ព័ត៌មានអន្ដរជាតិ
ទីក្រុងអាថែន ប្រែពណ៌ទឹកក្រូច គួរឲ្យខ្លាច
តាមការចុះផ្សាយរបស់ BBC នៅថ្ងៃពុធទី២៤ខែមេសា រដ្ឋធានីអាថែន នៃប្រទេសក្រិក ត្រូវព្យុះខ្សាច់ពី សាហារ៉ា វាយប្រហារយ៉ាងធ្ងន់ធ្ងរ ដោយបណ្តាលឲ្យទីក្រុងនេះប្រែក្លាយទៅជាពណ៌ទឹកក្រូចគួរឲ្យខ្លាច មើលលែងឃើញប៉ុន្តែអ្នកឧតុនិយម Kostas Lagouvardos បានប្រដូចទិដ្ឋភាពនេះ ទៅភពព្រះអង្គារទៅវិញ។

ក្រិកក៏ធ្លាប់រងការវាយប្រហារដូចគ្នានេះដែរ កាលពីចុងខែមីនានិងដើមខែមេសា ប៉ុន្តែលើកនេះ ត្រូវបានគេដឹងថា ជាការវាយប្រហារធ្ងន់ធ្ងរបំផុត ដែលប្រទេសក្រិក មិនធ្លាប់ជួបប្រទះសោះ ចាប់តាំងពីឆ្នាំ២០១៨មក។
ទោះបីជាយ៉ាងណាក៏ដោយ សេវាអាកាសធាតុរបស់ក្រិកបានចេញសេចក្តីប្រកាសថា ផ្ទៃមេឃនឹងប្រែជាស្រឡះល្អវិញ នៅថ្ងៃព្រហស្បតិ៍។

ដោយសារតែព្យុះខ្សាច់នេះ គុណភាពខ្យល់បានធ្លាក់ចុះខ្លាំងនៅក្នុងតំបន់ជាច្រើន ហើយនៅព្រឹកថ្ងៃពុធ តំបន់ Acropolis នៃទីក្រុង អាថែន មើលលែងឃើញទៅហើយព្រោះតែធូលីក្រាស់ពេក ខណៈផ្សែងពណ៌ទឹកក្រូច រសាត់ដល់ទីក្រុង Thessaloniki នាភាគខាងជើងឯណោះ។
ស្របពេលជាមួយគ្នានោះដែរ ជនជាតិក្រិកដែលមានបញ្ហាផ្លូវដង្ហើម ត្រូវបានណែនាំកុំចេញទៅខាងក្រៅ តែបើចេញក៏ត្រូវពាក់ម៉ាសដែរ ហើយចៀសវាងការធ្វើលំហាត់ប្រាណទៀតផង។

សូមបញ្ជាក់ថា វាលខ្សាច់សាហារ៉ា តែងបញ្ចេញធូលីពី៦០ទៅ២០០លានតោនក្នុងមួយឆ្នាំៗ ហើយធូលីភាគច្រើន បានធ្លាក់ចុះមកផែនដីយ៉ាងលឿន ប៉ុន្តែភាគល្អិតតូចៗមួយចំនួនអាចធ្វើដំណើរបានចម្ងាយឆ្ងាយ ជួនកាលទៅដល់អឺរ៉ុបឯណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ព្យុះខ្សាច់ និងខ្យល់ពុលដ៏គ្រោះថ្នាក់ វាយប្រហារទីក្រុង ប៉េកាំង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


