ព័ត៌មានជាតិ
អង្គភាពអ្នកនាំពាក្យ រៀបចំកិច្ចពិភាក្សា ស្តីពី ដំណោះស្រាយបញ្ហាសង្គម ឆ្លុះបញ្ចាំងតាម រយៈព្រះពុទ្ធឱវាទ
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបចំកិច្ចពិភាក្សាលើប្រធានបទ «ដំណោះស្រាយបញ្ហាសង្គម ឆ្លុះបញ្ចាំងតាម រយៈព្រះពុទ្ធឱវាទ»។

កិច្ចពិភាក្សានេះ សហការរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្លឹបអ្នកកាសែតកម្ពុជា និងមូលនិធិធម្មឱសថ។ កិច្ចពិភាក្សានេះ មានវាគ្មិនចូលរួមពីព្រះមេធានុរ័ក្ខ គូ សុភាព សាស្ត្រាចារ្យនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងលោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
កម្មវិធី «ដំណោះស្រាយបញ្ហាសង្គម ឆ្លុះបញ្ចាំងតាមរយៈព្រះពុទ្ធឱវាទ» មានគោលបំណងសំខាន់ៗចំនួន៤ គឺទី១.យល់ដឹងពីគោលការណ៍ព្រះពុទ្ធសាសនា ក្នុងកិច្ចបដិបត្តិប្រចាំថ្ងៃ។ ២.យល់ដឹងពីការអប់រំចិត្ត និងរបៀបដោះស្រាយបញ្ហា តាមគន្លងមាគ៌ាព្រះពុទ្ធសាសនា។ ៣.លើកទឹកចិត្តសាធារណជន ក្នុងការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមប្រកបដោយទំនួលខុសត្រូវខ្ពស់ និងទី៤.លើកទឹកចិត្តសាធារណជន ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ។

ការរំពឹងទុក ពីការចូលរួមកម្មវិធីនេះ គឺពង្រឹងការយល់ដឹងពីតួនាទី និងភារកិច្ចរបស់ពុទ្ធសាសនិកជនឱ្យកាន់តែខ្ជាប់ខ្ជួន ក្លាយខ្លួនជាពុទ្ធសាសនិកជនប្រកបដោយ គុណភាព សីលធម៌ និងគុណធម៌។ ព្រមទាំងអាចយល់ដឹងពីរបៀបដោះស្រាយបញ្ហាយ៉ាងមានប្រសិទ្ធភាព តាមគន្លងមាគ៌ាព្រះពុទ្ធសាសនា និងអាចប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមប្រកបដោយទំនួលខុសត្រូវ បែបវិជ្ជមាន និងសីលធម៌ ចូលរួមចំណែកការអភិវឌ្ឍសង្គមជាតិប្រកបដោយវឌ្ឍនភាព និងចីរកាល៕

អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


