២១ខែមេសា មូលដ្ឋានកងទ័ពរបស់អាមេរិកនៅ ស៊ីរី ត្រូវបានកំណត់គោលដៅដោយគ្រាប់រ៉ុកកែត បាញ់ចេញពីប្រទេសអ៊ីរ៉ាក់ ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ជាក់លាក់ថាតើ បណ្តាលឲ្យមនុស្សស្លាប់និងរបួសឬក៏អត់នោះទេ។

គេដឹងថា កងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ បានបាញ់រ៉ុកកែតនិងបញ្ជូនយន្តហោះគ្មានមនុស្សបើក ទៅប្រឆាំងកងកម្លាំងអាមេរិកនៅមជ្ឈិមបូព៌ា ជាង១៥០លើក ចន្លោះខែតុលាឆ្នាំមុន ដល់ដើមឆ្នាំ២០២៤ ប៉ុន្តែក្រុមសកម្មប្រយុទ្ធនេះ បានផ្អាកវាយប្រហារលើទីតាំងយោធារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់វិញ តាំងពីខែកុម្ភៈមកម្ល៉េះ ក្រោយពេលទីក្រុងវ៉ាស៊ីនតោន បើកការសងសឹកតាមអាកាស ប្រឆាំងគោលដៅជាច្រើននៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី។
ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ថា ការវាយប្រហារសងសឹកកាលពីថ្ងៃអាទិត្យ គឺផ្តើមចេញពីទីក្រុង Zummar ភាគពាយព្យប្រទេសអ៊ីរ៉ាក់ ដោយប្រើប្រាស់នូវរ៉ុកកែតដែលបំពាក់លើរថយន្ត។

ហេតុការណ៍នេះកើតឡើងចំពេលជម្លោះមជ្ឈិមបូព៌ា កំពុងឆេះរាលដាលខ្លាំងរវាងគូសត្រូវក្នុងតំបន់ ហើយវាកើតឡើងមួយថ្ងៃ បន្ទាប់ពីការបំផ្ទុះដ៏សាហាវនៅប៉ុស្តិ៍បញ្ជាការយោធាអ៊ីរ៉ាក់ភាគខាងជើងទីក្រុងបាកដាដ។
ការផ្ទុះនោះ ត្រូវគេរាយការណ៍ថា បានសម្លាប់សមាជិកម្នាក់នៃកងអង្គភាពចល័តអ៊ីរ៉ាក់ (PMU) ខណៈមនុស្សចំនួន៨នាក់ផ្សេងទៀតរងរបួស។

ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីយោធាអាមេរិកនិងអ៊ីស្រាអែល សុទ្ធតែចេញមុខបដិសេធ ជាប់ពាក់ព័ន្ធនឹងរឿងនេះ ខណៈកងទ័ពអ៊ីរ៉ាក់និយាយថា មិនមានយន្តហោះគ្មានមនុស្សបើក ឬយន្តហោះចម្បាំងនៅក្នុងដែនអាកាសជុំវិញប៉ុស្តិ៍បញ្ជាការនោះទេ នៅពេលផ្ទុះ។
អំពើហិង្សានេះទៀតសោត បានពុះកញ្ជ្រោលខ្លាំងបន្ទាប់ពីអ៊ីរ៉ង់និងអ៊ីស្រាអែល បាញ់តទល់ដាក់គ្នាពេញមួយសប្តាហ៍ ដោយការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកនិងមីស៊ីលកាលពីថ្ងៃទី១៣ ខែមេសា របស់អ៊ីរ៉ង់ គឺជាការសងសឹកចំពោះការទម្លាក់គ្រាប់បែកកាលពីថ្ងៃទី១ ខែមេសា លើស្ថានកុងស៊ុលរបស់ខ្លួនក្នុងប្រទេសស៊ីរី ដែលបានសម្លាប់មនុស្សចំនួន១៦នាក់ ក្នុងនោះមានទាំងឧត្តមសេនីយ៍អ៊ីរ៉ង់ ២ រូបនិងមន្ត្រី ៥ រូបផ្សេងទៀតផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទីក្រុងអ៊ីរ៉ង់ ដែលអ៊ីស្រាអែល បាញ់សងសឹក គឺមានរោងចក្រនុយក្លេអ៊ែរ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


