Connect with us

ព័ត៌មានអន្ដរជាតិ

ភ្នំភ្លើងនៅអង់តាក់ទិក ព្រួសចេញមាស រាល់ថ្ងៃ

បានផុស

នៅ

គ្រប់គ្នាធ្លាប់និយាយថា លុយមិនមែនធ្លាក់ពីលើមេឃទេ តែសម្រាប់នៅតំបន់អង់តាក់ទិកវិញ គឺមានមាសធ្លាក់ពីលើមេឃ។ នោះគឺភ្នំភ្លើង Erebus នៅលើកោះ Ross ដែលព្រួសចេញកម្ទេចមាសរាល់ថ្ងៃ គួរឲ្យភ្ញាក់ផ្អើល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ Copernicus EU)

តាមសេចក្តីរាយការណ៍របស់គេហទំព័រវិទ្យាសាស្រ្ត IFL Science, ភ្នំភ្លើងខ្ពស់ជាងគេនៅអង់តាក់ទិកមួយនេះ គឺស្ថិតក្នុងចំណោមភ្នំភ្លើងដ៏សកម្មបំផុត និងស្ថិតនៅចុងភាគខាងត្បូងនៃភពផែនដី ហើយត្រូវគេប៉ាន់ប្រមាណថា មួយថ្ងៃភ្នំនេះព្រួសចេញមាសប្រហែល៨០ក្រាម ពោលគឺមានតម្លៃជាង៦ ០០០ដុល្លារ។

លោក Philip Kyle អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន New Mexico Institute of Mining and Technology ក្នុងទីក្រុង Socorro សហរដ្ឋអាមេរិក បានពន្យល់ថា មាសអាចមានប្រភពមកពីថ្មភ្នំភ្លើង ព្រោះនៅពេលកម្អែភ្នំភ្លើងឈានដល់កម្ពស់ ៣ ៧៩៤ម៉ែត្រ វាបានបញ្ចេញឧស្ម័នក្តៅ ដោយព្រួសកម្ទេចមាសចូលទៅក្នុងអាកាស។

(រូបថត៖ Pexels)

ដោយឡែក បើយោងតាមអង្គការណាសា, ភ្នំភ្លើងនេះ គឺស្ថិតនៅពីលើសម្បកស្តើងនៃផែនដី ទើបបណ្តាលឲ្យថ្មរលាយ ចេញពីខាងក្នុងផែនដីបានយ៉ាងងាយ ហើយភាយចេញលោហធាតុបែបនេះតែម្តង។

ក្រុមអ្នកវិទ្យាសាស្ត្ររកឃើញថា មាសដែលព្រួសចេញនោះ គឺមានលាយឡំជាមួយឧស្ម័ននិងលោហធាតុផ្សេងៗទៀត ហើយពេលព្រួសចេញ កម្ទេចមាសនឹងហើរតាមខ្យល់ចេញឆ្ងាយពីភ្នំភ្លើងក្នុងចម្ងាយដល់ទៅជិត ១ ០០០គីឡូម៉ែត្រឯណោះ។

(រូបថត៖ Landsat 9 — OLI-2/USGS)

ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែចម្ងាយរបស់វានៅឆ្ងាយពេក ទើបក្រុមអ្នកវិទ្យាសាស្រ្តពិបាកនឹងទៅដល់ ដូច្នេះត្រូវប្រើផ្កាយរណបដើម្បីសិក្សា ម្យ៉ាងវិញទៀតអ្នកជំនាញរកឃើញថា តាមពិតទៅភ្នំភ្លើងនេះ បញ្ចេញសកម្មភាពតាំងតែពីឆ្នាំ១៩៧២មកម្ល៉េះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មិនគួរឲ្យជឿ! រកឃើញ ភ្នំភ្លើងដ៏ធំមហិមា សំងំលាក់ខ្លួនលើភពអង្គារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម