ព័ត៌មានអន្ដរជាតិ
អាមេរិក រកឃើញមេរោគគ្រុនផ្ដាសាយបក្សីនៅក្នុងទឹកដោះគោ
រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) បានធ្វើតេស្តវិជ្ជមានមេរោគគ្រុនផ្តាសាយបក្សីក្នុងទឹកដោះគោមួយប្រភេទ ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៤ ខែមេសានេះ ។

FDA បានធ្វើការប្រកាសនេះ បន្ទាប់ពីមេរោគគ្រុនផ្តាសាយបក្សីដែលបានធ្វើឲ្យសត្វបក្សីព្រៃរាប់លានក្បាលឈឺក្នុងប៉ុន្មានឆ្នាំថ្មីៗនេះត្រូវបានរកឃើញលើសត្វគោយកទឹកដោះគោនៅក្នុងរដ្ឋចំនួន ៨ ។ នាយកដ្ឋានកសិកម្មនិយាយថា រហូតមកដល់ពេលនេះ សត្វគោចំនួន ៣៣ ក្បាលបានរងផលប៉ះពាល់ ។
ទន្ទឹមនោះ មន្ត្រី FDA មិនបានបង្ហាញពីចំនួនសំណាកដែលបានធ្វើតេស្ត ឬកន្លែងដែលចុះទៅពិនិត្យនោះទេ ខណៈក្រុមមន្ត្រីបាននិយាយថា ភ្នាក់ងារបាននឹងកំពុងវាយតម្លៃទឹកដោះគោនៅតាមកន្លែងកែច្នៃ និងពីហាងលក់គ្រឿងទេសផ្សេងៗទៀតជាដើម ស្របពេលដែលលទ្ធផលនៃការធ្វើតេស្តបន្ថែមរំពឹងនឹងកើតមានឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្ដាហ៍ខាងមុខ ។

ចំណែកអ្នកវិទ្យាសាស្ត្រក៏បានបញ្ជាក់ពីមេរោគ H5N1 នៅក្នុងសត្វគោយកទឹកដោះគោកាលពីខែមីនាដែរ បន្ទាប់ពីមានរបាយការណ៍ជាច្រើនបង្ហាញថា សត្វគោនៅរដ្ឋតិចសាស់កំពុងកើតជំងឺដ៏អាថ៌កំបាំងមួយ ជាពិសេសគឺថមថយការផលិតទឹកដោះ ។ អ្នកជំនាញបាននិយាយថា ទោះបីជាមេរោគ H5N1 មានគ្រោះថ្នាក់ក៏ដោយ ប៉ុន្តែសត្វគោក្របីភាគច្រើនហាក់ដូចជាជាសះស្បើយក្នុងរយៈពេលត្រឹមតែ ២ សប្តាហ៍ប៉ុណ្ណោះ ។
គួរបញ្ជាក់ថា មកដល់ពេលនេះ មនុស្ស ២ នាក់នៅសហរដ្ឋអាមេរិកបានឆ្លងជំងឺផ្ដាសាយបក្សី ក្នុងនោះមានបុគ្គលិកទឹកដោះគោម្នាក់នៅរដ្ឋតិចសាស់ បន្ទាប់ពីប៉ះផ្ទាល់ជាមួយសត្វគោដែលឆ្លងមេរោគនេះដូចគ្នា ប៉ុន្តែពេលនេះអ្នកជំងឺបានជាសះស្បើយហើយ ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


