ព័ត៌មានអន្ដរជាតិ
ប្រជាជន ហៃទី កំពុងស្វែងរកកន្លែងមានសុវត្ថិភាព ខណៈក្រុមក្មេងទំនើងគ្រប់គ្រងស្ទើរពេញទីក្រុង
ប្រជាជនហៃទីកំពុងតស៊ូដើម្បីរស់រានមានជីវិត ស្វែងរកអាហារ ទឹក និងកន្លែងសុវត្ថិភាព ខណៈការវាយប្រហារដោយក្រុមក្មេងទំនើងបណ្ដាលឲ្យមនុស្សស្លាប់ជារៀងរាល់ថ្ងៃ ជាពិសេសនៅក្នុងរដ្ឋធានីរបស់ប្រទេសនេះតែម្ដង ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២២ ខែមេសា ។

បច្ចុប្បន្នក្រុមក្មេងទំនើងបានគ្រប់គ្រងលើប៉ូលិស និងរដ្ឋាភិបាល ហើយថែមទាំងកាន់កាប់រដ្ឋធានី Port-au-Prince ផងដែរ ខណៈនៅពេលនេះមានមនុស្សតិចណាស់ដែលមានលទ្ធភាពទិញ ទឹក អាហារ និងថ្នាំពេទ្យ ខណៈដែលការផ្គត់ផ្គង់បានធ្លាក់ចុះ ចាប់តាំងពីអាកាសយានដ្ឋានអន្តរជាតិសំខាន់ៗបានបិទទ្វារ តាំងពីដើមខែមីនា ចំណែកកំពង់ផែសមុទ្រធំបំផុតរបស់ប្រទេសនេះក៏ត្រូវបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរផងដែរពីសំណាក់ក្រុមជនពាល ។
យោងតាមប្រធានអង្គការទេសន្តរប្រវេសន៍អន្តរជាតិនៅប្រទេសហៃទីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារដោយក្រុមចោរធ្លាប់កើតឡើងតែក្នុងតំបន់មួយចំនួនប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះវារីករាលដាលនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ។

ស្របពេលជាមួយគ្នានេះ សាលារៀន និងស្ថានីយប្រេងឥន្ធនៈត្រូវបានបិទ ខណៈប្រេងឥន្ធនៈនៅលើទីផ្សារងងឹតលក់ក្នុងតម្លៃ ៩ ដុល្លារក្នុងមួយហ្គាឡុង ខ្ពស់ជាងតម្លៃផ្លូវការប្រហែល ៣ ដង ។ ចំណែកធនាគារបានហាមឃាត់អតិថិជនមិនឲ្យដកប្រាក់លើសពី ១០០ ដុល្លារឡើយក្នុងមួយថ្ងៃ ។
ក្រុមទំនើងបានគ្រប់គ្រងប្រហែល ៨០ ភាគរយនៃទីក្រុង Port-au-Prince ហើយត្រឹមតែរយៈពេល ១ ខែប៉ុណ្ណោះមនុស្សជាង ៩៥,០០០ នាក់បានភៀសខ្លួនចេញពីទីក្រុង ខណៈដែលក្រុមក្មេងទំនើងកាន់តែបង្កើនសកម្មភាពវាយឆ្មក់សហគមន៍ ដុតផ្ទះ និងសម្លាប់មនុស្សជាដើម ។

អ្នកដែលភៀសខ្លួនតាមឡានក្រុងទៅកាន់តំបន់ភាគខាងត្បូង និងភាគខាងជើងនៃប្រទេសហៃទី ប្រថុយនឹងការចាប់រំលោភ ឬសម្លាប់ នៅពេលពួកគេឆ្លងកាត់តំបន់ដែលគ្រប់គ្រងដោយក្រុមក្មេងទំនើង ។ លើសពីនេះមនុស្សប្រហែល ១៦០,០០០ នាក់គ្មានផ្ទះសម្បែង និងបានបង្ខំឲ្យអាជីវកម្ម ទីភ្នាក់ងាររដ្ឋាភិបាល និងសាលារៀនត្រូវបិទ ដែលធ្វើឲ្យប្រជាជនហៃទីជាច្រើននាក់គ្មានការងារធ្វើ ។
គួរបញ្ជាក់ថា សហភាពអឺរ៉ុបកាលពីសប្តាហ៍មុនបានប្រកាសដាក់ឲ្យដំណើរការការយកជំនួយមនុស្សធម៌ពីប្រទេសប៉ាណាម៉ាទៅកាន់ប្រទេសហៃទី ដោយមានជើងហោះហើរចំនួន ៥ បានចុះចតនៅភាគខាងជើងនៃទីក្រុង Cap-Haïtien ដែលជាទីតាំងមានអាកាសយានដ្ឋានដំណើរការតែមួយគត់របស់ប្រទេសហៃទី ដោយនាំយកថ្នាំចំនួន ៦២ តោន ទឹក សម្ភារៈជំរកសង្គ្រោះបន្ទាន់ និងការផ្គត់ផ្គង់ចាំបាច់ផ្សេងទៀតជាដើម ។ ទោះបីជាយ៉ាងណា ប្រជាជនប្រទេសនេះនៅតែត្រូវការជំនួយយ៉ាងច្រើនបន្ថែមទៀត ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


